ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឆ្នាំ ២០២១-២០៣០ (ដំណាក់កាលទី ១ ៖ ២០២១-២០២៥) នៅខេត្តបាកលីវចាស់ ហៅកាត់ថា កម្មវិធី បានរួមចំណែកញុាំងឱ្យតំបន់ជនបទមានការវិវឌ្ឍ នាំមកនូវជីវភាពដ៏ល្អប្រសើរសម្រាប់ជនរួមជាតិខ្មែរ។

លោកផាមវ៉ាន់ទេវ ប្រគល់ផ្លាកនិមិត្តរូបផ្ទះដល់គ្រួសារជនជាតិភាគតិចក្រីក្រ។
តាមថេរដីកា ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម ឃុំហឹងហោយ មកដល់បច្ចុប្បន្ន តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក៏មានការវិវឌ្ឍមិនខុសអ្វីពីទីក្រុងនោះដែរ។ ជីវភាពរបស់ជនរួមជាតិខ្មែរមានភាពល្អប្រសើរច្រើន ផ្លូវជនបទ សាលារៀន មន្ទីរពេទ្យ អគ្គិសនីជាដើម បានវិនិយោគល្អបង្គួរ រួមចំណែកដ៏ធំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិសេស កម្មវិធីបានសាងសង់ផ្ទះរាប់រយខ្នងជូនគ្រួសារខ្មែរក្រីក្រនិងប្រកៀកបន្ទាត់ក្រ ដូច្នេះ តំបន់ជនបទលែងមានផ្ទះប្រក់ស្លឹក ផ្ទុយទៅវិញសុទ្ធតែផ្ទះថ្ម។ កម្មវិធីនេះបាននាំមកនូវភាពសប្បាយរីករាយ សុភមង្គល និងក្តីទំនុកចិត្តដល់មាមីងពុទ្ធបរិស័ទខ្មែរ។ ទន្ទឹមនឹងនោះ កម្មវិធីក៏បានបង្កើតគម្រោងអភិរក្សវប្បធម៌ ភាសានិងអក្សរសាស្រ្តរបស់ជនជាតិខ្មែរផងដែរ។ ប្រការនេះបានបញ្ជាក់ថា កម្មវិធីបានពង្រីកប្រសិទ្ធភាព វិនិយោគចំពេលវេលា ចំគោលដៅ និងស្របទឹកចិត្តប្រជាជន រួមចំណែកអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិខ្មែរ។

ផ្តើមពីប្រភពទុននៃកម្មវិធីដែលវិនិយោគដល់តំបន់ជនបទញុាំងឱ្យតំបន់ជនរួមជាតិខ្មែរ
កាន់តែរីកចម្រើន។
ផ្តើមពីទុនវិនិយោគរបស់កម្មវិធី ខេត្តបាកលីវចាស់ បានឧបត្ថម្ភសាងសង់ផ្ទះចំនួន ១៧៦ ខ្នង ជូនជនជាតិភាគតិចក្រីក្រ។ ផ្ទះមួយខ្នងៗ បានឧបត្ថម្ភថវិកា ៦០ លានដុង ធានាបាននូវលក្ខឋាន “៣ រឹង” គឺគ្រឹះរឹង សសររឹងនិងដំបូលរឹង។ លោកត្រឹងស៊ីញ៉ា នៅឃុំហ្វាប៊ិញ ឱ្យដឹង៖ “គ្រួសារខ្ញុំមានជីវភាពក្រីក្រ ផ្ទះចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង នៅពេលមានភ្លៀងខ្យល់ម្តងៗ ក្នុងគ្រួសារ តែងតែព្រួយបារម្ភ។ អាស្រ័យបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ គ្រួសារខ្ញុំមានផ្ទះថ្មីរឹងមាំ។ នេះជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ជួយឱ្យគ្រួសារខ្ញុំលំនឹងជីវភាព និងមានកម្លាំងចិត្តប្រកបការងាររកស៊ីដើម្បីឈានឡើងចាកភាពក្រីក្រ”។
យោងតាមប្រសាសន៍លោកផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ (បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកាម៉ាវ) ការសាងសង់លំនៅឋានសម្រេចរួចរាល់សម្រាប់គ្រួសារក្រីក្រ និងប្រកៀតបន្ទាត់ក្រជាជនរួមជាតិភាគតិច គឺជាសមិទ្ធផលគួរឱ្យមោទនៈ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ជនរួមជាតិភាគតិច។ កម្មវិធីនេះមិនត្រឹមតែផ្ដល់ជូនលំនៅឋានដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ “លំនៅឋានសុភមង្គល”ទាំងនេះ បានក្លាយជាចំណុចភ្លឺចិញ្ចែង ហើយបានបង្ហាញនូវសោភណភាពដ៏ស្រស់ស្អាតនៅភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ខេត្តបាកលីវ៕
យ្វីអាញ- បកប្រែ៖ ត្រឹងរ៉ូន