10/09/2026 - 15:02

រោង​សំណាញ​ជួយ​កសិ​ករ​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​ 

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​រោង​សំ​ណាញ់​ និង​ណែ​នាំ​បច្ចេក​ទេស​ផលិត​តាម​ទិស​ដៅ​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​ កសិ​ករ​ភូមិ​ចុង​ព្រៃ​ ឃុំ​ចូវ​ថា​ញ់ ខេត្ត​វិញ​ឡុង​ ជា​ជំ​ហាន​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​វប្ប​កម្ម​ ម្ចាស់​ការ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ បន្ថយ​សត្វ​ល្អិត​ជំងឺ​ និង​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ រួម​ចំ​ណែក​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​។

កាល​ពី​មុន​ កសិ​ករ​នៅ​ភូមិ​ចុង​ព្រៃ​ភាគ​ច្រើន​ដាំ​ដំ​ណាំ​រួម​ផ្សំ​តាម​បែប​ប្រ​ពៃ​ណី​ ម្ល៉ោះហើយ​ប្រ​សិទ្ធ​ភាព​ផលិត​មិន​សូវ​បាន​ខ្ពស់​ នៅ​ពឹង​លើ​អា​កាស​ធា​តុ​ ប្រ​ភព​ទឹក​ ស្ថាន​ភាព​សត្វ​ល្អិត​និង​ជំងឺ​។ ចាប់​ពី​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​រោង​សំ​ណាញ់​ និង​ណែ​នាំ​បច្ចេក​ទេស​ដាំ​ដុះ​តាម​ទិស​ដៅ​បច្ចេក​វិទ្យា​ខ្ពស់​ ប្រ​ជា​ជន​បាន​មោះ​មុត​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ផលិត​ គួប​ផ្សំ​រោង​សំ​ណាញ់​ជា​មួយ​នឹង​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ទឹក​សន្សើម​ តាម​រយៈ​នោះ​ម្ចាស់​ការ​ប្រ​ភព​ទឹក​ បន្ថយ​សត្វ​ល្អិត​ជំងឺ​ និង​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។

ដំ​ណាំ​រួម​ផ្សំ​បាន​ដាំ​ក្នុង​រោង​សំ​ណាញ់​របស់​គ្រួ​សា​របង​ស្រី​ត្រឹង​ធី​មី​។

បង​ស្រី​ត្រឹង​ធី​មី​ នៅ​ភូមិ​ចុង​ព្រៃ​ ឱ្យ​ដឹង​៖ គ្រួ​សា​របង​ស្រី​ពី​មុន​ភាគ​ច្រើន​ដាំ​ប្រ​ភេទ​ដំ​ណាំ​រួម​ផ្សំ​តាម​វិធី​សាស្ត្រ​ប្រ​ពៃ​ណី​ ម្ល៉ោះហើយ​ប្រ​សិទ្ធ​ភាព​មិន​បាន​ខ្ពស់​។ ចាប់​ពី​បាន​ឧបត្ថម្ភ​រោង​សំ​ណាញ់​ គ្រួ​សារ​បាន​គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ទឹក​សន្សើម​ បាន​ជា​ការ​ថែ​ទាំ​កាន់​តែ​ងាយ​ស្រួល​ បន្លែ​តិច​មាន​សត្វ​ល្អិត​និង​ជំងឺ​ បន្ថយ​កម្លាំង​ពល​កម្ម​ និង​ផលិត​ផល​មាន​សុវត្ថិ​ភាព​ជាង​សម្រាប់​អ្នក​ប្រើ​ប្រាស់​។ បច្ចុប្បន្ន​ គ្រួ​សា​របង​ស្រី​ដាំ​ប្រ​ភេទ​បន្លែ​ស្ពៃ​ ម្រះ​ ត្រ​សក់​ និង​ដំ​ណាំ​រួម​ផ្សំ​ផ្សេង​ៗមួយ​ចំ​នួន​ទៀត​។ ប្រ​សិន​បើ​មាន​ច្រក​ចេញ​លំ​នឹង​ ក្នុង​មួយ​ថ្ងៃ​គ្រួ​សារ​អាច​នឹង​ផ្គត់​ផ្គង់​ទី​ផ្សារ​បន្លែ​ផ្លែ​ផ្កា​ ប្រ​មា​ណ​ ៥០ គី​ឡូ​ក្រាម​។ “ប្រ​សិន​បើ​បាន​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​ ឬ​ចុះ​កិច្ច​សន្យា​ផ្គត់​ផ្គង់​ផលិត​ផល​តាម​ផ្សារ​ទំនើប​ នោះ​គឺ​តម្លៃ​មាន​លំ​នឹង​ជាង​ គ្រួ​សារ​ក៏​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល​ និង​មា​នល​ក្ខណៈ​បើក​ទូ​លាយ​ទម្រង់​” បង​ស្រី​មី​ចែក​ រំលែក​ដូច្នេះ​។

ចម្ការ​ពុទ្រា​កំ​ពុង​លូត​លាស់​ល្អ​របស់​បង​ត្រឹង​មិញ​ញ៉ឹក (ខាង​ឆ្វេង​) ជា​មួយ​កម្មា​ភិបាល​
ភូមិ​ភាគ​។

មិន​ត្រឹម​តែ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ប៉ុណ្ណោះ​ទេ​ គ្រួ​សារ​ប្រ​ជា​ជន​មួយ​ចំ​នួន​ទៀត​ក៏​បាន​ក្លា​ហាន​ប្តូរ​មុខ​ដំ​ណាំ​ អនុ​វត្ត​រោង​សំ​ណាញ់​ក្នុង​ការ​បង្ក​បង្កើន​ផល​ទៀត​ផង​។ បង​ត្រឹង​មិញ​ញ៉ឹក ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​រោង​សំ​ណាញ់​ទំ​ហំ​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ តម្លៃ​ប្រ​មា​ណ​ ១០០ លាន​ដុង​។ ក្រោយ​ពី​បាន​ឧបត្ថម្ភ​ បង​ដាំ​ពុទ្រា​គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ទឹក​សន្សើម​។ បច្ចុប្បន្ន​ ចម្ការ​ពុទ្រា​កំ​ពុង​លូត​លាស់​ល្អ​ និង​ត្រៀម​ចេញ​ផ្លែ​។ បើ​តាម​បង​ញ៉ឹក ពុទ្រា​ដាំ​ក្នុង​រោង​សំ​ណាញ់​ជួយ​ឱ្យ​ដំ​ណាំ​ងាយ​ស្រួល​ថែ​ទាំ​ បន្ថយ​សត្វ​ល្អិត​ជំងឺ​ និង​កាត់​បន្ថយ​ កម្លាំង​ពល​កម្ម​។ ពេល​ដើម​នៅ​តូច​ គ្រួ​សារ​សំ​ខាន់​ជម្រះ​ស្មៅ​ ថែ​ទាំ​; ពេល​ដើម​ធំ​ ស្មៅ​សត្វ​ល្អិត​ជំងឺ​ក៏​តិច​ជាង​ដែរ​។ ប្រ​ព័ន្ធ​បាញ់​ទឹក​សន្សើម​ជួយ​ម្ចាស់​ការ​លើ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ ជា​ពិ​សេស​ក្នុង​ពេល​ដែល​អា​កាស​ធា​តុ​ក្តៅ​ខ្លាំង​។ ចាប់​ពី​ប្តូរ​មក​ទម្រង់​នេះ​ បង​ញ៉ឹកសង្ឃឹម​ថា​ ដំ​ណាំ​ពុទ្រា​នឹង​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​លើ​ផ្ទៃ​ដី​តែ​មួយ​។

លោក​ ហូភូ​គ្វី​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ចុង​ព្រៃ​ ឱ្យ​ដឹង​៖  បច្ចុប្បន្ន​នៅ​ក្នុង​ភូមិ​មាន​រោង​សំ​ណាញ់​ចំ​នួន​ ២ ដែល​បាន​រដ្ឋ​ឧបត្ថម្ភ​ ផ្ទៃ​ដី​ទំ​ហំ​សរុប​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ ជា​មួយ​ថវិកា​សរុប​ប្រ​មា​ណ​ ២០០ លាន​ដុង​។ ជំ​ហាន​ដំ​បូង​ ទម្រង់​បាន​ផ្តល់​ក្តី​រីក​រាយ​ដល់​កសិ​ករ​ ជួយ​មា​មីង​កៀក​ជិត​វិធី​សាស្ត្រ​ផលិត​ថ្មី​ អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ដាំ​ដុះ​ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​។ តាម​ប្រ​សាសន៍​លោក​គី្វ ភូមិ​ភាគ​កំ​ពុង​កំ​ណត់​ទិស​ចង​សម្ព័ន្ធ​ជា​មួយ​ផ្សារ​ទំនើប​ អា​ជីវ​កម្ម​ និង​អង្គ​ភាព​ប្រ​មូល​ទិញ​ដើម្បី​ស្វែង​រក​ច្រក​ចេញ​លំ​នឹង​សម្រាប់​ផលិត​ផល​បន្លែ​មាន​សុវត្ថិ​ភាព​របស់​អ្នក​កសិ​ករ​។ ការ​ចុះ​កិច្ច​សន្យា​ប្រើ​ប្រាស់​នឹង​ជួយ​មា​មីង​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល​ ម្ចាស់​ការ​ផែន​ការ​ដាំ​ដុះ​ បន្ថយ​ស្ថាន​ភាព​ផលិត​ផល​ដែល​ដាំ​បាន​ហើយ​ប៉ុន្តែ​តម្លៃ​មិន​ទៀង​។ ពេល​ច្រក​ចេញ​លំ​នឹង​ កសិ​ករ​មា​នល​ក្ខណៈ​បើក​ទូ​លាយ​ផលិត​ បង្កើន​ចំ​ណូល​ និង​បន្ត​វិនិយោគ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​។

ការ​ឧបត្ថម្ភ​រោង​សំ​ណាញ់​ និង​ណែ​នាំ​បច្ចេក​ទេស​ផលិត​តាម​ទិស​ដៅ​បច្ចេក​វិទ្យា​ខ្ពស់​ កំ​ពុង​ជួយ​កសិ​ករ​ភូមិ​ចុង​ព្រៃ​ជា​ជំ​ហាន​ផ្លាស់​ប្តូរ​ទម្លាប់​វប្ប​កម្ម​ បន្ថយ​ការ​ពឹង​លើ​លក្ខ​ណៈអា​កាស​ធា​តុ​ បន្ថយ​សត្វ​ល្អិត​ជំងឺ​ និង​ឆ្ពោះ​ដល់​ការ​បង្ក​បង្កើន​ផល​កសិ​ផល​មាន​សុវត្ថិ​ភាព​។ នេះ​ជា​ទិស​ដៅ​សម​ស្រប​ជា​មួយ​ផលិត​ដំ​ណាំ​រួម​ផ្សំ​ ពិ​សេស​គឺ​ក្នុង​លក្ខ​ណៈដែល​ប្រ​ជា​ជន​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​គុណ​ភាព​ សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ដើម្បី​ទម្រង់​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង​ ការ​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ ផ្សារ​ទំនើប​ និង​កសាង​ខ្សែ​សង្វាក់​ប្រើ​ប្រាស់​ផលិត​ផល​បាន​ចាត់​ទុក​ជា​កត្តា​ដ៏​សំ​ខាន់​ ជួយ​កសិ​ករ​មាន​ច្រក​ចេញ​លំ​នឹង​ តម្លៃ​លក់​ និង​ស្ងប់​ចិត្ត​វិនិយោគ​ផលិត​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ