លទ្ធផលស្វែងរកសម្រាប "តាមការសិក្សា"
លទ្ធផលពី 1 - 10 ក្នុងចំណោម 71
ធ្វើសមទិន 27-06-2026
(អ.ឡ) - រដ្ឋលើកទឹកចិត្តដល់ស្ថាប័នសារព័ត៌មានឱ្យសិក្សាស្រាវជ្រាវ និងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការយកការណ៍ផលិត វិភាគ និងចែកចាយខ្លឹមសារព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសារព័ត៌មាន យោងលើមូលដ្ឋានធានានូវការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវលើការកែសម្រួលរបស់ស្ថាប័នសារព័ត៌មាន។
Tag: លើកទឹកចិត្តស្ថាប័នសារព័ត៌មាន, សិក្សាស្រាវជ្រាវ, អនុវត្តបញ្ញាសិប្បនិម្មិត
ធ្វើសមទិន 18-06-2026
ក្នុងរយៈពេល ១៨ ឆ្នាំកន្លង លោកគ្រូត្រាតឹងខាញ់ ចាងហ្វាងសាលាបឋមសិក្សាដាយអឹង A នៅឃុំត្រឹងដេ ទីក្រុងកឹងធើ តែងតែផ្ដល់ក្ដីសង្ឃឹមនិងទំនុកចិត្តជូនអ្នកជំងឺ តាមរយៈការបរិច្ចាគឈាមជាង ៣០ លើក។
Tag: ទឹកចិត្តរបស់លោកគ្រូចាងហ្វាង, បរិច្ចាគឈាម, ស្ម័គ្រចិត្តជាង ៣០ លើក
ធ្វើសមទិន 22-05-2026
យោងតាមអនុក្រឹត្យលេខ ៨៨/២០២៦/NĐ-CP របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងទិន្នន័យអប់រំនិងបណ្តុះបណ្តាល ដែលមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទិន្នន័យ សិក្ខាគារិក សញ្ញាបត្រ និងវិញ្ញាបនបត្ររបស់អ្នកសិក្សា នឹងបានបញ្ចូលក្នុងកម្មវិធី VNeID ដើម្បីបម្រើដល់ការទាញយកនិងប្រើប្រាស់ក្នុងបរិយាកាសឌីជីថល។
Tag: សិក្ខាគារិកនិងសញ្ញាបត្រ, បានបញ្ចូលក្នុងកម្មវិធី VNeID, វិវឌ្ឍន៍ក្នុងការកសាងទិន្នន័យអប់រំ
ធ្វើសមទិន 21-05-2026
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ដើម្បីត្រៀមលក្ខណៈបានល្អសម្រាប់សម័យប្រឡង នៅតាមសាលាវិទ្យាល័យលើភូមិឋានទីក្រុងកឹងធើ កំពុងផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើនក្នុងការរំលឹកមេរៀននិងចាត់តាំងប្រឡងសាកល្បងដល់សិស្សថ្នាក់ទី១២ ដើម្បីជួយសិស្សបានស៊ាំនឹងទម្រង់រូបវិញ្ញាសា លក្ខន្តកៈនិងបំណិនធ្វើមេរៀនមុនសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
Tag: សាលាវិទ្យាល័យទាំងឡាយ, ត្រៀមជាស្រេចសម្រាប់សម័យប្រឡងសញ្ញាបត្រ, មធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦, ង្វៀងវ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ
ធ្វើសមទិន 21-04-2026
កំព្រាឪពុកតាំងពីអាយុ ១៣ ឆ្នាំ ប៉ុន្តែដោយឆន្ទៈនិងបំណងប្រាថ្នាក្នុងការសិក្សារៀនសូត្រ លោកគ្រូសឺនសៅរ៍ បានខិតខំប្រឹងប្រែងឈានឡើងតាមវិស័យសិក្សា។ អស់រយៈពេលជិត ២០ ឆ្នាំ ផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀននៅវត្តសំរោងឯក លោកគ្រូមិនត្រឹមតែបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធអក្សរសិល្ប៍ រួមចំណែកអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។
Tag: លោកគ្រូសឺនសៅរ៍, គំរូល្អ, ក្នុងសហគមន៍ជនរួមជាតិខ្មែរ
ធ្វើសមទិន 06-04-2026
តាមរយៈការអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើន ដូចជា ការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន អនុវត្តសកម្មភាពអប់រំ STEM រក្សាស្ថិរភាពចំនួនសិស្ស និងឧបត្ថម្ភសិស្សជួបការលំបាក សាលាបឋមសិក្សាតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងលើកកម្ពស់គុណភាពអប់រំជាសន្សឹមៗ។
Tag: លើកកម្ពស់គុណភាពអប់រំ, តំបន់ជនជាតិភាគតិច, ទីក្រុងកឹងធើ
ធ្វើសមទិន 06-03-2026
នាព្រឹកថ្ងៃទី៦ ខែមីនា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានចាត់តាំងពិធីបើកវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ ជូនកម្មាភិបាល បុគ្គលិកនិងអ្នករដ្ឋការ ដែលកំពុងបម្រើការងារនៅតាមស្ថាប័ន អង្គភាពលើភូមិឋានទីក្រុងកឹងធើ។
Tag: បើកវគ្គ, បំប៉នភាសាខ្មែរ, កម្មាភិបាល, បុគ្គលិក, និងអ្នករដ្ឋការ
ធ្វើសមទិន 27-01-2026
បច្ចុប្បន្ន ចលនាជំរុញការសិក្សាជំរុញបញ្ញាក្នុងជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែរីកចម្រើន និងផុលផុសគ្រប់ភូមិស្រុក ឆ្លងតាមរយៈនោះ មានគ្រួសារជាច្រើនបានយកចិត្តទុកដាក់គិតគូរឱ្យកូនចៅរៀនសូត្រមានចំណេះដឹង ដើម្បីរួមចំណែកលើកកម្ពស់ប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ។
Tag: ចលនារៀនសូត្រ, ក្នុងជនរួមជាតិខ្មែរ, កាន់តែផុលផុស
ធ្វើសមទិន 13-08-2025
ឆ្នាំសិក្សា ២០២៤-២០២៥ ជាឆ្នាំដំបូងដែលកម្មវិធីអប់រំចំណេះទូទៅ២០១៨ អនុវត្តសម្រេចផ្លាស់ថ្មីតាមផែនការ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ ហើយនៅឆ្នាំ ២០២៥ នេះ ទូទាំងប្រទេសអនុវត្តការរៀបចំអង្គភាពរដ្ឋបាល តាមសេចក្ដីសម្រេចចិត្តលេខ ២០២/២០២៥/QH១៥ ចុះថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៥ របស់រដ្ឋសភា។
Tag: ផ្លាស់ថ្មី, ផែនការ, កម្មវិធីសិក្សា, ព្រំប្រទល់រដ្ឋបាលថ្មី
ធ្វើសមទិន 05-08-2025
ជារៀងរាល់ឆ្នាំ ក្រោយពីបុណ្យវិសាខបូជា នៅតាមវត្តទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រក្រុងកឹងធើចាប់ផ្តើមបើកបវេសកាលថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីបង្រៀនអក្សរសាស្ត្រនិងធម្មវិន័យដល់សមណសិស្ស រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងបណ្តុះបណ្តាលកងជួរ បញ្ញវន្តក្នុងព្រះសង្ឃនិងជនរួមជាតិខ្មែរ។
Tag: សាលាពុទ្ធិកមធ្យមសិក្សា, បឋមភូមិ, បណ្តុះបណ្តាល, បញ្ញវន្តសង្ឃខ្មែរ