បុណ្យជ្រោយរំចេក (ឬហៅថា បុណ្យសមុទ្រ) របស់ជនរួមជាតិខ្មែរនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង ទើបបានរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

វត្តសិរីក្រសាំង ទទួលប័ណ្ណទទួលស្គាល់បុណ្យជ្រោយរំចេក
ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

ក្រោយពីពិធីគោរពទង់ គណៈកម្មការរៀបចំដង្ហែព្រះពុទ្ធរូបទៅកាន់កន្លែងប្រារព្ធពិធី

ក្រុមសិល្បៈយក្សរាំសម្តែងអមក្បួនដង្ហែព្រះពុទ្ធរូប។

ប្រជាជនមកទស្សនាកំសាន្តនិងគោរពបូជាច្រើនកុះករ។
បុណ្យជ្រោយរំចេក ជាពិធីបុណ្យប្រពៃណីមួយរបស់ជនរួមជាតិខ្មែរនៅទីរួមខេត្តវិញចូវ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១៤, ១៥ កើតនិង ១ រោច ខែផល្គុន។ ពិធីបុណ្យនេះមានអត្ថន័យបួងសួងសុំសេចក្តីសុខដល់អ្នកដើរសមុទ្រនិងការនេសាទកាក់កប ព្រមទាំងរំលឹកនឹកគុណដល់មហាសាគរដែលបានផ្តល់ភោគផលដ៏មហាសាល; បួងសួងសុំឱ្យភូមិស្រុកសុខសាន្ត ភ្លៀងខ្យល់ធ្លាក់ស្មើ និងរំលឹកនឹកគុណដល់បុព្វបុរសដែលបានកាប់ឆ្ការរានទឹករានដី ផ្តល់ភោគផលដំណាំដាំដុះសម្រាប់អ្នកសមុទ្រវិញចូវ មានជីវភាពសម្បូរសប្បាយ សុភមង្គល។
ជាច្រើនឆ្នាំមកនេះ ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ពិធីបុណ្យនេះ ត្រូវបានបង្កើនកម្រិតទាំងខ្លឹមសារនិងរូបភាពកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបតម្រូវការផ្នែកខាងវប្បធម៌ស្មារតីរបស់ប្រជាជន រួមចំណែកកសាងនិងអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។ ពិធីបុណ្យនេះ បានទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទស្សនាកំសាន្តនិងគោរពបូជារាប់សិបពាន់នាក់។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃពិធីបុណ្យជ្រោយរំចេកនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។
យ្វីអាញ-ត្រឹងរ៉ូន