ពិធីបុណ្យវិសាខបូជាសហប្រជាជាតិ ឆ្នាំ ២០២៥ តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានពុទ្ធសាសនាវៀតណាម ក្រុងហូជីមិញ។

ព្រះឧបជ្ឈាយ៍ យ័ញលុង(ខាងឆ្វេង) សមាជិកលេខាធិការក្រុមប្រឹក្សាភិបាល - អនុប្រធានគណៈផ្សព្វផ្សាយសាសនាមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទទួលបន្ទុកអនុគណៈកម្មការផ្សព្វផ្សាយពុទ្ធសាសនាខ្មែរ។
សំដៅឈានដល់បុណ្យវិសាខបូជា រួមជាមួយសហគមន៍ពុទ្ធសាសនិកនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក បន្តពង្រីកស្មារតីសាមគ្គី ធ្វើឱ្យរីកសាយភាយបញ្ញាញាណព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក និងអភិវឌ្ឍន៍ចីរភាព។
ព្រះឧបជ្ឈាយ៍ យ័ញលុង សមាជិកលេខាធិការក្រុមប្រឹក្សាភិបាល - អនុប្រធានគណៈផ្សព្វផ្សាយសាសនាមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទទួលបន្ទុកអនុគណៈកម្មការផ្សព្វផ្សាយព្រះពុទ្ធសាសនាខ្មែរ មានថេរដីកា៖
- ទទួលបានការយល់ព្រមរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងគណៈកម្មាធិការអង្គការអន្តរជាតិចាត់តាំងបុណ្យវិសាខបូជាសហប្រជាជាតិ (ICDV) សមាគមពុទ្ធសាសនាវៀតណាមទទួលបន្ទុករៀបចំបុណ្យវិសាខបូជាសហប្រជាជាតិ ឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ “សាមគ្គីភាពនិងផ្ដល់មេត្តាធម៌ ដើម្បីអបស្ទបសេចក្ដីថ្លៃថ្នូររបស់មនុស្ស៖ បញ្ញាញាណពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោកនិងអភិវឌ្ឍន៍ចីរភាព” ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានពុទ្ធសាសនាវៀតណាមក្រុងហូជីមិញ។ នេះជាលើក ទី ៤ ដែលបុណ្យវិសាខបូជាសហប្រជាជាតិ បានរៀបចំនៅប្រទេសវៀតណាម មានអត្ថន័យដ៏ជ្រាលជ្រៅនិងជាពិធីបុណ្យដ៏ឧត្តុង្គឧត្តម។ បុណ្យវិសាខបូជាឆ្នាំនេះ បានប្រព្រឹត្តឡើងក្នុងបរិយាកាស សប្បាយរីករាយ ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាបុណ្យធំៗរបស់ប្រទេសជាតិ៖ អនុស្សាវរីយ៍ ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥); អនុស្សាវរីយ៍ ៨០ ឆ្នាំ បដិវត្តន៍ខែសីហា និងបុណ្យជាតិ (០២/៩/១៩៤៥ - ០២/៩/២០២៥)។
* ចំពោះជនរួមជាតិខ្មែរ តើបុណ្យវិសាខបូជាបានរៀបចំឡើងដោយមានពិធីកិច្ច និងសារផ្តាំផ្ញើអ្វីខ្លះពីពិធីកិច្ចនោះ សូមពិតព្រះឧបជ្ឈាយ៍?
- ឆ្លងកាត់ជាច្រើនជំនាន់មក ព្រះពុទ្ធសាសនាថេរវាទខ្មែរ បានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាព ស្មារតី ជំនឿផ្លូវចិត្តរបស់ជនរួមជាតិខ្មែរ បានផ្សារភ្ជាប់ស្អិតល្មួតជាមួយជីវភាពរបស់ជនរួមជាតិខ្មែរនៅណាមបូ ជាមួយនឹងទស្សនៈអំពីជីវទស្សនៈ លោកទស្សនៈ បានក្លាយជាប្រភពឧត្តមគតិ ជះឥទ្ធិពលដល់ការកកើតជាលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់សហគមន៍ជនរួមជាតិខ្មែរនៅណាមបូ។
បុណ្យវិសាខបូជា ជាអនុស្សាវរីយ៍នៃព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ គឺរំលឹកថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន ដែលជាថ្ងៃបុណ្យធំបំផុតក្នុងឆ្នាំរបស់ព្រះពុទ្ធសាសនា។ នៅថ្ងៃនេះ ពុទ្ធបរិស័ទតែងមកវត្តប្រគេនសង្ឃភត្ត ស្តាប់ធម្មទេសនា សមាទានសីល និងមានសកម្មភាពដូចជា សូត្រមន្ត សមាធិមួយយប់ ឬរៀបចំពិធីស្រង់សុគន្ធវារីព្រះពុទ្ធបដិមា និងរៀបចំក្បួនដង្ហែព្រះពុទ្ធបដិមាដោយរថយន្តផ្កា។
ពិធីបុណ្យបានប្រារព្ធនៅតាមវត្តខ្មែរ បានប្រព្រឹត្តឡើងត្រឹមត្រូវតាមពិធីកិច្ចព្រះពុទ្ធសាសនា និងប្រពៃណីរបស់ជនរួមជាតិ បង្ហាញពីអត្ថន័យដ៏ល្អនិងតម្លៃថ្ងៃវិសាខបូជា សាមគ្គីស្រុះស្រួល អប់រំសម្អាតចិត្ត គោរពប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនា បម្រើសត្វលោកនិងបូជាព្រះពុទ្ធដោយជ្រះថ្លា។ល។ បុណ្យវិសាខបូជា បានរៀបចំនៅតាមវត្តខ្មែរ គឺជាសារផ្តែផ្ដាំពីមេត្តាចិត្ត បញ្ញារបស់ព្រះពុទ្ធសាសនាដល់មនុស្សគ្រប់រូប។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សលើកតម្កើងបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនោះ ធ្វើឱ្យសាយភាយតម្លៃវប្បធម៌ ជំនឿផ្លូវចិត្តរបស់វត្តខ្មែរនៅណាមបូ ក៏ដូចជាវត្តខ្មែរនៅកណ្តាលក្រុងហាណូយ រួមចំណែកផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីវប្បធម៌សាសនា ស្មារតីសាមគ្គីរបស់សហគមន៍ប្រជាជាតិវៀតណាមទាំង៥៤ជនជាតិផងដែរ៕
*សូមថ្លែងអំណរគុណ ព្រះឧបជ្ឈាយ៍!
យោង៖ baodantoc.vn -វិមាន