កាលពីថ្ងៃ១៥ ខែមេសា សាខាសមាគមអក្សរសិល្ប៍និងសិល្បៈជនជាតិភាគតិចក្រុងកឹងធើបានបំផុសចលនាពិធីប្រឡងនិពន្ធអក្សរសិល្ប៍ ប្រធានបទអំពីជនជាតិភាគតិច ឆ្នាំ២០២៥- ២០២៦។ ដើម្បីមិត្តអ្នកអានយល់ច្បាស់ពីខ្លឹមសារនេះ កវីនិពន្ធថាច់ឌើណី សមាជិកគណៈប្រតិបត្តិការសមាគមអក្សរសិល្ប៍និងសិល្បៈជនជាតិភាគតិចវៀតណាម អនុប្រធានគណៈកម្មការមេប្រយោគនៃកម្មវិធីប្រឡង បានដោះដូរយោបល់ជាមួយអ្នកយកព័ត៌មានដូចខាងក្រោម៖

កវីនិពន្ធកំណាព្យថាច់ឌើណី។
* ដំបូង សូមលោកឱ្យដឹង ហេតុអ្វីបានជាជ្រើសយកប្រធានបទអំពីជនជាតិភាគតិច រៀបចំពិធីប្រឡងនិពន្ធអក្សរសិល្ប៍?
- វាលរាបទន្លេគឺវឡុង ក្រៅពីជនជាតិកិញ នៅមានជនជាតិខ្មែរ ចិន ចាម៘ ដោយមានជីវភាពវប្បធម៌ចម្រុះពណ៌សម្បូរបែប ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងនិងយល់ច្បាស់លាស់។ អាស្រ័យហេតុនោះ ពិធីប្រឡងនិពន្ធអក្សរសិល្ប៍អំពីប្រធានបទនេះ រួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃសម្រាប់ជនរួមជាតិភាគតិច; បំផុសទឹកចិត្តស្រឡាញ់អក្សរសាស្ត្រ ជាសារលិខិតមនុស្សធម៌មួយផ្តាំផ្ញើដល់អ្នករាល់គ្នាផង។ ទន្ទឹមនឹងនោះ បង្កកម្លាំងចលករដល់អ្នកនិពន្ធអក្សរសិល្ប៍ ក៏ដូចជាស្វែងរកកងជួរកវីនិពន្ធដែលមានសក្តានុភាពខាងអក្សរសាស្រ្តជាជនជាតិភាគតិច មិនត្រឹមតែក្នុងក្រុងកឹងធើប៉ុណ្ណោះ គឺទូទាំងតំបន់ខាងលិចនៃណាមបូទៀតផង។
* តើលោកអាចនឹងរៀបរាប់ឱ្យច្បាស់លាស់ពីសេចក្តីកំណត់មួយចំនួននៃពិធីប្រឡងនេះទេបាទ?
- ពិធីប្រឡងរួមមានរឿងនិទានខ្លីៗ (វណ្ណកម្មនីមួយៗ ចាប់ពី ៤.០០០ - ៥.០០០ ពាក្យ) និងកំណត់ត្រាអក្សរសិល្ប៍ (វណ្ណកម្មនីមួយៗចាប់ពី ៣.០០០ -៤.០០០ ពាក្យ) ត្រូវបានរៀបរៀងថ្មី ដែលមិនទាន់បានចុះផ្សាយជាផ្លូវការលើមធ្យោបាយព័ត៌មានណាមួយរបស់មជ្ឈិមនិងភូមិភាគ រួមទាំងបណ្ដាញសង្គមផង; មិនទាន់បានបោះពុម្ភជាសៀវភៅដោយឡែក និងជាមាលីបទរួម។ អ្នកនិពន្ធជាពលរដ្ឋវៀតណាមកំពុងរស់នៅធ្វើការ រៀនសូត្រ ពលកម្មក្នុងទូទាំងប្រទេស គឺមានសិទ្ធិចូលរួមប្រឡងទាំងអស់; អាទិភាពដល់អ្នកនិពន្ធជាជនជាតិភាគតិចកំពុងរស់នៅវាលរាបទន្លេគឺវឡុង។ ទោះបីមិនមានកំណត់ពីប្រធានបទ ខ្លឹមសារ ប៉ុន្តែវណ្ណកម្មត្រូវសរសេរពីវប្បធម៌ ជីវភាព មនោសញ្ចេតនារបស់ជនរួមជាតិនៃបណ្តាជនជាតិភាគតិចក្នុងតំបន់។
* អ្នកនិពន្ធចូលរួមគប្បីយកចិត្តទុកដាក់បន្ថែមលើប្រការអ្វីខ្លះ ជម្រាបប្រសាសន៍លោក?
-វណ្ណកម្មចូលរួមប្រឡងជាអត្ថបទឯកសារ file Word ជាភាសាវៀត ពុម្ពអក្សរ Times new roman, ខ្នាត១៤; ត្រូវសរសេរច្បាស់គោត្តនាម បកតិនាមអ្នកនិពន្ធ ( ប្រសិនបើមាន) ឆ្នាំកំណើតជនជាតិ មុខរបរ ភេទ អាសយដ្ឋានទំនាក់ទំនង អ៊ីម៉ែល លេខទូរស័ព្ទ។ អ្នកនិពន្ធម្នាក់ៗអាចនឹងផ្ញើវណ្ណកម្មច្រើនបាន ប៉ុន្តែ ត្រូវឯកភាពប្រើគោត្តឈ្មោះឬនាមប៉ាកាតែមួយពិតប្រាកដ។ ប្រសិនបើវណ្ណកម្មឈ្នះរង្វាន់ បំពានលើកម្មសិទ្ធិបញ្ញាឬកើតមានការតវ៉ា គណៈកម្មការចាត់តាំងត្រួតពិនិត្យ រឹបយករង្វាន់និងប្រកាសចំហលើមធ្យោបាយព័ត៌មានផ្សេងៗ។
* សូមលោកឱ្យដឹងបន្ថែមពីខ្លឹមសារមួយចំនួននៃពិធីប្រឡងនេះ។?
- រយៈពេលទទួលវណ្ណកម្មចូលរួមប្រឡងចាប់ ពីថ្ងៃ១៥ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ តាមរយៈអាសយដ្ឋានអ៊ីម៉ែល: vanhocthieusocantho@gmail.com. តាមការគ្រោងទុកបូកសរុបនិងជូនរង្វាន់នៅថ្ងៃ ១៥ ខែមេសា ឆ្នាំ ២០២៦ នាឱកាសបុណ្យចូលឆ្នាំថ្មី។ ខ្ញុំត្រេកអរណាស់នេះគឺជាសាខាសមាគម ដំបូងទូទាំងប្រទេសរៀបចំ ប៉ុន្តែទទួលបានការឯកភាពនិងគាំទ្រពីគណៈប្រតិបត្តិការសមាគមអក្សរសិល្ប៍វិចិត្រសិល្បៈបណ្តាជនជាតិភាគតិចវៀតណាម។ ពិសេស រចនាសម្ព័ន្ធទឹកប្រាក់រង្វាន់ សរុបនៃពិធីប្រឡងនេះជាង ៣០ លានដុង បានមកពីប្រភពចលនា។
* សូមអរគុណលោក និងជូនពរពិធីប្រឡង និពន្ធអក្សរសិល្ប៍សម្រេចជោគជ័យ!
ហូគៀងយ៉ាង ( អនុវត្ត) -ប្រែសម្រួល៖ លីសៀ