មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/07/2025 - 10:42

ស្លាក់​ស្នាម​បណ្ឌិត "ផាង​អាង" ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គមន៍​នៅ​ត្រា​វិញ 

លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង គឺ​ជា​អ្នក “ឈាន​មុខ” សំ​ណើ​ទម្រង់​ទេស​ចរណ៍​ជាតិ​ពន្ធុ​វិទ្យា​នៅ​ត្រា​វិញ (ចាស់) ដែល​ជា​ទម្រង់​ទេស​ចរណ៍​មួយ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌ ជួយ​ភ្ញៀវ​ទេស​ចរ​ស្វែង​យល់ និង​ដឹង​កាន់​តែ​ច្បាស់​ពី​ជីវ​ភាព ទំ​នៀម​ទម្លាប់​របស់​សហ​គមន៍​ជាតិ​ពន្ធុ​ដែល​កំ​ពុង​រស់​នៅ​ឆ្លាស់​គ្នា​នៅ​ទី​នេះ។

លោក​សាស្រ្តា​ចារ្យ​រង បណ្ឌិត ផាង​អាង។

ចាប់​ពី​ថ្ងៃ​ដំ​បូង​ធ្វើ​ការ​ត្រួត​ពិ​និត្យ វាយ​តម្លៃ​នូវ​ប្រ​ភព​កម្លាំង​ដើម្បី​តម្រង់​ទិស អភិវឌ្ឍ​ទេស​ចរណ៍​ត្រា​វិញ លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង មាន​ប្រ​សាសន៍៖ “ការ​ស្រាវ​ជ្រាវ​ជាតិ​ពន្ធុ​វិទ្យា មាន​តួនាទី​យ៉ាង​សំ​ខាន់​ចំ​ពោះ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គមន៍ ដោយ​វិធី​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ជាតិ​ពន្ធុ​ធានា​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព និង​បង្កើត​បាន​នូវ​បទ​ពិ​សោធន៍​ទេស​ចរណ៍​ដ៏​ពិត​ប្រា​កដ​និង​មាន​អត្ថ​ន័យ។ ប្រ​ការ​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជូន​សហ​គមន៍​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជួយ​ភ្ញៀវ​ទេស​ចរ​មាន​ឱកាស​ស្វែង​យល់​និង​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ជ្រាល​ជ្រៅ​ជាង​ទៀត​អំពី​វប្ប​ធម៌​ជាតិ​ពន្ធុ​នៅ​ទឹក​ដី​ត្រា​វិញ​នេះ។ ជា​មួយ​នឹង​ការ​ធ្វើ​ពិ​ពិធ​កម្ម​អំពី​វប្ប​ធម៌​ជាតិ​ពន្ធុ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ទេស​ភាព​ជីវ​ស្ថាន​ធម្ម​ជាតិ ពិ​សេស​គឺ​អត្ត​ចរិត​របស់​មនុស្ស​នៅ​ត្រា​វិញ ខ្ញុំ​យល់​ថា យើង​គួរ​យក​ទម្រង់​ទេស​ចរណ៍​សហ​គមន៍​ដើម្បី​អភិវឌ្ឍន៍”។

ផ្តើម​ពី​ការ​ផ្តល់​យោ​បល់​នោះ ផ្នែក​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ បាន​ជំ​រុញ​អនុវត្ត​ទស្សនៈ​ជាតិ​ពន្ធុ​វិទ្យា​របស់​លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង ចូល​ទៅ​ក្នុង​ការ​កសាង​លំ​នាំ​នៃ​ការ​ចង​សម្ព័ន្ធ សម​ស្រប​ផល​ប្រ​យោជន៍ សហ​គមន៍ និង​ទទួល​ខុស​ត្រូវ​សង្គម​ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍ - ដោយ​យក​ប្រ​ភេទ​ទេស​ចរណ៍​សហ​គមន៍​ជា​ទិស​ដៅ​អភិវឌ្ឍន៍​ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​ក្នុង​បរិ​ការណ៍​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​របស់​ខេត្ត​ត្រា​វិញ។ មក​ដល់​ពេល​នេះ ផ្នែក​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ មាន​គោល​ដៅ​ទេស​ចរណ៍​សហ​គមន៍​ពិ​សេស​ចំ​នួន​៤ នោះ​គឺ៖ ទេស​ចរណ៍​សហ​គមន៍​កោង​ជីម (ឬ​ហៅ​ថា ទេស​ចរណ៍​សម្រប​ធម្ម​ជាតិ); ទេស​ចរណ៍​សហ​គមន៍​កោង​ហូ (ឬ​ហៅ​ថា ទេស​ចរណ៍​ដោយ​ខ្លួន​ឯង); ទេស​ចរណ៍​សហ​គមន៍​កោង​អុង (ឬ​ហៅ​ថា ទេស​ចរណ៍​កសិកម្ម); និង​ភូមិ​វប្ប​ធម៌-ទេស​ចរណ៍​ខ្មែរ​ត្រា​វិញ (ឬ​ហៅ​ថា បរិយា​កាស អនុ​ស្សាវ​រីយ៍)។

ឥទ្ធិ​ពល​របស់​លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង មិន​បង្អង់​នៅ​លើ​ទ្រឹស្ដី​ក្នុង​ការ​បង្កើត​គោល​ដៅ​ទេស​ចរណ៍​សហ​គមន៍​នៅ​ត្រា​វិញ​នោះ​ទេ។ ក្នុង​ចំ​ណោម​ទម្រង់​ទេស​ចរណ៍​សហ​គមន៍​ទាំង​០៤ នៅ​ត្រា​វិញ ថែម​ទាំង​មាន​ការ​ចែក​រំ​លែក ណែ​បង្ហាញ និងបំ​ផុស​គំនិត​ដល់​ក្រុម​ពិ​គ្រោះ​ឯក​ទេស​អំ​ពី​សីល​ធម៌ គប្បី​មាន​ពេល​ចូល​រួម​សកម្ម​ភាព​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​សហ​គមន៍។ ជា​មួយ​នឹង​ការ​យល់​ដឹង និង​បទ​ពិ​សោធន៍ លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង បាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ការ​ជា​មួយ​ជំ​នាន់​ក្រោយ ឃើញ​ច្បាស់​ពី​ក្រឹត្យ​ក្រម​ផ្សព្វ​ផ្សាយ​ទូទៅ​នៃ​ការ​ចលនា​និង​អភិវឌ្ឍន៍​របស់​ធម្ម​ជាតិ​និង​សង្គម៕

យោង៖ https://tcdulichtphcm.vn/-វិមាន

ចែករំលែកអត្ថបទ