ដោយជីវភាពគ្រួសារមានការលំបាក ម៉្លោះហើយពេលបានចូលរៀននៅវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ ប្អូនថាច់ង៉ុកបាវត្រឹង តែងខិតខំរៀនសូត្របានល្អ ដើម្បីបំពេញក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន។ ក្នុងអំឡុង៣ឆ្នាំនេះ ប្អូនតែងទទួលបានកិត្តិនាមជាសិស្សពូកែរបស់សាលា។

ប្អូនថាច់ង៉ុកបាវត្រឹង ផ្តុំកម្លាំងខិតខំរៀនសូត្រ។
តាមសម្តីប្អូនត្រឹង ពេលរៀនចប់អនុវិទ្យាល័យ ដោយចង់បំពេញក្តីស្រមៃក្លាយជាគ្រូបង្រៀន ហេតុនោះ ប្អូនបានសូមឪពុកម្តាយ បន្តការសិក្សានៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ដើម្បីសម្រាលបន្ទុកគ្រួសារ។ ប្អូនត្រឹង ឱ្យដឹង៖ “ប្អូនដឹងថា រៀននៅវិទ្យាល័យជនជាតិអន្តេវាសិក បានរដ្ឋគិតគូរការហូបចុក កន្លែងស្នាក់នៅ បើរៀនពូកែមានអាហារូបករណ៍ទៀត ហេតុនោះពេលឪពុកម្តាយយល់ព្រម ប្អូនខិតខំរៀនដើម្បីប្រឡងចូលសាលាជនជាតិអន្តេវាសិក។ ពេលជាប់ជម្រើសចូលរៀន ប្អូនសន្យាជាមួយឪពុកម្តាយនឹងរៀនឱ្យបានពូកែ មានអាហារូបករណ៍ មិនឱ្យឪពុកម្តាយបារម្ភឡើយ”។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ ម្ល៉ោះហើយ ផ្តើមចូលរៀនថ្នាក់ទី ១០ ប្អូនត្រឹងបានរៀបចំពេលវេលាប្រកបដោយវិទ្យាសាស្ត្រ ដើម្បីសិក្សាក្នុងថ្នាក់បានល្អផង និងស្រាវជ្រាវសៀវភៅបន្ថែមផង។ ចំណែកក្នុងម៉ោងសិក្សាដោយខ្លួនឯងនៅពេលយប់ ប្អូនរួមជាមួយនឹងមិត្តភ័ក្តិដោះដូរធ្វើលំហាត់ក្នុងសៀវភៅសិក្សា និងធ្វើលំហាត់ពិបាកៗនៅលើបណ្តាញអ៊ិនធឺណិត។ ប្អូនត្រឹង ឱ្យដឹង៖ “នៅក្នុងថ្នាក់ គឺគ្រូណែនាំពីវិធីសាស្រ្តដោះស្រាយចម្លើយ ធ្វើលំហាត់ និងពន្យល់យ៉ាងហ្មត់ចត់នូវចំណុចគប្បីកត់សម្គាល់ ម្ល៉ោះហើយប្អូនយកចិត្តទុកដាក់ស្តាប់ និងកត់ចូលក្នុងសៀវភៅ។ ពេលមកដល់បន្ទប់ ប្អូនមើលឡើងវិញភ្លាម និងធ្វើលំហាត់ទាំងអស់ដែលគ្រូបានផ្តែផ្តាំឱ្យធ្វើ កន្លែងណាមិនយល់គឺសាកសួរមិត្តភ័ក្តិ និងលោកគ្រូអ្នកគ្រូ។ ឱ្យតែរៀនហ្មត់ចត់ កត់ច្បាស់លាស់នូវប្រការដែលលោកគ្រូអ្នកគ្រូកំណត់សម្គាល់ គឺការរៀនសូត្រនឹងមានភាពងាយស្រួល”។

ក្រោយពេលរៀន ថាច់ង៉ុកបាវត្រឹង នៅទាំងឡើងបណ្តាញអ៊ីនធឺណិតស្វែងយល់
ពីវិធីសាស្រ្តដោះស្រាយលំហាត់។
មិនត្រឹមតែខ្នះខ្នែងរៀនសូត្រ និងយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀនប៉ុណ្ណោះទេ ប្អូនត្រឹងនៅទាំងឡើងបណ្តាញអ៊ិនធឺណិត ស្វែងរកវិធីសាស្ត្រដោះស្រាយលំហាត់របស់គ្រូ ផ្សេងៗទៀតផង ដើម្បីជ្រើសវិធីសាស្ត្រដោះស្រាយមេរៀនត្រឹមត្រូវ ងាយយល់ ងាយចងចាំ។ អាស្រ័យខិតខំរៀនដោយខ្លួនឯង និងស្រាវជ្រាវដោយខ្លួនឯង បានជួយឱ្យប្អូនត្រឹង រក្សាបានលទ្ធផលសិក្សាល្អដោយទទួលបានកិត្តិនាមសិស្សពូកែ ៣ ឆ្នាំជាប់ៗគ្នា។ នេះជាកម្លាំងចលករដ៏ធំធេង ជួយឱ្យប្អូនមានទំនុកចិត្តក្នុងការប្រឡងបញ្ចប់វិទ្យាល័យឆ្នាំ២០២៥។ ប្អូនត្រឹង ឱ្យដឹង៖ “ទើបបញ្ចប់ឆមាស ប្អូនផ្តុំកម្លាំងរំលឹកមេរៀនប្រឡងវិទ្យាល័យតាមគ្រូបង្រៀនណែនាំ និងស្វែងយល់ដោយខ្លួនឯងនូវវិញ្ញាសាប្រឡង ដើម្បីកៀកជិតនូវប្រភេទវិញ្ញាសាប្រឡងខុសៗគ្នា។ ទិសដៅរបស់ប្អូនគឺប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ដើម្បីបំពេញក្តីស្រមៃចូលរៀនមហាវិទ្យាល័យ គរុកោសល្យ ធ្វើជាគ្រូបង្រៀន។ ពីព្រោះនេះ ជាមុខវិជ្ជាដែលមិនបង់ថ្លៃសិក្សា ជួយសម្រាលបន្ទុកឪពុកម្តាយ”៕
លីធាន-វិមាន