20/11/2025 - 07:21

ធានា​រ៉ាប់​រង​សុខា​ភិបាល​ - ទី​បង្អែក​ថែ​ទាំ​សុខ​ភាព​ជន​ជាតិ​ភាគ​តិច​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ គោល​នយោ​បាយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ជួយ​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​បង្ខិត​ជិត​សេវា​សុខា​ភិបាល​ ការ​ពារ​សុខ​ភាព​និង​លើក​កម្ពស់​គុណ​ភាព​រស់​នៅ។​

ប្រ​ជា​ជន​មក​ពិនិត្យ​ជំ​ងឺ​និង​ទទួល​ថ្នាំ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​
នៅ​ដំ​ណាក់​សុខា​ភិបាល​វៀង​អាង​ ឃុំ​តៃវុាំង។​

នៅ​ឃុំ​តៃ​រុាំង ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​តែង​បាន​រដ្ឋ​អំ​ណាច​ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ មក​ទល់​ពេល​នេះ​ អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​ភូមិ​ភាគ​សម្រេច​បាន​ជាង​ ៩៨% ។​ ដោយ​ឡែក​ដំ​ណាក់​សុខា​ភិបាល​វៀង​អាង​ ឃុំ​តៃវុាំង​ក្នុង​មួយ​ថ្ងៃ​ ទទួល​ប្រ​ជា​ជន​រាប់​សិប​លើក​នាក់​មក​ពិនិត្យ​ជំ​ងឺ​ ក្នុង​នោះ​ មាន​ប្រ​ជា​ជន​ជិត​ ៩០% លើក​នាក់​ពិនិត្យ​ជំ​ងឺ​ ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ហើយ​ភាគ​ច្រើន​គឺ​ជន​ជាតិ​ភាគ​តិច​។​ ផ្តើ​មពី​នោះ​ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​បង្ខិត​ជិត​សេវា​សុខា​ភិបាល​បាន​ងាយ​ស្រួល​ ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន។​

អ្នក​មីង​តាំង​ធីហ្វែ នៅ​ភូមិ​ទីប​ញឹក​ ឃុំ​តៃ​វុាំង ចែក​រំលែក៖ “សព្វ​ថ្ងៃ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​ ដូច្នេះ​ ពេល​ទៅ​ដំណាក់​សុខា​ភិបាល​ ឬ​មន្ទីរ​ពេទ្យ​ក៏​បាន​កាត់​បន្ថយ​ប្រាក់​ថ្លៃ​ពេទ្យ។​ មា​មីង​ខ្មែរ​យើង​មិន​រា​រែក​ទៅ​ពិនិត្យ​ជំ​ងឺ​ដូច​មុន​ទៀត”។​

មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព​ - កុមារ​សុក​ត្រាំង​ ជា​អង្គ​ភាព​ឈាន​មុខ​ផ្នែក​ខាង​ថែ​ទាំ​សុខ​ភាព​អ្នក​ម្ដាយ​និង​ទា​រក​របស់​ខេត្ត​សុក​ត្រាំង​ (ចាស់) ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ​ មន្ទីរ​ពេទ្យ​បាន​ទទួល​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ជាង​ ៨៥.០០០ លើក​នាក់​ ក្នុង​នោះ​ មាន​ជាង​ ២៦.៥០០​ លើក​នាក់​ជា​ជន​ជាតិ​ភាគ​តិច​ ស្រូប​អត្រា​ ៣១% នៃ​ចំ​នួន​អ្នក​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ។​ អត្រា​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​មិន​សម្រាក​ពេទ្យ​ ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ ២៩% ក្នុង​នោះ​ មាន​អ្នក​ជំ​ងឺ​ជន​ជាតិ​ភាគ​តិច​មក​ព្យា​បាល​ជំ​ងឺ​ដេក​ពេទ្យ​ ប្រើ​ប្រាស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ប្រ​មាណ​ ៩៦%។​

ប្រ​ជា​ជន​មក​ចុះ​ឈ្មោះ​ពិនិត្យ​ជំ​ងឺ​ដោយ​ប្រើ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​មន្ទីរ​ពេទ្យ​សម្ភព​-កុមារ​សុក​ត្រាំង។​

ដើម្បី​ធានា​ជន​ជាតិ​ភាគ​តិច​បាន​ទទួល​ផល​គ្រប់​គ្រាន់​ ត្រឹម​ត្រូវ​និង​ទាន់​ពេល​តាម​រយៈ​ធានា​រ៉ាប់​រង​សុខា​ភិបាល​តាម​ការ​កំ​ណត់​របស់​រដ្ឋ​ មន្ទីរ​ពេទ្យ​ក៏​បាន​ផ្សព្វ​ផ្សា​យ​ព្រម​ៗ​គ្នា​នូវ​ដំណោះ​ស្រាយ​ជា​ច្រើន​ តាំង​ពី​ការ​ទទួល​អ្នក​ជំ​ងឺ​រហូត​ដល់​ដំណាក់​កាល​សម្រាក​ព្យា​បាល​ ជាក់​ស្តែ​ង ដូច​៖ ធា​នា​ផល​ប្រ​យោជន៍​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ ១០០% ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ក្បែរ​ក្រ នៅ​តំ​បន់​លំ​បាក​ខ្លាំង​តាម​ការ​កំ​ណត់; អនុ​វត្ត​របប​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ត្រូវ​តាម​ថ្នាក់​មន្ទី​រ​ពេទ្យ​ដែល​ចុះ​ឈ្មោះ​ពី​ដំ​បូង​ បញ្ជូន​ទៅ​មន្ទីរ​ថ្នាក់​លើ​ បើក​ចំ​ហ ថ្នាក់​មន្ទីរ​ពេទ្យ​ខេត្ត​ ក្រុង​ តាម​ការ​កំ​ណត់​ថ្មី​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ជំ​ងឺ​; ធានា​ស្មើ​ភាព​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​៘

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II ជុង​តឹង​ឌិញ​ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព​-កុមារ​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ពិនិត្យ​ជា​រួម​អត្រា​នៃ​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​របស់​ជន​ជាតិ​ភាគ​តិច​ នៅ​មន្ទី​រ​ពេទ្យ​តែង​រក្សា​បាន​កម្រិត​ខ្ពស់​ រួម​ចំ​ណែក​កាត់​បន្ថយ​បន្ទុក​ចំ​ណាយ​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ ជួយ​អ្នក​ជំ​ងឺ​ស្ងប់​អា​រម្មណ៍​ខណៈ​ពេល​មក​មន្ទីរ​ពេទ្យ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ។​ នេះ​គឺ​ជា​គោល​នយោ​បាយ​មនុស្ស​ធម៌​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​សុខ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស​ជន​ជាតិ​ភាគ​តិច​”៕

                                      ហុង​ទើ-លីសៀ

ចែករំលែកអត្ថបទ