នាឱកាសខួបអនុស្សាវរីយ៍ ១៣៥ ឆ្នាំ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២៥) និងខួបអនុស្សាវរីយ៍ ៧១ ឆ្នាំ ទិវាជ័យជម្នះឌៀងបៀងភូ (៧/៥/១៩៥៤ -៧/៥/២០២៥ ស្ថិតនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម នៅដុងម៉ូ សើុងតី ហាណូយ បានរៀបចំសកម្មភាពជាច្រើនប្រកបដោយលក្ខណៈពិសេស ក្រោមប្រធានបទ “អ៊ំហូជាមួយសហគមន៍បណ្តាជនជាតិវៀតណាម”។

ជនរួមជាតិអង្គុយជួបជុំគ្នាស្តាប់ការនិទានរឿង និងបង្ហាញអារម្មណ៍រំភើបចំពោះអ៊ំហូ
នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។
សកម្មភាពខែឧសភាដោយមានការចូលរួមពីសំណាក់ជនរួមជាតិប្រមាណ ១០០ នាក់ នៃ ១៦ ជនជាតិដែលកំពុងសកម្មភាពរៀងរាល់ថ្ងៃ គឺជនជាតិ(នុង តៃ ម៉ុង យ៉ាវ មឿង ឡាវ ថៃ ឃើមូ តាអូយ បាណា ស៊ឺឌាំង យ៉ារ៉ាយ គើទូ រ៉ាក់ឡាយ អេដេ និងខ្មែរ); ដែលនៅភូមិភាគចំនួន ១១ គឺ (ថាយង្វៀង ហាណូយ ហាយ៉ាង សើុងឡា ហ្វាប៊ិញ ហ្វេយ៉ាឡាយ កនទុម ដាក់ឡាក់ និញធ្វឹងនិងសុកត្រាំង)។ ក្រៅពីនេះ កៀរគរបន្ថែមជនរួមជាតិបានចំនួន ២៥ នាក់ គឺជនជាតិគើទូនិងតាអូយនៅស្រុកអាឡឺយ ក្រុងហ្វេ ក្នុងរយៈពេល ២ ថ្ងៃ ១៧-១៨/៥/២០២៥។
កម្មវិធីខែឧសភា “អ៊ំហូជាមួយសហគមន៍បណ្តាជនជាតិវៀតណាម” ដោយមានសកម្មភាពជាច្រើន តួយ៉ាងដូចជាការសម្តែងបង្ហាញពិធីសែនរុក្ខអារក្សរបស់ជនជាតិនីមួយៗនៅស្រុកអាឡឺយ ក្រុងហ្វេ ដើម្បីរំលឹកគុណដល់វត្ថុសក្តិសិទ្ធិដែលជួយបីបាច់ថែរក្សាអ្នកភូមិឱ្យមានសុខភាពល្អ ជួបលាភសំណាងនិងសេចក្តីសុខសាន្តត្រាណ។ នេះគឺជាលក្ខណៈប្រពៃណីដ៏ល្អផូរផង់ប្រកបដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់ជនរួមជាតិបណ្តាជនជាតិស្រុកអាឡឺយ ដែលផ្សារភ្ជាប់ជាមួយដងភ្នំ ស្ទឹងទន្លេ។
កម្មវិធីចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ “អ៊ំហូ នឹងទឹកចិត្តស្នេហាដ៏ធំធេង” ដែលសម្តែងពីមនោសញ្ចេតនារបស់សហគមន៍បណ្តាជនជាតិស្រុកអាឡឺយចំពោះអ៊ំហូ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមពីលក្ខណៈដ៏ស្រស់ស្អាតនៃអ្នកដែលមានត្រកូលហូ ឆ្លងតាមរយៈកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ-សិល្បៈត្បាញហូល (Zèng) ជាក្តីមោទនៈរបស់ជនរួមជាតិតាអូយ ស្រុកអាឡឺយ។
កម្មវិធីចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ “ចម្រៀងរំលឹកដល់អ៊ំ” របស់ជនរួមជាតិកំពុង សកម្មភាពរៀងរាល់ថ្ងៃនៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម ដោយមានបទចម្រៀង ប្រគំភ្លេងនិងចង្វាក់រាំ ស្ងើចសរសើរអ៊ំហូ សម្តែងនូវមនោសញ្ចេតនារបស់ជនរួមជាតិបណ្តាជនជាតិចំពោះអ៊ំហូជាទីស្រឡាញ់។ ជនរួមជាតិបណ្តាជនជាតិកំពុងសកម្មភាពរៀងរាល់ថ្ងៃនៅភូមិវប្បធម៌ធ្វើតាមបណ្ដាំអ៊ំ៖ សាមគ្គីចិត្តមួយថ្លើមមួយដើរតាមបក្ស តាមអ៊ំហូ ដើម្បីរួមគ្នា អភិរក្ស ថែរក្សា ពង្រីកនូវតម្លៃវប្បធម៌ប្រវេណីរបស់ជនជាតិ និងកសាងភូមិស្រុកសម្បូរសប្បាយ។
កម្មវិធីចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ “អ៊ំហូជាមួយតីង្វៀង តីង្វៀងជាមួយអ៊ំហូ” សម្តែងនូវមនោសញ្ចេតនារបស់សហគមន៍បណ្តាជនជាតិតីង្វៀងចំពោះអ៊ំហូ។ កម្មវិធីនៅទាំងគួបផ្សំនឹងរឿងនិទានរបស់ជនរួមជាតិតីង្វៀង អំពីមនោសញ្ចេតនារបស់អ៊ំហូ ក៏ដូចជាជនរួមជាតិរៀនសូត្រនិងធ្វើតាមគំរូរបស់អ៊ំ។
ឆ្លងតាមរយៈសកម្មភាពនេះ រួមចំណែកជំរុញការរៀនសូត្រ ធ្វើតាមគំរូសីលធម៌ ឥរិយាបថហូជីមិញក្នុងរាល់កិច្ចការសកម្មភាពជាក់ស្តែង ពិតប្រាកដរបស់ជនរួមជាតិបណ្តាជនជាតិ និងរីកសាយភាយដល់ភ្ញៀវទេសចរដែលកាន់ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម៕
យោង៖ Baokinhtedothi - ប្រែសម្រួល៖ លីសៀ