យោងតាមអនុក្រឹត្យលេខ ៨៨/២០២៦/NĐ-CP របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងទិន្នន័យអប់រំនិងបណ្តុះបណ្តាល ដែលមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទិន្នន័យ សិក្ខាគារិក សញ្ញាបត្រ និងវិញ្ញាបនបត្ររបស់អ្នកសិក្សា នឹងបានបញ្ចូលក្នុងកម្មវិធី VNeID ដើម្បីបម្រើដល់ការទាញយកនិងប្រើប្រាស់ក្នុងបរិយាកាសឌីជីថល។
.jpg)
រូបជាឧទាហរណ៍។
ចំណុចគួរឱ្យកត់សម្គាល់ មិនត្រឹមតែស្ថិតនៅលើការធ្វើឌីជីថលូបនីយកម្មសិក្ខាគារិក ឬសញ្ញាបត្រប៉ុណ្ណោះទេ ថែមទាំងជាការបង្កើតនូវសំណុំឯកសារសិក្សាពេញមួយជីវិត ដែលភ្ជាប់ជាមួយលេខអត្តសញ្ញាណបុគ្គល បង្កជាមូលដ្ឋានគ្រឹះគ្រប់គ្រងទិន្នន័យអប់រំប្រកបដោយនិរន្តរភាព និងឯកភាពគ្នានៅទូទាំងប្រទេស។
នេះគឺជាជំហានវិវឌ្ឍន៍ដ៏សំខាន់ក្នុងដំណើរការ កសាងប្រព័ន្ធអេកូឡូស៊ីទិន្នន័យឌីជីថលជាតិ ដែលជួយបង្កើនសមត្ថភាពផ្ទៀងផ្ទាត់សញ្ញាបត្រ កាត់បន្ថយការពឹងផ្អែកលើឯកសារក្រដាសបែបប្រពៃណី និងពង្រីកលក្ខខណ្ឌសម្រាប់អនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ ក្នុងវិស័យអប់រំនិងទីផ្សារ ពលកម្មនាពេលខាងមុខ។
អ្នកសិក្សាម្នាក់ៗនឹងមានលេខកូដសំណុំឯកសារសិក្សាពេញមួយជីវិត
សំណុំឯកសារសិក្សាពេញមួយជីវិត កត់ត្រានូវរាល់ដំណើរការសិក្សាទាំងស្រុងរបស់អ្នកសិក្សានៅក្នុងប្រព័ន្ធអប់រំជាតិ។ ក្នុងករណីខ្លះតាមបទប្បញ្ញត្តិនៃច្បាប់ ទិន្នន័យនេះអាចប្រើប្រាស់ជំនួស ឬមានតម្លៃស្មើនឹងឯកសារក្រដាសស្តីពីការអប់រំ។
ព័ត៌មានសិក្សានឹងបានបំពេញទៅក្នុងមូលដ្ឋាន ទិន្នន័យជាតិស្តីពីការអប់រំនិងបណ្តុះបណ្តាល បន្ទាប់មកតភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិផ្សេងៗទៀត និងបញ្ចូលទៅក្នុង VNeID ដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការស្វែងរកនៅពេលចាំបាច់។
ការបង្កើតសំណុំឯកសារសិក្សាពេញមួយជីវិតភ្ជាប់ជាមួយអត្តសញ្ញាណបុគ្គល គឺជាគ្រឹះដ៏សំខាន់ ដើម្បីឈានដល់ការគ្រប់គ្រងទិន្នន័យអប់រំប្រកបដោយនិរន្តរភាព ព្រមៗគ្នានិងតម្លាភាពជាងមុននៅក្នុងប្រព័ន្ធទាំងមូល។
បង្កភាពងាយស្រួលក្នុងពេលបំពេញនីតិវិធីរដ្ឋបាល និងការជ្រើសរើសបុគ្គលិក
ការបញ្ចូលសិក្ខាគារិក សញ្ញាបត្រ និងវិញ្ញាបនបត្រចូលក្នុង VNeID បានរំពឹងថានឹងជួយឱ្យប្រជាជនមានភាពងាយស្រួលជាងមុន នៅពេលបំពេញនីតិវិធីនានាដូចជា៖ ការចុះឈ្មោះចូលរៀន ការជ្រើសរើសបុគ្គលិក ការបញ្ជាក់កម្រិតវប្បធម៌ ឬការប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់បង្ហាញឯកសារច្បាប់ដើមច្រើនប្រភេទឡើយ។
យោងតាមបទប្បញ្ញត្តិក្នុងអនុក្រឹត្យលេខ ៨៨/២០២៦/NĐ-CP បុគ្គលដែលជាម្ចាស់ទិន្នន័យ មានសិទ្ធិទាញយក និងប្រើប្រាស់ព័ត៌មានសិក្សារបស់ខ្លួនតាមបទប្បញ្ញត្តិនៃច្បាប់។
ទន្ទឹមនឹងនោះ ទិន្នន័យអប់រំនិងបណ្តុះបណ្តាល នឹងបានតភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិជាច្រើនទៀត ដូចជា៖ មូលដ្ឋានទិន្នន័យប្រជាជន ការចុះបញ្ជីអាជីវកម្ម ធានារ៉ាប់រង និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ព័ត៌មាន និងបម្រើដល់ការងារគ្រប់គ្រងរដ្ឋក្នុងបរិយាកាសឌីជីថល។
ជំហានវិវឌ្ឍន៍ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីទិន្នន័យអប់រំជាតិ
តាមផែនការការងារ ការបញ្ចូលសិក្ខាគារិក និងសញ្ញាបត្រចូលក្នុង VNeID ត្រូវបានអនុវត្តព្រមៗ គ្នាជាមួយនឹងដំណើរការបង្ហើយមូលដ្ឋានទិន្នន័យ ជាតិស្តីពីការអប់រំនិងបណ្តុះបណ្តាល ដើម្បីធានានូវភាពត្រឹមត្រូវឯកភាព និងសុវត្ថិភាពព័ត៌មានតាមបទប្បញ្ញត្តិនៃច្បាប់។
ការបង្កើតសំណុំឯកសារសិក្សាពេញមួយជីវិត ត្រូវបានចាត់ទុកជាគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យអប់រំឯកភាពគ្នានៅទូទាំងប្រទេស បម្រើដល់ការគ្រប់គ្រងរដ្ឋ ការតភ្ជាប់ទីផ្សារពលកម្ម និងជំរុញដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនាពេលខាងមុខ៕
ប្រភព៖ laodong.vn - សុផន