ជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ប៉ុន្មានឆ្នាំកន្លង ទីក្រុងកឹងធើតែងយកចិត្តទុកដាក់អភិវឌ្ឍវិស័យសិក្សាអប់រំជនជាតិ ដោយការវិនិយោគកសាងសាលារៀនបានសមរម្យ អនុវត្តគ្រប់សព្វគោលនយោបាយអាទិភាព។ មូលដ្ឋានសម្ភារៈសាលារៀនតែងបានវិនិយោគព្រមៗគ្នា ធានាតម្រូវការប្រជុំជីវភាព រៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស។ បច្ចុប្បន្ន ទូទាំងទីក្រុងកឹងធើមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ១៣ ដោយមាន ១៨១ បន្ទប់ មានសិស្សកំពុងសិក្សាចំនួន ៦.០០០ នាក់។

សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ សង្កាត់វិញភឿក ទីក្រុងកឹងធើ
បានវិនិយោគកសាងយ៉ាងសមរម្យ។
ប៉ុន្មានឆ្នាំកន្លង សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ សង្កាត់វិញភឿក តែងទទួលបានការយកចិត្តទុកដាក់វិនិយោគ របស់បក្ស រដ្ឋ អំពីមូលដ្ឋានសម្ភារៈនិងបំពាក់ឧបករណ៍បង្ហាត់បង្រៀន។ តាមប្រសាសន៍លោក គ្រូ ហ្វិញភុងហ៊ីប នាយកសាលាឱ្យដឹង សាលាបានបង្កើតកាលឆ្នាំ ១៩៩៨ អស់រយៈពេលជាច្រើនឆ្នាំដំណើរការ សាលាមានភាពទ្រុឌទ្រោម ធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្រនិងប្រជុំជីវភាពរបស់ប្អូនៗសិស្សានុសិស្ស។ ចំពោះមុខការលំបាកនោះ ឆ្នាំ២០២៣ សាលាបានរដ្ឋវិនិយោគ កសាងថ្មីនិងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ សរុបថវិកា ៩៧ ពាន់លានដុង។
ចំណែកអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ (ឃុំតឹងថាញ់ ទីក្រុងកឹងធើ) បានកសាងកាលពីឆ្នាំ ២០០៤។ អស់រយៈពេលជាច្រើនឆ្នាំ ដំណើរការសាលាមានភាពទ្រុឌទ្រោម បានជះឥទ្ធិពលដល់ការបង្រៀននិងរៀន។ ឆ្នាំ ២០២៣ សាលាបានរដ្ឋវិនិយោគកសាងជួរសំណង់ចំនួន ៣ គឺបន្ទប់មុខជំនាញចំនួន៧ បន្ទប់កិច្ចការសាធារណៈចំនួន ៣ បន្ទប់គ្រប់គ្រងសិស្ស ១ និងបន្ទប់បន្ទាប់បន្សំឯទៀត សរុបថវិកាជាង ២០ ពាន់លានដុង។ អាស្រ័យការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ វិនិយោគឧបករណ៍បង្ហាត់បង្រៀនគ្រប់សព្វ រួមនឹងការឆ្លងកាត់ការលំបាកនៃសមូហភាពកម្មាភិបាល គ្រូបង្រៀនជាជំហានៗ សាលាលើកកម្ពស់បានគុណភាពបង្រៀននិងរៀន។ តាមនោះ នៅឆ្នាំ ២០២៥ សាលារៀនបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត ១ ។
“ទន្ទឹមនឹងការលើកកម្ពស់គុណភាពអប់រំនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក ទីក្រុងកឹងធើនៅទាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ១៤២/QĐ-TTg ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការលើកកម្ពស់គុណភាពបង្រៀនវិញ្ញាសាភាសាជនជាតិភាគតិចក្នុងកម្មវិធីអប់រំចំណេះទូទៅ ដំណាក់កាល ២០២៦-២០៣០ យកចិត្តទុកដាក់បំប៉នកងជួរគ្រូបង្រៀន រៀបរៀងចងក្រង ប្រើប្រាស់សៀវភៅសិក្សាគោលប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធានាបន្តការរក្សា ពង្រីកភាសា អក្សរសាស្រ្តរបស់ជនជាតិភាគតិច” - សមមិត្តយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានឱ្យដឹងដូចេ្នះ៕
ថាញវ៉ាង-ដាលីន