28/10/2025 - 08:57

បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​បន្ត​អនុវត្ត​ក្តី​ប្រាថ្នា​ជូន​អ្នក​ក្រ 

ជា​មួយ​ទិស​ស្លោក​ “មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​នៅ​ក្រោយ​គេ” គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រមៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព​ កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ (ហៅ​កាត់​ថា កម្ម​វិធី​)។ ផ្តើម​ពីនោះ​ ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មាន​ផ្ទះ​នៅ​លំ​នឹង​ ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។

អ្នកមីងថាច់ធីធូ មានក្តីរីករាយពេលបានឧបត្ថម្ភសង់ផ្ទះថ្មី។

តាម​ប្រ​សាសន៍​សម​មិត្ត​ តា​មិញ​ថៃ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ថាញ់ ផ្តើម​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ឃុំ​បាន​បង្កើត​គណៈ​ចង្អុល​ការ​កម្ម​វិធី​ ផ្តើម​ពីនោះ​ ជួយ​ឱ្យ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​មានភាព​ងាយ​ស្រួល​ សម​ស្រប​ នឹង​មុខ​សញ្ញា​បាន​ទទួល​ផល។ ឆ្នាំ ២០២៤ លើ​ភូមិ​ឋាន​ឃុំ​មាន ១៩ គ្រួ​សារ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​និង​ជួស​ជុល​ផ្ទះ​ជូន​ ៥ គ្រួ​សារ សរុប​ថវិកា​ជាង​១​ពាន់​លាន​ដុង។​

អ្នក​មីង​ថាច់​ធី​ធូ នៅ​ភូមិ​តឹង​ក្វី A ឃុំ​តឹង​ថាញ់ បាន​ប្រាប់​យើង​ខ្ញុំ​ដោយ​ក្តី​រំភើប​ថា ចាប់​ពី​ពេល​នេះ​ទៅ​គ្រួ​សារ​គាត់​លែង​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ទៀត​ឡើយ។ ជា​គ្រួ​សារ​មួយ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ សេដ្ឋ​កិច្ច​នៅ​ជួប​លំ​បាក​ច្រើន​ ដូច្នេះ​ គាត់​មិនហ៊ាន​នឹក​គិត​ដល់​ការ​សង់​ផ្ទះ​នោះ​ទេ។ ផ្តើម​ពី​កម្ម​វិធី​ គ្រួ​សារគាត់​បាន​ឧបត្ថម្ភ​ប្រាក់​ចំ​នួន​ ៦០ លាន​ដុង ដើម្បី​សង់​ផ្ទះ​រឹង​មាំ។ “មាន​ផ្ទះ​ថ្មី​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ខ្ញុំ​អរ​គុណ​បក្ស រដ្ឋ​និង​រដ្ឋអំ​ណាច​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ខ្ញុំ​ យើង​ខ្ញុំ​នឹង​ខិត​ខំ​ពល​កម្ម​ផលិត​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​” - អ្នក​មីង​ធូ បាន​ចែក​រំលែក​ដូច្នេះ។

ចំ​ណែក​លោក​ត្រេវ​ទុំ នៅ​ក្នុង​ភូមិ​ជា​មួយ​ រំភើប​ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​មុន​ គ្រួ​សារ​គាត់​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ពេល​ភ្លៀង​ធំ​ម្តង​ៗមិន​ហ៊ាន​នៅ​ក្នុង​ផ្ទះ​។ ឥឡូវ​នេះ​ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​រឹង​មាំ ចាប់​ពី​ពេល​នេះ​ទៅ​ គ្រួ​សារ​ខ្ញុំ​លែង​បារម្ភ​ពី​ភ្លៀង​ខ្យល់​ទៀត​”។ ដោយ​បាន​ដឹង​ថា គ្រួ​សារ​គាត់​មាន​ជីវ​ភាព​លំ​បាក គ្មាន​ដី​ផលិត​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​ឧបត្ថម្ភ​ប្រាក់​ចំ​នួន​ ៦០ លាន​ដុង​ពី​កម្ម​វិធី​ សង់​បាន​ផ្ទះ​រឹង​មាំ ជួយ​ឱ្យ​គ្រួ​សារ​គាត់​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

សម​មិត្ត​ តា​មិញ​ថៃ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ថាញ់ ផ្តល់​ព័ត៌​មានបន្ថែម​៖ “អាស្រ័យ​ការ​ព្រួត​ដៃ​ជួយ​ឧបត្ថម្ភ​ពីសំណាក់​សប្បុរ​ស​ជន និង​ការ​យកចិត្ត​ទុក​ដាក់​របស់​រដ្ឋអំ​ណាច​ មានផ្ទះ​ជាច្រើន​ខ្នង​បានសាង​សង់​ជូន​ដល់​គ្រួ​សារក្រី​ក្រ។ ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ពីកម្មវិធី​ “បំបាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ការ​ព្រួត​ដៃ​រួម​កម្លាំង​ពី​សំ​ណាក់​អង្គ​ការ​ អា​ជីវ​កម្ម​ សប្បុ​រស​ជន​និង​សហ​គមន៍ ដូច្នេះ​ លំ​នៅ​ឋាន​បាន​សាង​សង់​ឡើង​ពី​ទឹក​ចិត្ត​មនុស្ស​ធម៌​ ជួយ​អ្នក​ក្រ​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

រំពឹង​ថា ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ ការ​ព្រួត​ដៃ​រួម​កម្លាំង​ពី​សំ​ណាក់​អង្គ​ការ​អា​ជីវ​កម្ម​ នៅ​ពេល​ខាង​មុខ​នឹង​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ជា​ច្រើន​ខ្នង​ទៀត​ បាន​សាង​សង់​ឡើង​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ដើម្បី​បំ​ពេញ​ក្តី​ប្រាថ្នា​អនា​គត​បាន​ល្អ​ប្រ​សើរ៕

                      អត្ថបទ​និង​រូប​ថត​៖ ថាញ​វ៉ាង​-មុនី

ចែករំលែកអត្ថបទ