តាមប្រសាសន៍ក្រុមអ្នកជំនាញផ្នែកទេសចរណ៍ ក្រុងកឹងធើថ្មី នឹងជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរក្នុងអនាគត អាស្រ័យដោយការសម្បូរបែបផលិតផលទេសចរណ៍របស់ក្រុងដែលមានប្រជាជនជាង៤លាននាក់ និងមានច្រើនជនជាតិរួមរស់ជាមួយគ្នា។

វត្តសំរោង នៅសង្កាត់សុកត្រាំង។ រូប៖ លីធាន
ពីមុន ពេលភ្ញៀវទេសចរមកក្រុងកឹងធើ (ចាស់) ធ្វើដំណើរបណ្តោយតាមផ្លូវវ៉ុងកុងប្រវត្តិសាស្ត្រ នឹងមានគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញអារម្មណ៍។ ភាគច្រើនគឺចម្ការឈើហូបផ្លែ ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកលំហែកាយ ឆ្លងកាត់បទពិសោធន៍ដ៏អស្ចារ្យនៅពេលស្រូបយកខ្យល់អាកាសស្រឡះស្រឡំ និងបរិសុទ្ធ។ អេកូទេសចរណ៍នៅទីនេះកំពុងតែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានគោលដៅជាច្រើនដ៏ទាក់ទាញអារម្មណ៍ ដូចជា៖ មណ្ឌលចម្ការដំណាំ ឈើហូបផ្លែដែលមានផ្លែទន់មែក សកម្មភាពឆ្លងកាត់បទពិសោធន៍តំបន់ស្រែចម្ការដ៏អស្ចារ្យ និងបរិយាកាសព្រែកទន្លេដ៏ស្ងប់ស្ងាត់។ ទីតាំងអេកូទេសចរណ៍ដ៏លេចធ្លោនៅផុងដៀង រួមមាន៖ ភូមិទេសចរណ៍មីខាញ់ ចម្ការឈើហូបផ្លែវ៉ាមសាង ចម្ការឈើហូបផ្លែជិនហុង ចម្ការកាកាវមើុយកឿង និងភូមិអេកូទេសចរណ៍អុងដេ។ល។ នៅចម្ងាយពីមជ្ឈមណ្ឌលក្រុងកឹងធើជាង ១០ គីឡូម៉ែត្រ ស្ថិតនៅឃុំផុងដៀង ឃុំញើងអាយ សង្កាត់អាងប៊ិញ។ល។ មានចម្ការដំណាំឈើហូបផ្លែជាច្រើន ប្រភេទដោយមានផ្ទៃដីជាង ៨.៥០០ ហិកតា ដូចជា៖ ទុរេន មង្ឃុត ប្រឡុងកុង ផ្ញៀវ សាវម៉ាវ។ល។ សម្រាប់ភ្ញៀវទេសចរអាចទទួលទាននៅ នឹងកន្លែងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចម្ការនៅទាំងបង្កើតនូវផលិតផលទេសចរណ៍ថ្មីប្លែក ទាក់ទាញអារម្មណ៍ផងដែរ ដូចជា៖ ឆ្លងកាត់បទពិសោធន៍ធ្វើកុម្ភការភ័ណ្ឌបាកត្រាងដោយដៃ សាកល្បងធ្វើជាសិប្បករ ឆ្លងកាត់បទពិសោធន៍ ដោយដៃខ្លួនឯង ដើម្បីបង្កើតផលិតផលដោយគំនិតច្នៃប្រតិដ្ឋរចនាក្បូរក្បាច់ លាបពណ៌តាមចិត្ត និងយកផលិតផលនោះទុកជាអនុស្សាវរីយ៍ រីឯភ្ញៀវទេសចរវ័យក្មេងអាចរៀនធ្វើជាយោធិនពន្លត់អគ្គិភ័យ ធ្វើរូបស្មូនម្សៅ ថែទាំសុខភាព កុមារស្រាវជ្រាវវត្ថុបុរាណដាយណូស័រ សម្តែងបង្ហាញសម្លៀកបំពាក់ ចុះអណ្តូងចាប់ត្រីនិងងូតទឹកទន្លេជាដើម។ បើចង់ជិតដិតនឹងធម្មជាតិជាងទៀត ភ្ញៀវទេសចរអាចមកកាន់ឡុងង៉ុកហ្វាង នៅឃុំផុងហ៊ីប ដើម្បីបន្ធូរអារម្មណ៍ជាមួយនឹងក្លិនផ្កាស្មាច់ធម្មជាតិរាប់រយហិកតា ដែលកំពុងបានប្រជាជននិងរដ្ឋអំណាចភូមិភាគអភិរក្ស។

ឆ្លងកាត់បទពិសោធន៍ប្រមូលផលផ្លែឈើនៅឃុំញើងអាយ។ រូប៖ លីយ៉ាង
ធ្វើដំណើរបណ្តោយតាមផ្លូវជាតិលេខ ១ ដល់ សង្កាត់សុកត្រាំង... ភ្ញៀវទេសចរអាចចូលទស្សនា ទីតាំងទេសចរណ៍បែបសាសនាដ៏ទាក់ទាញអារម្មណ៍ ដោយមានវត្តអារាមជាច្រើនដែលមានស្ថាបត្យកម្មល្អប្រណីត និងមានតម្លៃវប្បធម៌ ប្រវត្តិសាស្រ្ត ដូចជា៖ វត្តមហាទប់ វត្តស្រឡូង វត្តសំរោង វត្តដីឥដ្ឋ វត្តឃ្លាំង។ល។ វត្តនីមួយៗមានលក្ខណៈស្រស់ស្អាតនិងប្លែកៗ ទាក់ទាញភ្ញៀវទេសចរដោយភាពពិសិដ្ឋនិងលក្ខណៈបុរាណ។ តួយ៉ាងដូចវត្តឃ្លាំង លេចធ្លោជាមួយនឹងព្រះវិហារ មានខ្លោងទ្វារបួន ទ្វារព្រះវិហារធ្វើពីឈើប្រណីត មានចម្លាក់ទិដ្ឋភាពប្រយុទ្ធគ្នារវាងតួអង្គល្អ និងអាក្រក់នៅលើផ្ទៃផ្ទាំងឈើច្រៀក ព្រមទាំងរចនាក្បូរក្បាច់ល្អឥតខ្ចោះ បង្ហាញពីកម្រិតឆ្លាក់របស់សិប្បករមានថ្វីដៃជំនាញ។ វត្តមហាទប់ ជាវត្តដែលមានសត្វជ្រឹងនៅច្រើន ហើយលេចធ្លោដោយបរិយាកាសបៃតងត្រជាក់របស់ដើមឈើ។ល។ ក្រៅពីនោះ ច្រកទ្វារសមុទ្រត្រឹងដេ ឆ្នេរសមុទ្រវិញចូវក៏ជាគោលដៅដ៏ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពេលមកកាន់ក្រុងកឹងធើក្នុងពេលអនាគតផងដែរ៕
ហាថាញ-វិមាន