លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងភូមិភាគនានា ដែលពាក់ព័ន្ធអំពីការរៀបចំពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង ឆ្នាំ២០២៥ ។

លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
តាមផែនការលេខ ៨៨/KH-UBND ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រជាជនទីក្រុង អំពីការរៀបចំពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង ឆ្នាំ២០២៥ សកម្មភាពសំខាន់ៗនៃបុណ្យអកអំបុកឆ្នាំនេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែវិច្ឆិកា នៅសង្កាត់ភូឡើយនិងសង្កាត់សុកត្រាំង។ ក្នុងនោះ កម្មវិធីនឹងប្រព្រឹត្តទៅនៅវេលាម៉ោង១៩ ថ្ងៃទី៣ ខែវិច្ឆិកា នៅទីលានបាច់ឌាំង សង្កាត់ភូឡើយ ត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។
ចំណុចសំខាន់នៃបុណ្យអកអំបុកឆ្នាំនេះ គឺពិធីប្រណាំងទូក-ង នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា។ ក្រៅពីនោះ នៅទាំងមានពិធីបុណ្យសំពះព្រះខែ បណ្តែតប្រទីបនិងសម្តែងបង្ហាញទូកគែហ៊ៅ; ផ្សារណាត់ជំរុញពាណិជ្ជកម្ម ផលិតផល OCOP ទីក្រុងកឹងធើ និងផលិតផលពិសេសរបស់តំបន់; តាំងពិព័រណ៍ ឧទ្ទេសនាមផលិតផល OCOP ផលិតផលទេសចរណ៍របស់ភូមិភាគនានាក្នុងទីក្រុង…។

ពិធីប្រណាំងទូក-ងឆ្នាំនេះ តាមការគ្រោងទុកនឹងមានទូក-ងបុរស ទូក-ងនារីក្នុងនិងក្រៅខេត្តចូលរួមអុំប្រណាំងប្រមាណ៦០ទូក។
តាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ មកទល់ពេលនេះ ការត្រៀមលក្ខណៈ រៀបចំពិធីបុណ្យនេះបានអនុវត្តបន្ទាន់ មានប្រសិទ្ធភាព ធានាត្រឹមត្រូវតាមល្បឿនដំណើរការ។ មន្ទីរបានផ្តើមដំណើរការចុះទៅពិនិត្យទីតាំងរៀបចំសកម្មភាពនិងអនុវត្តបែបបទ ការងារដែលជាប់ពាក់ព័ន្ធ។ ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាបានរបាយករណ៍ជូនពីបញ្ហាជាច្រើនអំពីការធានាអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំផ្សារណាត់និងពិធីប្រណាំងទូក-ង…។
ក្នុងកិច្ចប្រជុំ លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចង្អុលការដល់មន្ទីរ គណៈ ផ្នែកនិងភូមិភាគនានាដែលពាក់ព័ន្ធ ផ្អែកលើផែនការលេខ ៨៨/KH-UBND ប្រញឹកក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចដែលបានប្រគល់; ប្រញាប់ដាក់ជូនគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចាត់តាំង និងអនុគណៈកម្មការជំនួយការដល់គណៈកម្មការចាត់តាំងពិធីបុណ្យ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយចលនាអ្នកឧបត្ថម្ភសម្រាប់សកម្មភាពនៅក្នុងពិធីប្រណាំងទូក-ង។ គ្រប់មន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ ទៅតាមមុខងារនិងភារកិច្ច អនុវត្តល្អផ្នែកការងារដែលបានប្រគល់។ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ មន្ទីរវប្បធម៌ កីឡានិងទេសចេណ៍ ផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយពីលក្ខណៈពិសេស អំឡុងពេលមុន ក្នុងនិងក្រោយពិធីបុណ្យអកអំបុក ដើម្បីធានាបង្កភាពសាយភាយ ទាក់ទាញភ្ញៀវទេសចរ៕
ឌាំងហ្វិញ-មុនី