ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2026 - 21:30

លើក​ទឹក​ចិត្ត​ស្ថា​ប័ន​សារ​ព័ត៌​មាន​សិក្សា​ស្រាវ​ជ្រាវ​និង​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត 

(អ.ឡ​) - រដ្ឋ​លើក​ទឹក​ចិត្ត​ដល់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ឱ្យ​សិក្សា​ស្រាវ​ជ្រាវ និង​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​យក​ការណ៍​ផលិត​ វិភាគ និង​ចែក​ចាយ​ខ្លឹម​សារ​ព័ត៌​មាន ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​សារ​ព័ត៌​មាន យោង​លើ​មូល​ដ្ឋាន​ធា​នា​នូវ​ការ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​កែ​សម្រួល​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន។

ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​ធី​ថាញ​ត្រា ទើប​តែ​ចុះ​ហត្ថ​លេខា​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អនុ​ក្រឹត្យ​លេខ ២៣៧/​២០២៦​/NĐ-CP ប្បញ្ញត្តិ​លម្អិត​អំ​ពី​ការ​អនុ​វត្ត​មា​ត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​សារ​ព័ត៌​មាន។

អ្នក​យក​ព័ត៌​មាន​នៃ​ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ កំ​ពុង​បំ​ពេញ​ភារ​កិច្ច​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែល​ប្រ​ព្រឹត្ត​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

យោង​តាម​នោះ​ អនុ​ក្រឹត្យ​បាន​ប្បញ្ញត្តិ​អំ​ពី​លក្ខ​ខណ្ឌ​ក្នុង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព​សារ​ព័ត៌​មាន​ចំ​ពោះ​អង្គ​ការ​សង្គម និង​អង្គ​ការ​សង្គម-វិជ្ជា​ជី​វៈ។ ជាក់​ស្តែង អង្គ​ការ​សង្គម និង​អង្គ​ការ​សង្គម​-វិជ្ជា​ជីវៈ ត្រូវ​តែ​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​ដូច​ដែល​បាន​ប្បញ្ញត្តិ​នៅ​ក្នុង​ខណ្ឌ​ទី ៣ មា​ត្រា ១៧ នៃ​ច្បាប់​សារ​ព័ត៌​មាន​លេខ ១២៦​/២០២៥/​QH១៥។

អំ​ពី​រយៈ​ពេល​សកម្ម​ភាព​និង​ចំ​នួន​សមា​ជិក៖ អង្គ​ការ​សង្គម និង​អង្គ​ការ​សង្គម-វិជ្ជា​ជី​វៈ ត្រូវ​តែ​មាន​រយៈ​ពេល​សកម្ម​ភាព​យ៉ាង​ហោច​ណាស់ ៣​ឆ្នាំ មាន​ចំ​នួន​សមា​ជិក​ជា​ផ្លូវ​ការ​តិច​បំ​ផុត ១៥០​នាក់ បុគ្គ​លិក​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ត្រូវ​មាន​យ៉ាង​ហោច​ណាស់ ៧​នាក់ ក្នុង​នោះ​យ៉ាង​ហោច​ណាស់ ៣​នាក់​បាន​ផ្តល់​កាត​អ្នក​សារ​ព័ត៌​មាន។ ត្រូវ​មា​នទី​ស្នាក់​ការ​ស្ថិរ​ភាព​ចាប់​ពី ២ឆ្នាំ​ឡើង​ទៅ ដែល​ស្ថា​ប័ន​គ្រប់​គ្រង​បាន​រៀប​ចំ ឬ​ស្ថា​ប័ន​គ្រប់​គ្រង​បាន​ជួល ដើម្បី​ធា​នា​លក្ខ​ណៈធ្វើ​ការ​សម្រាប់​ចំ​នួន​បុគ្គ​លិក​តាម​គម្រោង​ស្នើ​សុំ​ការ​អនុញ្ញាត​សកម្ម​ភាព។

ផ្នែក​ហិរញ្ញ​វត្ថុ ត្រូវ​តាក់​តែង​គម្រោង​ហិរញ្ញ​វត្ថុ​ជាក់​លាក់​មួយ ដើម្បី​ធា​នា​មាន​ប្រ​ភព​ចំ​ណូល​ស្រប​ច្បាប់ និង​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​បើក​ប្រាក់​បៀ​វត្សរ៍ របប​ធា​នា​រ៉ាប់​រង​ជូន​បុគ្គ​លិក​នៃ​ស្ថា​ប័ន​សារ​ព័ត៌​មាន ថ្លៃ​បោះ​ពុម្ព​ផ្សាយ​សម្រាប់​សារ​ព័ត៌​មាន​បោះ​ពុម្ព និង​ថ្លៃ​ជួល​ប្រ​ព័ន្ធ​បញ្ជូន​ទិន្ន​ន័យ ម៉ា​ស៊ីន​មេ (server) សម្រាប់​សារ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ​ ឱ្យ​ស្រប​ទៅ​នឹង​ទំ​ហំ​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន។

អនុ​ក្រឹត្យ​ក៏​បាន​ប្បញ្ញត្តិ​អំ​ពី​លក្ខ​ខណ្ឌ​ ក្នុង​ការ​ដក​ហូត​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព​សារ​ព័ត៌​មាន​ផង​ដែរ៖ ក្នុង​រយៈ​ពេល ៦ខែ ប្រ​សិន​បើ​ស្ថា​ប័ន​គ្រប់​គ្រង​មិន​ជ្រើស​រើស​បាន​បុគ្គល​ដែល​មាន​លក្ខ​ខណ្ឌ​និង​បទ​ដ្ឋាន​គ្រប់​គ្រាន់ ហើយ​មិន​អនុ​វត្ត​នីតិ​វិធី​តែង​តាំង​មុខ​តំ​ណែង​ជា​ប្រ​ធាន ឬ​អ្នក​ដែល​ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ជា​ប្រ​ធាន​ស្ថា​ប័ន​សារ​ព័ត៌​មាន ដើម្បី​ស្នើ​ទៅ​ក្រ​សួង​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ សុំ​មតិ​យោ​បល់​តែង​តាំង​តាម​បទ​ប្បញ្ញត្តិ។ យឺត​យ៉ាវ​ក្នុង​ការ​បង់​ប្រាក់​ធា​នា​រ៉ាប់​រង​សង្គម​លើស​ពី​ ៥០% នៃ​ចំ​នួន​ពល​ករ​សរុប ហួស​រយៈ​ពេល​១២ខែ ចាប់​ពី​ពេល​ដែល​មាន​ការ​តវ៉ា​ពី​ពល​ករ ឬ​ការ​ជូន​ដំ​ណឹង​ពី​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង។ យឺត​យ៉ាវ​ក្នុង​ការ​ទូ​ទាត់​ប្រាក់​បៀ​វត្សរ៍​លើស​ពី ៥០% នៃ​ចំ​នួន​ពល​ករ​សរុប ហួស​រយៈ​ពេល ១២​ខែ ចាប់​ពី​ពេល​ដែល​មាន​ការ​តវ៉ា​ពី​ពល​ករ។

ស្ថា​ប័ន​សារ​ព័ត៌​មាន​នឹង​ត្រូវ​ដក​ហូត​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព​សារ​ព័ត៌​មាន ប្រ​សិន​បើ​ក្នុង​រយៈ​ពេល ១៨​ខែ គិត​ចាប់​ពី​ថ្ងៃ​ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​ប្រើ​ប្រាស់​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព​សារ​ព័ត៌​មាន​ ហើយ​នៅ​ពេល​ដំ​ណើរ​ការ​ឡើង​វិញ​ នៅ​តែ​បន្ត​រង​ការ​ដក​ហូត​សិទ្ធិ​ប្រើ​ប្រាស់​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព​សារ​ព័ត៌​មាន​ដែល​មាន​កំ​ណត់​ពេល​វេ​លា។

មា​ត្រា​ ២៤ នៃ​អនុ​ក្រឹត្យ​នេះ ក៏​បាន​ប្បញ្ញត្តិ​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​បញ្ញា​សិប្ប​និម្មិត​ផង​ដែរ។ នោះ​គឺ​នៅ​ពេល​ដែល​ស្ថា​ប័ន​សារ​ព័ត៌​មាន​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​សកម្ម​ភាព​យក​ការណ៍ ផលិត កែ​សម្រួល ចែក​ចាយ​ខ្លឹម​សារ​ព័ត៌​មាន និង​សកម្ម​ភាព​សារ​ព័ត៌​មាន​ផ្សេង​ៗទៀត ត្រូវ​តែ​ធា​នា​ការ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​អំ​ពី​សារ​ព័ត៌​មាន ច្បាប់​អំ​ពី AI និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

ទន្ទឹម​នឹង​នោះ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់ ពិ​និត្យ​ឡើង​វិញ និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ភាព​ត្រឹម​ត្រូវ និង​ភាព​ស្រប​ច្បាប់​នៃ​ខ្លឹម​សារ​ដែល​បង្កើត​ឡើង​ឬ​មាន​ការ​ជំនួយ​បង្កើត​ឡើង​ដោយ​ប្រ​ព័ន្ធ AI ។ មិន​ត្រូវ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ AI ដើម្បី​បង្កើត ឬ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ក្លែង​បន្លំ ខុស​ពី​ការ​ពិត មួល​បង្កាច់ ឬ​ខ្លឹម​សារ​ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ របៀប​រៀប​រយ សុវត្ថិ​ភាព​សង្គម កិត្តិ​យស សេច​ក្តី​ថ្លៃ​ថ្នូរ សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​អង្គ​ការ​និង​បុគ្គល​ឡើយ។

ស្ថា​ប័ន​សារ​ព័ត៌​មាន​ត្រូវ​តែ​បង្កើត និង​រក្សា​នីតិ​វិធី​វាយ​តម្លៃ កែ​សម្រួល គ្រប់​គ្រង​ហា​និភ័យ និង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​ចំ​ពោះ​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ AI។ ត្រូវ​រក្សា​ទុក​ប្រ​វត្តិ​នៃ​សកម្ម​ភាព និង​សំ​ណុំ​ឯក​សារ​បច្ចេក​ទេស ដើម្បី​បម្រើ​ដល់​ការ​ងារ​អធិការ​កិច្ច និង​ការ​ត្រួត​ពិ​និត្យ តាម​ការ​តម្រូវ​របស់​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​ដែល​មាន​សមត្ថ​កិច្ច៕

ក្វឹក​ថាយ - សុផន​

ចែករំលែកអត្ថបទ