07/07/2025 - 10:42

ការ​ធ្វើ​លំ​ហាត់​ប្រាណ​៣​បែប ជួយ​ខួរ​ក្បាល​មាន​សុខ​ភាព​ល្អ 

យោង​តាម​ការ​សិក្សា​មួយ​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​វេជ្ជ​សាស្ត្រ​កី​ឡា​អង់​គ្លេស រាល់​ការ​ធ្វើ​លំ​ហាត់​ប្រាណ ទោះ​បី​អនុវត្ត​ល្បឿន​បែប​ណា​ក៏​ដោយ សុទ្ធ​សឹង​ជួយ​បង្កើន​សុខ​ភាព​ខួរ​ក្បាល​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​មនុស្ស​គ្រប់​វ័យ។

ការ​ធ្វើ​លំ​ហាត់​ប្រាណ​គឺ​ជា​វិធី​មួយ​ដ៏​ល្អ ដើម្បី​ការ​ពារ​សុខ​ភាព​ខួរ​ក្បាល​មនុស្ស​គ្រប់​វ័យ។
 រូបថត៖ Getty Images

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ក្រុម​អ្នក​ជំ​នាញ​បាន​ធ្វើ​ការ​វិភាគ​អំពី​ការ​រក​ឃើញ ដក​ស្រង់​ចេញ​ពី​ការ​ធ្វើ​ហាត់​ប្រាណ ១៣៣ បែប ដោយ​មាន​អ្នក​ចូល​រួម​ប្រ​មាណ​ជាង ២៥៨​.០០០ នាក់។ ពួក​គាត់​បាន​រក​ឃើញ​ភ័ស្តុ​តាំង​យ៉ាង​ច្បាស់​លាស់ ដែល​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ធ្វើ​ឱ្យ​ការ​យល់​ដឹង ការ​ចង​ចាំ​និង​មុខ​ងារ ប្រតិ​បត្តិ​ការ​មាន​ភាព​ល្អ​ប្រ​សើរ​សម្រាប់​មនុស្ស​គ្រប់​វ័យ។ ជាក់​ស្តែង ការ​ធ្វើ​លំ​ហាត់​ប្រាណ​ល្បឿន​ល្មម​នាំ​មក​លទ្ធ​ផល​សំ​ខាន់​បំ​ផុត​សម្រាប់​ការ​ចង​ចាំ​និង​មុខ​ងារ​ប្រតិ​បត្តិ​ការ ខណៈ​ពេល​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ល្បឿន​ទាប​នាំ​មក​ប្រ​យោជន៍​ល្អ​បំ​ផុត​សម្រាប់​មុខ​ងារ​យល់​ដឹង​ទូ​ទៅ។ ក្រៅ​ពី​នោះ បន្ទាប់​ពី​ពិនិត្យ​ពី​របៀប​ចលនា​នីមួយៗ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ហ្គេម​វីដេ​អូស​កម្ម (ហៅ​ថា “exergame”) ផ្តល់​អត្ថ​ប្រ​យោជន៍​សម្រាប់​ការ​យល់​ដឹង​គួរ​ឱ្យ​កត់​សម្គាល់ បន្ទាប់​មក​គឺ​សកម្ម​ភាព ហាត់​ខួរ​ក្បាល​និង​រាង​កាយ ដូច​ជា​ហាត់​យោគៈ​និង​ហាត់​គុន​តៃ​ក្វាន់​ដូ។

វិធី​ហាត់​ប្រាណ​៣​បែប​ល្អ​បំ​ផុត​សម្រាប់​សុខ​ភាព​ខួរ​ខ្បាល

+ យោគៈ (Yoga)។ បណ្ឌិត Anna Emanuel (ជន​ជាតិ​អា​មេ​រិក) ឱ្យ​ដឹង៖ យោគៈ គឺ​ជា​វិធី​មួយ​ហាត់​តាម​បែប​បុរាណ​គួប​ផ្សំ​ឥរិ​យា​បថ​រូប​សាស្ត្រ បច្ចេក​ទេស​ដក​ដង្ហើម​និង​ការ​តាំង​សមា​ធិ។ ការ​គួប​ផ្សំ​ទាំង​នេះ គឺ​សម្រួល​អា​រម្មណ៍​ឱ្យ​មាន​ភាព លំ​នឹង តាម​រយៈ​នោះ ជួយ​ខួរ​ក្បាល​មាន​សុខ​ភាព​ល្អ​យ៉ាង​ប្រ​សិទ្ធ​ភាព។ ជាង​នេះ​ទៅ​ទៀត ការ​ហាត់​យោគៈ​ថែម​ទាំង​ជួយ​បន្ធូរ​អា​រម្មណ៍ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​ខួរ​ក្បាល​មាន​ការ​ចង​ចាំ​បាន​ល្អ។ ការ​ហាត់​យោគៈ ក៏​ជួយ​ពង្រឹង​ស្រោម​ខួរ​ក្បាល ផ្នែក​ខាង​មុខ ដែល​ជា​តំ​បន់​នៃ​ខួរ​ក្បាល​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​សម្រេច​ចិត្ត ការ​បង្កើត​ផែន​ការ​និង​ការ​គ្រប់​គ្រង​អា​រម្មណ៍។ វិធី​ហាត់​យោគៈ​ល្អ​បំ​ផុត គឺ​ចាប់​ផ្តើម​ហាត់​ពី​វគ្គ​ខ្លីៗ រយៈ​ពេល​ពី​២០​-៣០ នាទី ហាត់​ពី ២-៣ ដង​ក្នុង​មួយ​សប្តាហ៍។

+ តៃ​ក្វាន់​ដូ នេះ​ជា​ក្បាច់​គុន​បុរាណ​របស់​ចិន គួប​ផ្សំ​នឹង​ការ​ចលនា​យឺតៗ និង​ការ​ដក​ដង្ហើម​វែងៗ ដើម្បី​រក្សា​តុល្យ​ភាព​ថាម​ពល​រាង​កាយ។ “កាយ​វិការ​ទាំង​នេះ មាន​ប្រ​យោជន៍​ធ្វើ​ឱ្យ​អា​រម្មណ៍ រាង​កាយ​និង​ការ​ដក​ដង្ហើម​មាន​ភាព​លំ​នឹង” លោក​ស្រី Emanuel បាន​ស្រាយ​បំ​ភ្លឺ​យ៉ាង​ដូច្នេះ។ បណ្ឌិត​ចិត្ត​សាស្ត្រ​ផ្នែក​ខាង​សរ​សៃ​ប្រ​សាទ លោក Sanam Hafeez (ជន​ជាតិ​អា​មេរិក) បាន​ចែក​រំ​លែក​ថា ការ​ហាត់​គុន​តៃ​ក្វាន់​ដូ ជំ​រុញ​សុខ​ភាព​យល់​ដឹង​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ជាង​ការ​ធ្វើ​លំ​ហាត់​ប្រាណ​បែប​ផ្សេងៗ ព្រោះ​វា​ផ្តោត​ទៅ​លើ​កាយ​វិការ​យឺតៗ ក្នុង​គោល​ដៅ​ដើម្បី​ភ្ជាប់​រាង​កាយ​និង​អា​រម្មណ៍។ ប្រ​ការ​នេះ​ធ្វើ​ឱ្យ​សកម្ម​តំ​បន់​ខួរ​ក្បាល ដែល​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ងារ​ចង​ចាំ​និង​មុខ​ងារ​ចលនា។

ក្រៅ​ពី​នោះ អ្នក​ហាត់​ក្បាច់​គុន​តៃ​ក្វាន់​ដូ ត្រូវ​ចង​ចាំ​នូវ​កាយ​វិការ​មួយ​ចំ​នួន​ឱ្យ​បាន​ច្បាស់​លាស់ ប្រ​ការ​នេះ​ប្រ​ឈម​នឹង​ការ​ចង​ចាំ ផ្តើម​ពី​នោះ ហាត់​ខួរ​ក្បាល​របស់​អ្នក។ ដូច​គ្នា​នឹង​ការ​ហាត់​យោគៈ​ដែរ លំ​ហាត់​ប្រាណ​បែប​នេះ​គឺ​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង ជួយ​លំ​នឹង​អា​រម្មណ៍​និង​ការ​ចង​ចាំ​បាន​ល្អ។ ដើម្បី​ទទួល​អត្ថ​ប្រ​យោជន៍​បង្កើន​មុខ​ងារ​ចង​ចាំ​ធំ​បំ​ផុត អ្នក​គប្បី​ហាត់​គុន​តៃ​ក្វាន់​ដូយ៉ាង​ហោច​ណាស់​បាន ៣ ដង​ក្នុង​មួយ​សប្តាហ៍ ហាត់​ក្នុង​មួយ​លើកៗ​ពី ២០​-៦០​នាទី។ ល្អ​បំ​ផុត​គឺ​ហាត់​ជា​ក្រុម។

ហ្គេម​វីដេ​អូស​កម្ម វិញ្ញា​សា​នេះ​តម្រូវ​ឱ្យ​អ្នក​ហាត់​មាន​សកម្ម​ភាព​ខាង​កាយ​សម្ប​ទា ដើម្បី​អន្តរ​កម្ម​ជា​មួយ​ល្បែង​កម្សាន្ត ធ្វើ​ឱ្យ​ការ​លំ​ហាត់​ប្រាណ​មាន​ភាព​ទាក់​ទាញ​និង​រំញោច​ការ​យល់​ដឹង​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ ដើម្បី​បង្កើន​អត្ថ​ប្រ​យោជន៍​នៃ​ការ​យល់​ដឹង គប្បី​ជ្រើស​រើស​ហ្គេម​វីដេ​អូ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ចលនា​មាន​ភាព​ស្មុគ​ស្មាញ​និង​ការ​សម្រេច​ចិត្ត ដូច​ជា​ល្បែង​លំ​នាំ​កី​ឡា ឬ​ផ្អែក​លើ​ចង្វាក់​បេះ​ដូង។ ហាត់​យ៉ាង​ហោច​ណាស់​ពី ២០- ៣០ នា​ទី​និង​ពី ៣ - ៥ ដង​ក្នុង​មួយ​សប្តាហ៍៕

  កា​សែត​កឹង​ធើ-មុនី

ចែករំលែកអត្ថបទ