25/08/2026 - 21:13

សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ញូយ៉ា បង្ហាញ​ទម្រង់​ "ហ៊ុន​ទុន​ - សន្សំ​សំ​ចៃ​វិល​ជុំ​" 

នា​ថ្ងៃ​ទី​ ២៥ ខែ​សី​ហា​ អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ ពង្រីក​ស្មារតី​សាមគ្គី​ ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ សន្សំ​សំ​ចៃ​ និង​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ បាន​បង្ហាញ​ទម្រង់​ “ហ៊ុន​ទុន​ - សន្សំ​សំ​ចៃ​វិល​ជុំ​” ក្នុង​កង​ជួរ​កម្មា​ភិបាល​និង​សមាជិកា​នា​រី​។

ទម្រង់​ “ហ៊ុន​ទុន​-សន្សំ​សំ​ចៃ​វិល​ជុំ​” បាន​អនុ​វត្ត​ដើម្បី​ឧបត្ថម្ភ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

ទម្រង់​នេះ​ មាន​ការ​ចូល​រួម​ពី​សមាជិកា​ចំ​នួន​ ៣៤ រូប​ ជា​សម​មិត្ត​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​សមា​គម​ និង​បង​ប្អូន​នា​រី​ជា​ប្រ​ធាន​សាខា​សមា​គម​ និង​សមាជិកា​នា​រី​ចួលរួម​។ តាម​រយៈ​នោះ​ សមាជិកា​ម្នាក់​ៗចូល​រួម​បង់​ប្រាក់​ ៥០០.០០០ ដុង​/ម្នាក់​/ខែ​ ដើម្បី​បង្កើត​ប្រ​ភព​ទុន​វិល​ជុំ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​។ តាម​ការ​កំ​ណត់​នៅ​ថ្ងៃ​ទី​ ១៧ ជា​រៀង​រាល់​ខែ​ ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ បណ្តា​សមាជិកា​នឹង​រួម​គ្នា​បង់​ប្រាក់​ ចាប់​ស្លាក់​វិល​ជុំ​ និង​ប្រ​គល់​ប្រ​ភព​ទុន​ជំនួយ​ដោយ​ស្មារតី​បើក​ចំ​ហ​ ប្រ​ជា​ធិ​បតេយ្យ​ សាមគ្គី​ភាព​ និង​រួម​គ្នា​ចែក​រំលែក​ការ​លំ​បាក​។

សម​មិត្ត​ ង្វៀង​ធី​ហាំង​ ប្រ​ធាន​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ញូ​យ៉ា បាន​ឱ្យ​ដឹង​៖ ទម្រង់​នេះ​ ទាក់​ទាញ​សមាជិកា​ចូល​រួម​ចំ​នួន​ ៣៤ រូប​ ក្នុង​មួយ​ខែ​ៗ ប្រ​ភព​ទុន​វិល​ជុំ​បាន​ ១៧ លាន​ដុង​ រួម​ចំ​ណែក​បង្កើត​ប្រ​ភព​កម្លាំង​បន្ថែម​ ដើម្បី​បង​ប្អូន​នា​រី​ម្ចាស់​ការ​ប្រើ​ប្រាស់​ក្នុង​តម្រូវ​ការ​ជាក់​ស្តែង​របស់​គ្រួ​សារ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​លំ​នឹង​ជីវ​ភាព​។ ទម្រង់​នេះ​ បាន​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​ស្មារតី​ “ស្លឹក​ជា​ពាស​ស្លឹក​ដាច់​” ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​បង្កើត​នូវ​ទម្លាប់​សន្សំ​សំ​ចៃ​ក្នុង​កង​ជួរ​កម្មា​ភិបាល​ និង​សមាជិកា​ រួម​ចំ​ណែក​កសាង​អង្គ​ការ​សមា​គម​ពី​មួយ​ថ្ងៃ​កាន់​តែ​សាមគ្គី​ ជាក់​ស្តែង​ និង​មាន​ប្រ​សិទ្ធ​ភាព​។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​លើក​ទឹក​ចិត្ត​ដល់​សាខា​សមា​គម​នា​រី​គ្រប់​ភូមិ​ ឱ្យ​អនុ​វត្ត​បន្ត​ក្នុង​ចំ​ណោម​សមាជិកា​ ដើម្បី​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ