06/03/2026 - 19:04

បើក​វគ្គ​បំ​ប៉ន​ភា​សា​ខ្មែរ​ដល់​កម្មា​ភិ​បាល បុគ្គ​លិក និង​អ្នក​រដ្ឋ​ការ 

នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មី​នា នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ បាន​ចាត់​តាំង​ពិធី​បើក​វគ្គ​បំ​ប៉ន​ភា​សា​ខ្មែរ ឆ្នាំ​២០២៥ ជូន​កម្មា​ភិ​បាល បុគ្គ​លិក​និង​អ្នក​រដ្ឋ​ការ ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន អង្គ​ភាព​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

យោង​តាម​នោះ គណៈ​ចាត់​តាំង​បាន​បើក​វគ្គ​បំ​ប៉ន​ភា​សា​ខ្មែរ​ចំ​នួន ៤ ថ្នាក់ ដោយ​មាន​សិក្ខា​កាម​សរុប ១៧៤ នាក់។ ក្នុង​នោះ កម្រិត​មូល​ដ្ឋាន ២ ថ្នាក់ មាន​សិក្ខា​កាម ១០៥ រូប; កម្រិត​ខ្ពស់ ១ ថ្នាក់ មាន​សិក្ខា​កាម ៥០ នាក់ និង​ជំ​នាញ​បក​ប្រែ ១ ថ្នាក់ មាន​សិក្ខា​កាម ១៩ រូប។ ថ្នាក់​រៀន​បាន​ចាត់​តាំង​ឡើង​នៅ ៣ កន្លែង​គឺ បណ្ណា​ល័យ​នៃ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ; សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​យ៉ាង និង​កន្លែង​ទី​បី​គឺ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្ដេ​វា​សិក​កឹង​ធើ។

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​វគ្គ​សិក្សា។

ចំ​ពោះ​កម្ម​វិធី​សិក្សា​សម្រាប់​កម្រិត​មូល​ដ្ឋាន និង​ជំ​នាញ​បក​ប្រែ គឺ​មាន​រយៈ​ពេល​សិក្សា​ចំ​នួន ៣០០ ម៉ោង (ប្រ​មាណ ៤,៥ ខែ)។ ដោយ​ឡែក​ការ​សិក្សា​កម្រិត​ខ្ពស់ មាន​រយៈ​ពេល​ចំ​នួន ៤៥០ ម៉ោង (ប្រ​មាណ ៦,៥ ខែ)។ ក្រោយ​ពេល​បញ្ចប់​កម្ម​វិធី​សិក្សា សា​លា​នឹង​ចាត់​តាំង​ការ​ពិ​និត្យ​វាយ​តម្លៃ​សមត្ថ​ភាព ដើម្បី​ប្រ​គល់​លិ​ខិត​បញ្ជាក់ និង​វិញ្ញា​បន​បត្រ​ភា​សា​ជន​ជាតិ​ភាគ​តិច (ភា​សា​ខ្មែរ) ស្រប​តាម​សេចក្ដី​កំ​ណត់។

តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​រឹទ្ធ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ នេះ​​ជា​ឆ្នាំទី ៧ ដែល​សា​លា​បាន​អនុ​វត្ត​ភារ​កិច្ច​បំ​ប៉ន​ភា​សា​ខ្មែរ​ជូន​កម្មា​ភិ​បាល បុគ្គ​លិក និង​អ្នក​រដ្ឋ​ការ ដោយ​ផ្អែក​លើ​ការ​បន្ត​អនុវត្ត​កម្ម​វិធី និង​ឯក​សារ​យោង​តាម​គម្រោង​របស់​ខេត្ត​សុក​ត្រាំង (ចាស់) ដែល​បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ។ គិត​មក​ទល់​ពេល​នេះ សា​លា​បាន​បើក​ការ​បណ្តុះ​បណ្តាល​ចំ​នួន ៦ វគ្គ រួម​មាន​សិក្ខា​កាម​សរុប ១.៣៤៧​រូប​។ ក្នុង​នោះ​មាន៖ កម្រិត​មូល​ដ្ឋាន ២០ ថ្នាក់ (សិក្ខា​កាម ១.០០១ នាក់), កម្រិត​ខ្ពស់ ៦ ថ្នាក់ (សិក្ខា​កាម ២៤៦ នាក់) និង​ជំ​នាញ​បក​ប្រែ ៤ ថ្នាក់ (សិក្ខា​កាម ១០០ រូប)។

គម្រោង​បំ​ប៉ន​ភា​សា​ខ្មែរ​រៀង​រាល់​ឆ្នាំ ជូន​កម្មា​ភិ​បាល បុគ្គ​លិក និង​អ្នក​រដ្ឋ​ការ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​នូវ​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​របស់​កម្មា​ភិ​បាល​នៅ​មូល​ដ្ឋាន។ ចាប់​តាំង​ពី​អនុ​វត្ត​សកម្ម​ភាព​បំ​ប៉ន​ភា​សា​ខ្មែរ​មក សិក្ខា​កាម​ទាំង​អស់​សុទ្ធ​តែ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា ការ​ប្រ​ឡង​បញ្ចប់​វគ្គ​សិក្សា​តែង​ជាប់ ១០០%៕

យ្វីអាញ - ថាច់ធី

ចែករំលែកអត្ថបទ