ចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បាក់ស្រុតដី ជ្រាបទឹកប្រៃនិងគ្រោះធម្មជាតិ ខេត្តកាមាវកំពុងផ្តុំកម្លាំងអនុវត្តព្រមៗគ្នានូវគោលនយោបាយសុខុមាលភាពសង្គម បន្ថយភាពក្រីក្រដោយចីរភាព។ ពិសេស គឺគម្រោងឧបត្ថម្ភប្រកបមុខរបរចិញ្ចឹមជីវិត ដំណាក់កាល ២០២៥ -២០២៧ សរុបប្រភពទុនជាង ៦២២ ពាន់លានដុង តាមការគ្រោងទុកនឹងជួយដល់ប្រជាជន ១២.០០០គ្រួសារកែលម្អប្រភពចំណូល លំនឹងជីវភាព ឆ្ពោះទៅរកទិសដៅមិននៅគ្រួសារគោលនយោបាយជួបលំបាក នាឆ្នាំ២០២៧។

អាស្រ័យមានដើមទុន ទើបគ្រួសារជនជាតិភាគតិចជាច្រើននៅខេត្តកាមាវ វិនិយោគលើការដាំដំណាំមានប្រសិទ្ធភាព។
យោងតាមគម្រោង ខេត្តកាមាវនឹងឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៤.០៣១ គ្រួសារក្បែរក្រចំនួន ៦.៥៧៤ និងគ្រួសារគោលនយោបាយជួបលំបាកចំនួន ១.៥៤៤ ក្នុងនោះ មានគ្រួសារជនជាតិភាគតិចចំនួន ១.២០០។ រូបភាពនៃការឧបត្ថម្ភមានដូចជា ផ្តល់កូនពូជ ចំណីសត្វចិញ្ចឹម បច្ចេកទេសផលិត បណ្តុះបណ្តាលមុខរបរ ដោះស្រាយការងារធ្វើ ជំនួយឧបករណ៍និងមធ្យោបាយផលិត; ដីផលិត និងដើមទុនផលិតធ្វើអាជីវកម្ម សរុបប្រភពទុនអនុវត្តជាង៦២២ពាន់លានដុង។ តាមរយៈនោះ គម្រោងនឹងចែកជាដំណាក់កាលអនុវត្តនិងខិតខំដល់ឆ្នាំ ២០២៧ ខេត្តមិននៅគ្រួសារគោលនយោបាយជួបលំបាក មានតិចបំផុត ៧០% គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិចទទួលការឧបត្ថម្ភនឹងចាកផុតពីភាពក្រីក្រ ដោយចីរភាព។
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាមាវ គម្រោងបានកំណត់ពង្រីកមុខរបរចិញ្ចឹមជីវិតគឺជាដំណោះស្រាយគន្លឹះ ផ្សារភ្ជាប់នឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុ កសាងជនបទថ្មីនិងបន្ថយភាពក្រីក្រដោយចីរភាព។ រដ្ឋមានតួនាទីជាអ្នកស្ថាបនា ប្រជាជនជាអ្នកផលិត; ប្រភពធនធានបានចលនាដោយរូបភាពជាច្រើន គ្រប់គ្រងចំហ តម្លាភាពនិងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ រៀបចំតំបន់ផលិតឱ្យសមស្របទៅនឹងភូមិភាគនីមួយៗ បង្កើត “បណ្ដុំប្រកបរបរចិញ្ចឹមជីវិត” “ក្រុមចងសម្ព័ន្ធផលិត” អាទិភាពឧបត្ថម្ភគ្រួសារ គោលនយោបាយដែលលំបាកខ្លាំង គ្រួសារជនជាតិភាគតិច តំបន់ឆ្នេរសមុទ្រ កោះ និងគ្រួសារដែលមានកម្លាំងពលកម្មតែខ្វះដើមទុន មធ្យោបាយ បច្ចេកទេសផលិត នេះជាឱកាសល្អដើម្បីប្រជាជនឈានឡើងចាកភាពក្រីក្រ។
លោកង្វៀងហូវយ៉ៀង នៅឃុំដាបាក រ៉ាយរ៉ាប់ “គ្រួសារខ្ញុំមុននេះស្ថិតក្នុងក្របខណ្ឌគ្រួសារក្បែរក្រ ជីវភាពលំបាក មានដីដាំដុះតិចតួចនិងជួបប្រទះការជ្រាបទឹកប្រៃជាប្រចាំ។ ពេលបានរដ្ឋអំណាចជំនួយបង្កងពូជ-ស្រូវ និងហ្វឹកហ្វឺនបច្ចេកទេស ខ្ញុំក៏សម្រេចចិត្តអនុវត្ត ទើបរកបានប្រាក់ចំណូលលំនឹង។ ឥឡូវនេះ បន្តទទួលបានការឧបត្ថម្ភទុន បច្ចេកទេស ខ្ញុំនឹងខិតខំរកស៊ី ដើម្បីចាកភាពក្រីក្រដោយចីរភាព”។
ប៉ុន្មានឆ្នាំកន្លង អាស្រ័យប្រភពធនធានពីកម្មវិធីទិសដៅជាតិនិងគោលនយោបាយសុខុមាភាពសង្គមចំនួន ៣ខេត្តកាមាវ បានជួយដល់រាប់ពាន់គ្រួសារចាកផុតពីភាពក្រីក្រ។ ទោះបីដូច្នោះ បច្ចុប្បន្នខេត្តនៅមានគ្រួសារលំបាកចំនួន ៦.៩៥២ ក្នុងនោះ មាន៥.៩៥២គ្រួសារ មានតម្រូវការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដើម្បីលំនឹងជីវភាព។ គម្រោងនេះ មិនត្រឹមតែជាគោលនយោបាយឧបត្ថម្ភរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយចាំបាច់ដើម្បីប្រជាជនឈានឡើងចាកភាពក្រីក្រ។ ទន្ទឹមនឹងនោះ ក៏ជាជំហានលោតផ្លោះជួយឱ្យខេត្តសម្រេចទិសដៅបន្ថយភាពក្រីក្រដោយចីរភាព ធានាសុខុមាលភាពសង្គមគ្រប់ជ្រុងជ្រោយដល់ប្រជាជន៕
យ្វីអាញ-ត្រុងង៉ៀ -ត្រឹងរ៉ូន