17/02/2025 - 15:38

អភិរក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ 

ជា​មួយ​នឹង​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​និង​ការ​ព្រួត​ដៃ​របស់​សហ​គមន៍​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជន​រួម​ជាតិ​ខ្មែរ ខេត្ត​សុក​ត្រាំង កំ​ពុង​បាន​អភិ​រក្ស​និង​ក្លាយ​ជា​កម្លាំង​ចល​ករ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​របស់​ខេត្ត។

ដោយ​ការ​ឧបត្ថម្ភ​សម្លៀក​បំ​ពាក់​ពី​គម្រោង ក្លឹប​សិល្បៈ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ហឹង បាន​ចូល​រួម​សម្តែង​របាំ​បាច​ផ្កា​ក្នុង​ពិធី​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី។

ឆ្នាំ​២០២៤ អនុ​វត្ត​គម្រោង “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​ទេស​ចរណ៍” ខេត្ត​សុក​ត្រាំង បាន​វិនិ​យោគ​ជាង ២១ ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ឧបត្ថម្ភ​ស្តារ​ឡើង​វិញ​និង​សម្តែង​បង្ហាញ​ពិធី​បណ្តែត​ប្រ​ទីប​ចំ​នួន ២០ ​និង​ទូក​គែ​ហ៊ៅ​ចំ​នួន ៤ ក្នុង​ក្រប​ខ័ណ្ឌ​បុណ្យ​អុក​អំ​បុក​ប្រ​ណាំង​ទូក-ង និង​កសាង​ទម្រង់​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ចំ​នួន ៣ នៅ​ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ រួម​មាន៖ ណែ​នាំ​អនុវត្ត​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​របាំ​រាំ​វង់; ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​សម្លៀក​បំ​ពាក់​ជន​ជាតិ​បម្រើ​ជូន​ភ្ញៀវ ទេស​ចរ​សម្រាប់​ថត​រូប​អនុស្សាវ​រីយ៍ និង​ណែ​នាំ​អនុវត្ត​របៀប​ដាល​បុក​អំ​បុក​របស់​ជន​ជាតិ​ខ្មែរ និង​ឧបត្ថម្ភ​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី ៣០ ក្រុម រួម​មាន៖ ភ្លេង​ពិណ​ពាទ្យ ១៦ វង់ ឧបករណ៍​ភ្លេង​បុរាណ ១ វង់ ប្រ​ព័ន្ធ​បំ​ពង​សំ​ឡេង​ចំ​នួន ១០ សម្លៀក​បំ​ពាក់ និង​គ្រឿង​អលង្ការ ៤៤២ សម្រាប់ ក៏​ដូច​ជា​កសាង​អគារ​តាំង​ពិ​ព័រណ៌​នៅ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​វត្ត​សំ​រោង នៅ​សង្កាត់ ៥ ក្រុង​សុក​ត្រាំង។ល។ ឆ្លង​តាម​រយៈ​នោះ មិន​ត្រឹម​តែ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បម្រើ​តម្រូវ​ការ​វិស័យ​ទេស​ចរណ៍ បង្កើត​ប្រ​ភព​ប្រាក់​ចំ​ណូល​បន្ថែម​ដល់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ទៀត​ផង។ បង​ស្រី​ថាច់​ធី​ថា​សារី អ្នក​គ្រប់​គ្រង​អគារ​ដាក់​តាំង​សម្លៀក​បំ​ពាក់​ខ្មែរ​នៅ​វត្ត​សំ​រោង ឱ្យ​ដឹង៖ “ពេល​មក​វត្ត​ភ្ញៀវ​ទេស​ចរ​ចង់​ទស្សនា​ស្ថា​បត្យ​កម្ម​ដ៏​អស្ចារ្យ​ផង និង​ចង់​ស្លៀក​ពាក់​សម្លៀក​បំ​ពាក់​ខ្មែរ ដើម្បី​ថត​រូប​អនុស្សាវ​រីយ៍​ផង។ ព្រោះ​ហេតុ​នោះ អគារ​ដាក់​តាំង​សម្លៀក​បំ​ពាក់​ខ្មែរ បាន​រួម​ចំ​ណែក​អភិ​រក្ស សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​ជាតិ​ដល់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស; ទន្ទឹម​នឹង​នោះ ក៏​បង្កើត​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​កូន​ចៅ​ខ្មែរ​នៅ​ភូមិ​ភាគ”។

រាំ​វង់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ខ្មែរ ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​គ្រប់​ជំ​នាន់។

តាម​ប្រ​សាសន៍​លោក សើុង​ប៉ូ នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន ខេត្ត​សុក​ត្រាំង​មាន​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ចំ​នួន ៨ ក្នុង​នោះ​មាន​បេតិក​ភណ្ឌ​របស់​ជន​ជាតិ​ខ្មែរ​ចំ​នួន ៥ រួម​មាន៖ ពិធី​ប្រ​ណាំង​ទូក-ង សិល្បៈ​ល្ខោន​យូរ​កេរ សិល្បៈ​ប្រ​ជា​ប្រិយ រាំ​វង់ ភ្លេង​ពិណ​ពាទ្យ​និង​សិល្បៈ​របាំ។ អង្គ​ការ​ឯតទគ្គ​កម្ម​វៀត​ណាម បាន​ទទួល​ស្គាល់​ឯត​ទគ្គ​កម្ម​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​មាន​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​នៅ​វៀត​ណាម ដោយ​មាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ចំ​នួន ២០ វង់ មាន​តន្ត្រី​ករ​ចូល​រួម​សម្តែង​ប្រ​មាណ ២០០​នាក់។ សកម្ម​ភាព​ទាំង​នេះ បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ អភិវឌ្ឍន៍​ទេស​ចរណ៍​ដោយ​ចីរ​ភាព​និង​កែ​លម្អ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​សម្រាប់​សហ​គមន៍៕

    យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ