03/03/2025 - 15:05

ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ខ្មែរ​ណាម​បូ 

រយៈ​ពេល​កន្លង ខេត្ត​វិញ​ឡុង បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ដល់​ការ​ថែ​រក្សា​តម្លៃ​វប្ប​ធម៌ សិល្បៈ​ប្រ​ពៃ​ណី; រួម​ចំ​ណែក​កសាង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក និង​បណ្ដា​ជន​ជាតិ​ជា​បង​ប្អូន​លើ​ភូមិ​សាស្រ្ត​ខេត្ត​និ​យាយ​រួម។

ឈុត​សម្ដែង​សិល្បៈ​ប្រ​ពៃ​ណី​របស់​សិស្សា​នុសិស្ស​ខ្មែរ​នៅ​ខេត្ត​វិញ​ឡុង។

រយៈ​ពេល ៣ ឆ្នាំ​កន្លង សា​លា​ទេព​កោ​សល្យ​សិល្បៈ​និង​កី​ឡា​អប់រំ​កាយ​ខេត្ត​វិញ​ឡុង បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ និង​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត បើក​ថ្នាក់​បង្រៀន​របាំ​និង​តន្រ្តី​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ចំ​នួន ១៤ ថ្នាក់ ទាក់​ទាញ​សិស្ស​រាប់​រយ​នាក់​ចូល​រៀន។ ឆ្លង​តាម​រយៈ​នោះ មាន​អ្នក​ជា​ច្រើន​បាន​ចេះ​ស្ទាត់​ជំ​នាញ​ទម្រង់​សិល្បៈ​របស់​ជន​ជាតិ។

ដើម្បី​ថ្នាក់​រៀន​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន សា​លា​ទេព​កោ​សល្យ​សិល្បៈ​និង​កី​ឡា​អប់រំ​កាយ​ខេត្ត​វិញ​ឡុង បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​សង់​ច្រ​វា​ចាស់ ភូមិ​ត្រា​សើុង ឃុំ​ហ៊ឺវ​ថាញ់ បើក​ថ្នាក់​បង្រៀន។ អា​ស្រ័យ​ហេតុ​នោះ ថ្នាក់​រៀន​ត្រូវ​បាន​វត្ត​ឧបត្ថម្ភ​គ្រប់​សព្វ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ។ “វត្ត​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ប្អូនៗ សប្បាយ​រីក​រាយ​ក្នុង​ការ​រៀន​សូត្រ។ ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​មាន​ក្ដី​សោ​មនស្ស​រីក​រាយ​ពេល​បាន​រដ្ឋ​រៀប​ចំ​បើក​ថ្នាក់​រៀន​នេះ​ឡើង សំ​ដៅ​ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ ព្រះ​សង្ឃ​ក្នុង​វត្ត​តែង​ដាស់​តឿន​ក្រើន​រំ​លឹក​ដល់​សិស្សា​នុសិស្ស​ឱ្យ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ” ព្រះ​តេជ​ព្រះ​គុណ ថាច់​តម្រា ព្រះ​ចៅ​អធិ​ការ​វត្ត​សង់​ច្រ​វា​ចាស់ មាន​ថេរ​ដី​កា ដូច្នោះ។

ដើម្បី​ធា​នា​គុណ​ភាព​នៃ​ការ​បង្រៀន​និង​រៀន​ សា​លា​ទេព​កោ​សល្យ​សិល្បៈ​និង​កី​ឡា​អប់រំ​កាយ ខេត្ត​វិញ​ឡុង បាន​អញ្ជើញ​គ្រូ​នៅ​មហា​វិទ្យា​ល័យ គរុ​កោ​សល្យ​ខេត្ត​ត្រា​វិញ មក​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស។ លោក​គ្រូ ថាច់​ហ្វាយ​ថាញ គ្រូ​ដែល​បាន​អញ្ជើញ​មក​បង្ហាត់ ឱ្យ​ដឹង៖ “ទោះ​បី​មមា​ញឹក​នឹង​ការ​ងារ​នៅ​អង្គ​ភាព​ក៏​ដោយ តែ​ខ្ញុំ​តែង​ឆ្លៀត​ពេល​ទៅ​ខេត្ត​វិញ​ឡុង​បង្រៀន ដោយ​មាន​បំ​ណង​ផ្ដល់​ចំ​ណេះ​ដឹង​ខាង​វប្ប​ធម៌​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នោះ។ ខ្ញុំ​រីក​រាយ​ណាស់​ពេល​បាន​ចូល​រួម​បង្ហាត់​ភ្លេង​ជូន​ប្អូនៗ​ជន​រួម​ជាតិ​ខ្មែរ។ សិស្សា​នុសិស្ស​មាន​ភាព​សកម្ម​ខ្លាំង​ណាស់ បាន​ធ្វើ​ឱ្យ​ខ្ញុំ​រឹត​តែ​មាន​កម្លាំង​ចិត្ត​ដើម្បី​ផ្ទេរ​ចំ​ណេះ​ដឹង”។

ផ្នែក​ខាង​សា​លា​រៀន នា​យក​រង​នៃ​សា​លា​ទេព​កោ​សល្យ​សិល្បៈ​និង​កី​ឡា​អប់រំ​កាយ​ខេត្ត​វិញ​ឡុង លោក​ង្វៀង​ង៉ុក​ថាញ ឱ្យ​ដឹង៖ “សកម្ម​ភាពសហ​គមន៍ ក៏​ដូច​ជា​ទម្រង់​វប្ប​ធម៌ សិល្បៈ​និង​ឧប​ករណ៍​ភ្លេង​របស់​ជន​ជាតិ​ភាគ​តិច សុទ្ធ​សឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្ម​វិធី​សិក្សា ហើយ​ត្រូវ​បាន​បែង​ចែក​បង្រៀន​នៅ​ឆ្នាំ​នី​មួយៗ ដើម្បី​ធ្វើ​ឱ្យ​សម្បូរ​បែប​កម្ម​វិធី​សិក្សា។ ឆ្នាំ​នេះ​បង្ហាត់​ចម្រៀង​ចា​ប៉ី​ដង​វែង ឆ្នាំ​ក្រោយ​គឺ​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ។ ទូ​ទាំង​ខេត្ត​មាន​វត្ត​ខ្មែរ​ចំ​នួន ១៣ ហើយ​ត្រូវ​បាន​បង្ហាត់​បង្រៀន​ជា​លំ​ដាប់​លំ​ដោយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ”។

តាម​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​វិញ​ឡុង បាន​ឱ្យ​ដឹង ដោយ​សារ​អនុវត្ត​ល្អ​នូវ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​ទម្រង់​វប្ប​ធម៌ សិល្បៈ មក​ទល់​បច្ចុប្បន្ន​លើ​ភូមិ​សាស្រ្ត​ខេត្ត មាន​សិប្ប​ករ​ឆ្នើម​៤៣​នាក់​ត្រូវ​បាន​ទទួល​ស្គាល់​ ក្នុង​នោះ មាន​សិប្ប​ករ​ជា​ច្រើន​មាន​ការ​ផ្សារ​ភ្ជាប់ នឹង​ទម្រង់​សិល្បៈ​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ ដែល​ប្រ​ឈម​នឹង​ការ​បាត់​បង់៕

 យោង​តាម​កា​សែត​ប្រ​ជា​ជន - ថាច់​ធី​ 

ចែករំលែកអត្ថបទ