ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/12/2025 - 15:25

ផ្តោត​សំ​ខាន់​កសាង​កង​ជួរ​អ្នក​សារ​ព័ត៌​មាន​រឹង​ប៉ឹង​ខាង​នយោ​បាយ​ មាន​ជំ​នាញ​ស្រប​តាម​និន្នា​ការ​អភិ​វឌ្ឍ​ថ្មី​របស់​សារ​ព័ត៌​មាន​ 

គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​រៀប​រៀង​កាសែត​ និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ កំ​ពុង​ចង្អុល​ការ​អនុ​វត្ត​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​តាម​សេចក្តី​កំ​ណត់​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អំ​ពី​សេចក្តី​កំ​ណត់​មុខ​ងារ​ ភារ​កិច្ច​ ប្រ​ព័ន្ធ​ចាត់​តាំង​របស់​កា​សែត​ និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ​ ផ្តើមពី​ការិ​យា​ល័យ​ជំ​នាញ​ចំ​នួន​ ១៣ ថយ​ចុះ​នៅ​ត្រឹម​តែ​ ៧​ ប៉ុណ្ណោះ។​

​   លោក​ ហ្វិញ​ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អគ្គ​និពន្ធ​នា​យក​ស្តី​ទី​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​ក្នុង​អង្គ​ប្រ​ជុំ។​

នៅ​ថ្ងៃ​ទី​ ៤​ ខែ​ធ្នូ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​រៀប​រៀង​កា​សែត​ និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ពិនិត្យ​និង​វាយ​តម្លៃ​រៀប​ចំ​ណាត់​ថ្នាក់​គុណ​ភាព​របស់​សមូហ​ភាព​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ គណៈ​រៀប​រៀង​ បុគ្គល​ក្នុង​គណៈ​រៀប​រៀង​ និង​បុគ្គល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ។​  តំ​ណាង​គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ។​

 ​ តំ​ណាង​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ក្នុង​អង្គ​ប្រ​ជុំ​។

បន្ទាប់​ពី​រួម​បញ្ចូល​គ្នា​រវាង​ស្ថា​ប័ន​សារ​ព័ត៌​មាន​ ចំ​ណុះ​ទី​ក្រុង​កឹង​ធើ​ ខេត្ត​ហូវ​យ៉ាង​និង​សុក​ត្រាំង​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​រៀប​រៀង​កា​សែត​ និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ បាន​ពង្រឹង​ប្រ​ព័ន្ធ​ចាត់​តាំង​យ៉ាង​រហ័ស​ ធ្វើ​បាន​ល្អ​កិច្ច​ការ​នយោ​បាយ​ ឧត្តម​គតិ​ជូន​កម្មា​ភិបាល​ បក្ខ​ជន​និង​បុគ្គ​លិក​; ដឹក​នាំ​អនុវត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ជូន។​ ការ​ងារ​កសាង​ រៀប​ចំ​បក្ស​ និង​ប្រ​ព័ន្ធ​នយោ​បាយ​ បាន​ផ្សារ​ភ្ជាប់​នឹង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​ឆ្នាំ​២០២៥។​ អំ​ពី​សម្រិត​សម្រាំង​ប្រ​ព័ន្ធ​ចាត់​តាំង​ គណៈ​កម្មា​ធិ​ការ​បក្ស​កំ​ពុង​ចង្អុល​ការ​អនុ​វត្ត​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​តាម​សេចក្តី​កំ​ណត់​លេខ​ ១៧៣-​QĐ/TU ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អំ​ពី​សេចក្តី​កំ​ណត់​មុខ​ងារ​ ភារកិច្ច​ ប្រ​ព័ន្ធ​ចាត់​តាំង​របស់​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ​ ផ្តើម​ពី​ការិ​យា​ល័យ​ជំ​នាញ​ចំ​នួន​១៣​ ថយ​ចុះ​នៅ​ត្រឹម​តែ​៧​ប៉ុណ្ណោះ។​

លើ​វិស័យ​សារ​ព័ត៌​មាន​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​រៀប​រៀង​ បាន​ដឹក​នាំ​បន្ត​ផ្លាស់​ថ្មី​នូវ​ខ្លឹម​សារ​និង​វិធី​សាស្ត្រ​ផ្សព្វ​ផ្សា​យ​ លើក​កម្ពស់​គុណ​ភាព​ ផលិត​ផល​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។​ បាន​សម្រេច​១០០% តាម​កំ​ណត់​ភារ​កិច្ច​អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ប្រ​គល់​ជូន​ក្នុង​ចំ​ណោម​កម្ម​វិធី​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ។​ ចំ​ពោះ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​ព័ត៌​មាន៖ ប្រ​ព័ន្ធ​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ តែង​គោ​រព​តាម​គោល​ការណ៍​ គោល​សីល​ធម៌​ វិន័យ​ព័ត៌​មាន; ជំ​រុញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​លើ​ប្រ​ភេទ​សារ​ព័ត៌​ មាន​បណ្តាញ​សង្គម​ អំ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ព្រឹត្តិ​ការណ៍​ថ្ងៃ​បុណ្យ​ទិវា​អនុ​ស្សាវ​រីយ៍​ និង​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់។​ កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ​ បាន​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​សារ​គមនា​គមន៍​ និង​សហ​ការ​ជា​មួយ​អង្គ​ភាព​ ភូមិ​ភាគ​ អា​ជីវកម្ម​នានា​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង; ក្នុង​នោះ​ បាន​ចុះ​កិច្ច​សហ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ជា​មួយ​ឃុំ​ សង្កាត់​ចំ​នួន​ ៦០/​១០៣។​

តំ​ណាង​ទាំង​ឡាយ​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ បាន​ចង្អុល​បង្ហាញ​ដោយ​ត្រង់ៗ​នូវ​ភាព​កង្វះ​ខាត​ និង​ចំ​ណុច​ខ្សោយ; ទន្ទឹម​នឹង​នោះ​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​ជម្នះ​ក្នុង​ពេល​ខាង​មុខ។​ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​លើ​ការ​កសាង​កង​ជួរ​អ្នក​សារ​ព័ត៌​មាន​រឹង​ប៉ឹង​ខាង​នយោ​បាយ​ មាន​ជំ​នាញ​ ពូកែ​តាម​និន្នា​ការ​អភិ​វឌ្ឍ​ថ្មី​របស់​សារ​ព័ត៌​មាន; បន្ត​ស្រប​រៀប​ចំ​ ពង្រឹង​ប្រ​ព័ន្ធ​ចាត់​តាំង; ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​សារ​ព័ត៌​មាន​ កសាង​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ សារ​គម​នា​គមន៍​ផ្សព្វ​ផ្សា​យ​សារ​ព័ត៌​មាន​អភិ​វឌ្ឍ​តាម​ទិស​ដៅ​ពហុ​មធ្យោ​បាយ។​

លោក​ ហ្វិញ​ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​និពន្ធ​នាយក​ស្តី​ទី​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ​ ទទួល​យក​មតិ​រួម​យោ​បល់​របស់​អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ។​ ទន្ទឹម​នឹង​នោះ​ គូស​បញ្ជាក់​ថា​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​រៀប​រៀង​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​ភារកិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ជូន​ បំ​ផុត​គឺ​ធា​នា​ខ្លឹម​សារ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​លើ​គ្រប់​វិស័យ។​ ការ​ងារ​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់; ការ​អនុ​វត្ត​របប​គោល​នយោ​បាយ​ជូន​កម្មា​ភិបាល​ បុគ្គ​លិក​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ទាន់​ពេល៕

                                   ក្វឹក​ថាយ-វិមាន​

ចែករំលែកអត្ថបទ