(កឹងធើ) រសៀលថ្ងៃទី៣ ខែធ្នូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់សុកត្រាំង បានចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ដើម្បីព្រមព្រៀងរចនាសម្ព័ន្ធ សមាសភាពនិងចំនួនបុគ្គលដែលបានឧទ្ទេសនាមឈរឈ្មោះបោះឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់ អាណត្តិកាល២០២៦ - ២០៣១។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានសមមិត្តយឿងសាខា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់សុកត្រាំង។

លោកយឿងសាខា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់សុកត្រាំង ថ្លែងយោបល់ក្នុងអង្គប្រជុំ។
ក្នុងកិច្ចប្រជុំ តំណាងចូលរួមបានស្ដាប់គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនសង្កាត់ប្រកាសនិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ធ្វើរបាយការណ៍ពីគម្រោងត្រៀម រចនាសម្ព័ន្ធ សមាសភាព និងចំនួនបុគ្គលបានឧទ្ទេសនាមឈរឈ្មោះបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់ អាណត្តិកាល ២០២៦ - ២០៣១។ យោងតាមនោះ ចំនួនអ្នកតំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់ដែលបានបោះឆ្នោតជ្រើសរើសមាន ២២ រូប តាមការគ្រោងនឹងឧទ្ទេសនាមបេក្ខជនចំនួន ៣៧រូប ដើម្បីធានាសមាមាត្រតាមតម្រូវការ។

អ្នកតំណាងអនុម័តរចនាសម្ព័ន្ធ សមាសភាពនិងចំនួនបុគ្គលដែលបានឧទ្ទេសនាមឈរឈ្មោះបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់សុកត្រាំង អាណត្តិកាល ២០២៦ - ២០៣១។
នៅក្នុងអង្គប្រជុំ តំណាងបានផ្តោតសំខាន់លើការស្រាវជ្រាវឯកសារ ពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ដើម្បីឯកភាពអំពីរចនាសម្ព័ន្ធ សមាសភាព និងចំនួនបុគ្គលបានឧទ្ទេសនាមឈរឈ្មោះបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់ ដោយផ្អែកលើរចនាសម្ព័ន្ធដែលធានានូវសមាសភាពរវាងផ្នែកនានា៖ កម្មាភិបាលនិងអ្នករដ្ឋការ សង្កាត់; តំណាងរណសិរ្សនិងអង្គការមហាជននានា; តំណាងកម្លាំងប្រដាប់អាវុធ; បុគ្គលលេចធ្លោក្នុងសហគមន៍ប្រជាជន និងសមាសភាពផ្សេងៗ ទៀតតាមច្បាប់កំណត់។ អង្គប្រជុំបានឯកភាពខ្ពស់លើចំនួន និងរចនាសម្ព័ន្ធដែលបានគ្រោងទុក ធានាសមាមាត្រនារី សមាមាត្របុរស បុគ្គលមិនមែនជាបក្ខជន និងតំណាងសមាសភាពផ្សេងៗទៀតតាមច្បាប់កំណត់។ កិច្ចការពិគ្រោះយោបល់ត្រូវបានអនុវត្តដោយធានាបាននូវលក្ខណៈប្រជាធិបតេយ្យ សត្យានុម័ត ត្រឹមត្រូវតាមនីតិវិធីបទដ្ឋាន និងតម្រូវការគុណភាពរបស់អ្នកឈរឈ្មោះបោះឆ្នោតតាមច្បាប់កំណត់។
ថ្លែងយោបល់ក្នុងអង្គប្រជុំ លោកយឿងសាខាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់សុកត្រាំង បានឯកភាពលើខ្លឹមសារដែលអង្គប្រជុំបានលើកឡើងអំពីចំនួន និងសមាសភាពបេក្ខជនតាមរចនាសម្ព័ន្ធ ហើយសំណូមពរឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ សហការយ៉ាងហ្មត់ចត់ជាមួយនឹងគណៈកម្មាធិការបោះឆ្នោតសង្កាត់ អង្គការ ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីអនុវត្តឱ្យបានល្អនូវជំហានបន្តបន្ទាប់ក្នុងនីតិវិធីពិគ្រោះយោបល់ និងឧទ្ទេសនាមអ្នកឈរឈ្មោះបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនសង្កាត់ អាណត្តិកាល ២០២៦ - ២០៣១៕
ថាញតឹម - ថាច់ធី