រយៈពេលកន្លង ក្រុងកឹងធើ (ចាស់) បានបង្កើនការផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយ ប្រមូលសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិ ដើម្បី “បរិស្ថានស្អាត - ជីវភាពបៃតង”។

កសិករកឹងធើ ចូលរួមសកម្មភាពប្រមូលសម្បកកញ្ចប់ថ្នាំការ
ពាររុក្ខជាតិក្រោយពីប្រើប្រាស់រួច។
យោងតាមនោះ ផ្នែកសមត្ថកិច្ចនិងអង្គការមហាជនក្រុង សហការនឹងភូមិភាគបង្កើនការឃោសនា ណែនាំកសិករ ប្រមូលសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិក្រោយពីប្រើប្រាស់រួច។ កសាងទម្រង់ដែលមានប្រសិទ្ធភាព ដូចជាធុង រណ្តៅផ្ទុកកាកសំណល់ថ្នាំការពាររុក្ខជាតិ។ល។ ភូមិភាគបានឃោសនាចលនាប្រជាជន ប្រមូលកញ្ចប់ថ្នាំការពាររុក្ខជាតិក្រោយពីប្រើប្រាស់រួច រក្សាទុកក្នុងពាងក្រឡដែលមានគម្រប ឬសម្ភារៈផ្សេងទៀតដែលមានសុវត្ថិភាពរបស់គ្រួសារ។ ទន្ទឹមនឹងនោះ រួមសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិ ២ ដងក្នុងមួយឆ្នាំ...។ ឆ្នាំ ២០២៤ នៅលើភូមិសាស្រ្តក្រុងអនុវត្តប្រមូលកញ្ចប់ថ្នាំការពាររុក្ខជាតិជិត ២០ តោន ហើយវិនិច្ឆ័យតាមបទកំណត់។
លោក ត្រឹងថៃង៉ីម អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានក្រុងកឹងធើ (ចាស់) ឱ្យដឹង៖ ដើម្បីប្រមូលនិងវិនិច្ឆ័យសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិ ក្រោយពីប្រើប្រាស់រួចប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវមានការចូលរួមនិងភាពអំណត់គ្រប់ស្ថាប័ន អាជីវកម្មនិងកសិករ។ មន្ទីរស្នើគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច អង្គការមហាជននយោបាយសង្គម បន្តជំរុញការឃោសនាយ៉ាងទូលំទូលាយដោយទម្រង់ផ្សេងៗដល់មហាជនប្រជាជនអំពីគោលបំណង សារៈសំខាន់ អត្ថប្រយោជន៍គ្រប់ជ្រុងជ្រោយនិងយូរអង្វែងនៃសកម្មភាពប្រមូលសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិក្រោយពីប្រើប្រាស់រួច។ ចលនាប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមគាំទ្រ ដើម្បីរួមចំណែកកសាងក្រុងកឹងធើពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីវិល័យ និងទាន់សម័យ...។
កម្មវិធី “បរិស្ថានស្អាត - ជីវភាពបៃតង” បានប្រព្រឹត្តឡើងនៅដើមខែមិថុនា ឆ្នាំ ២០២៥ នៅកឹងធើ ជាមួយកិច្ចសហប្រតិបត្តិការពីរដ្ឋអំណាចមូលដ្ឋាន កងជួរ Syngenta វៀតណាមនិងមាមីងកសិករ រួមចំណែកបង្កើតស្នាមគំនូសវិជ្ជមានសម្រាប់សហគមន៍និងបរិស្ថាន។ ទន្ទឹមនឹងនោះ សម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិចំនួន ៦,៣ តោនត្រូវបានប្រមូលនិងវិនិច្ឆ័យដោយសុវត្ថិភាពតាមបច្ចេកទេសរបស់ក្រុមហ៊ុន Syngenta Group។ បរិមាណសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិដែលប្រមូលបានត្រូវបានប្តូរជាដើមឈើចំនួន ១.១០០ ដើម រួមទាំងដើមត្របែកព្រៃ ៦៥០ ដើម និងដើមមេអំបៅពណ៌ផ្កាឈូក ៦០០ ដើម ត្រូវបានដាំនៅតាមដងផ្លូវជនបទក្រុងកឹងធើ បង្កើតជាម្លប់យូរអង្វែង និងធ្វើឱ្យបរិស្ថានកាន់តែប្រសើរឡើង។ ក្រោយពីអនុវត្តជាច្រើនឆ្នាំនៅក្រុងកឹងធើ កម្មវិធីនេះបានប្រមូលសម្បកកញ្ចប់ថ្នាំការពាររុក្ខជាតិបានជាង ៦៩ តោននិងដាំដើមឈើម្លប់ចំនួន ៣.៣៥០ ដើម រួមចំណែកធ្វើឱ្យមុខមាត់ជនបទមានសោភណភាព។
លោក ត្រឹងថាញវ៉ូវ អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Syngenta រៀតណាម ឱ្យដឹង៖ “Syngenta តែងតែចាត់ទុកការការពារបរិស្ថានជាតួនាទីមិនអាចកាត់ផ្តាច់បាននូវរាល់សកម្មភាព។ យើងខ្ញុំតែងគោរពចំពោះការគាំទ្ររបស់រដ្ឋអំណាចមូលដ្ឋាន ប្រជាជននិងកងជួរ បុគ្គលិក Syngenta ក្នុងកម្មវិធី “បរិស្ថានស្អាត - ជីវភាពបៃតង”។ តាមរយៈកម្មវិធីនេះ យើងចង់ផ្សព្វផ្សាយដល់មាមីងកសិករ សហគមន៍ជនបទ រួមគ្នាកសាងការពារ កសាងបរិស្ថានស្អាតនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព”...៕
ត្វៀកត្រិន-ប្រែសម្រួល៖ ទីទុយ