បច្ចុប្បន្ន ចលនាជំរុញការសិក្សាជំរុញបញ្ញាក្នុងជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែរីកចម្រើន និងផុលផុសគ្រប់ភូមិស្រុក ឆ្លងតាមរយៈនោះ មានគ្រួសារជាច្រើនបានយកចិត្តទុកដាក់គិតគូរឱ្យកូនចៅរៀនសូត្រមានចំណេះដឹង ដើម្បីរួមចំណែកលើកកម្ពស់ប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ។

ផ្តើមពីការដាំដំណាំ ទើបលោកសើុងយឿង មានលក្ខណ:ចិញ្ចឹមកូនៗរៀនសូត្របានជោគជ័យ។
ចលនាកសាងទម្រង់ ដូចជា “គ្រួសាររៀនសូត្រ” “វង្សត្រកូលរៀនសូត្រ “ “សហគមន៍រៀនសូត្រ” “អង្គភាពរៀនសូត្រ” នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តកាម៉ាវ ទទួលបានការគាំទ្រយ៉ាងសកម្មរបស់ប្រជាជន។ ផ្តើមពីនោះ បានលេចឡើងនូវគ្រួសារគំរូជាច្រើនចិញ្ចឹមកូនរៀនសូត្របានជោគជ័យ ដើម្បីមានអនាគតភ្លឺស្វាង។ បងស្រីសើុងធីថាញតៀង នៅភូមិកុងឌៀង សង្កាត់វិញត្រាច់ បានជម្នះស្ថានភាពក្រលំបាក ដើម្បីគិតគូរឱ្យកូនរៀនសូត្របានចប់ចុងចប់ដើម។ បងស្រីតៀង ឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំមិនបានរៀនសូត្រ ទើបរស់នៅដោយលំបាក ឥឡូវទោះបីដាំដុះ ធ្វើការឈ្នួលនឿយហត់យ៉ាងណាក៏ដោយ ខ្ញុំក៏ប្តេជ្ញាចិត្តខិតខំគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ”។ បច្ចុប្បន្ន កូនខ្ញុំពីរនាក់កំពុងរៀនមហាវិទ្យាល័យនិងអនុមហាវិទ្យាល័យ ជិតចេញសាលាហើយនិងតែងទទួលបានអាហារូបករណ៍របស់សមាគមជំរុញការសិក្សា។ ចំណែកកូនពៅកំពុងរៀនថ្នាក់ទី ៨ ក៏បានសមាគមសហព័ន្ធនារីទទួលឧបត្ថម្ភ ១ លានដុងក្នុងមួយខែក្នុងរយៈពេលប្រាំឆ្នាំ។ នេះជាកម្លាំងចិត្តដើម្បីខ្ញុំមានទំនុកចិត្តគិតគូរឱ្យកូនៗរៀនសូត្រ ហើយក៏ជាកម្លាំងស្មារតីជួយកូនៗខ្ញុំខិតខំរៀនសូត្រដើម្បីសម្រេចបានលទ្ធផលល្អបំផុត។
លោកស៊ើងយឿង នៅឃុំហឹងហោយ មានផ្ទៃដីដាំដំណាំ ១,៥ កុង ប្តីប្រពន្ធខិតខំប្រឹងប្រែង បង្កបង្កើនផល សន្សំសំចៃតាំងពីមួយរៀលដើម្បីចិញ្ចឹមកូន៣នាក់រៀនសូត្រ។ រៀងរាល់ថ្ងៃ គាត់មើលថែដំណាំ ចំណែកប្រពន្ធនៅផ្ទះចិញ្ចឹមសត្វ និងលក់ដូរកំបុិចកំប៉ុកតាមជនបទ ដើម្បីផ្គត់ផ្គង់ជីវភាពនិងគិតគូរឱ្យកូនៗរៀនសូត្រ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ ទើបកូនទាំង ៣ នាក់របស់គាត់ មានចរិយាសម្បត្តិល្អ ស្លូតបូតនិងរៀនពូកែ។ សព្វថ្ងៃ កូនទាំង៣នាក់បានរៀនចប់មហាវិទ្យាល័យ។ លោកយឿង ឱ្យដឹង៖ “ឥឡូវនេះ ខ្ញុំអាយុជិត ៧០ ឆ្នាំហើយ ក្តីរីករាយធំបំផុតគឺកូនៗរបស់ខ្ញុំបានរៀនចប់មហាវិទ្យាល័យ មានការងារធ្វើ និងមានចំណូលលំនឹង។ អនាគតរបស់ពួកគេ ពិតជាបានផ្លាស់ប្តូរតាមរយៈការរៀនសូត្រ ដូច្នេះការខិតខំប្រឹងប្រែងរបស់ប្តីប្រពន្ធខ្ញុំពិតជាមានតម្លៃណាស់។ ឥឡូវនេះ ក្តីស្រមៃរបស់យើងខ្ញុំគិតគូរឱ្យកូនៗរៀនសូត្រជោគជ័យបានក្លាយជាការពិត។ បើចង់ឱ្យកូនៗចាកភាពក្រីក្រ គឺមានតែការរៀនសូត្រប៉ុណ្ណោះ”។
យោងតាមសមាគមជំរុញការសិក្សាខេត្តកាម៉ាវ បច្ចុប្បន្ន ចលនាជំរុញការសិក្សាជំរុញបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ កាន់តែរីកសាយភាយយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ មានគ្រួសារ ជាច្រើនបានជម្នះភាពក្រីក្រ ដើម្បីគិតគូរឱ្យកូនរៀនសូត្របានចប់ចុងចប់ដើម។ ជារៀងរាល់ឆ្នាំ សមាគមជំរុញការសិក្សាខេត្ត បានផ្តល់អាហារូបករណ៍រាប់រយចំណែកដើម្បីឧបត្ថម្ភដល់កូនចៅជនរួមជាតិខ្មែរ ផ្តល់ជាកម្លាំងចិត្តឱ្យសិស្ស និស្សិត ខ្មែរជម្នះការលំបាកនិងមានទំនុកចិត្តបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសិក្សា ឈានដល់អនាគតភ្លឺស្វាង៕
យ្វីអាញ-ត្រឹងរ៉ូន