អនុវត្តកម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច បណ្តាភូមិភាគនៅតំបន់ជនជាតិភាគតិចបានអនុវត្តនូវកម្មវិធីឧបត្ថម្ភជាច្រើនស្របតាមលក្ខណៈជាក់ស្តែង ឧបត្ថម្ភលំនៅឋាន បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចជាបណ្តើរៗ លើកកម្ពស់ប្រាក់ចំណូល និងឈានឡើងលំនឹងជីវភាព។

ផ្តល់ឱកាសដើម្បីជនជាតិភាគតិចពង្រីកកម្លាំងផ្ទាល់ខ្លួន ឈានឡើងលំនឹងជីវភាព។
ជាច្រើនឆ្នាំកន្លង ការងារគិតគូរជីវភាពរបស់ជនជាតិភាគតិច តែងបានគ្រប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់។ ការជួយឧបត្ថម្ភលំនៅឋាន បានចាត់ទុកជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីជួយដល់គ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកលំនឹងជីវភាព។ នៅខេត្តអាងយ៉ាង ភូមិភាគបានរូមបញ្ជូលកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ជាមួយនឹងកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម តាមរយៈនោះ បានជួយឧបត្ថម្ភសាងសង់ផ្ទះជិត ២០០ ខ្នង ជូនជនជាតិភាគតិច សរុបថវិកាជាង ៧ ពាន់លានដុង។ ផ្ទះថ្មីទាំងនេះ មិនត្រឹមតែជួយប្រជាជនមានកន្លែងស្នាក់នៅរឹងមាំ និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងបង្កទំនុកចិត្តនិងកម្លាំងជំរុញ ដើម្បីឱ្យគ្រួសារនីមួយៗ ស្ងប់អារម្មណ៍ពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
នៅភូមិអាងប៊ិញ ឃុំចូវថាញ់ ខេត្តអាងយ៉ាង លោកយ័ញហ៊ុង មានសេចក្តីរីករាយយ៉ាងខ្លាំងពេលបានឧបត្ថម្ភសង់ផ្ទះថ្មី។ ចំពោះគ្រួសារលោក នេះជាក្តីរីករាយដ៏ធំធេង បន្ទាប់ពីជួបការលំបាកជាច្រើនឆ្នាំអំពីលំនៅឋាន។ ឥឡូវ មានផ្ទះសម្បែងសមរម្យ គ្រួសារលោកកាន់តែមានទំនុកចិត្តក្នុងការរកស៊ី និងកែលម្អជីវភាពជាបណ្តើរៗ។ “មានផ្ទះថ្មី គ្រួសារខ្ញុំសប្បាយចិត្តណាស់។ នេះជាកម្លាំងជំរុញដើម្បីគ្រួ សារខិតខំរកស៊ី លំនឹងជីវភាពនិងឈានឡើង” បង ហ៊ុង បានចែករំលែកដូច្នេះ។
មិនត្រឹមតែជំនួយផ្ទះប៉ុណ្ណោះទេ នៅទីក្រុងកឹងធើ កម្មវិធីនៅទាំងជំនួយដល់ ១.៣៧១ គ្រួសារ អនុវត្តនូវខ្លឹមសារជាច្រើន ដូចជា៖ ការផ្លាស់ប្តូរមុខរបរ ការចិញ្ចឹមជ្រូក គោ មាន់ ទា ដាំដំណាំ ការជួញដូរនិងសេវាកម្មផ្សេងៗ...។ តាមរយៈនោះ ជួយឱ្យគ្រួសារនានាមានប្រភពធនធានដើម្បីវិនិយោគក្នុងការផលិត បង្កការងារធ្វើ បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពជាបណ្តើរៗ។ បងស្រីធីឌេប នៅភូមិទី ៩ ឃុំលឿងតឹម ទីក្រុងកឹងធើ ឱ្យដឹង៖ “បានរដ្ឋផ្ដល់ជូនក្របី ២ ក្បាល គ្រួសារខ្ញុំសប្បាយចិត្តណាស់។ នេះជាប្រភពទុនដ៏មានតម្លៃ ដើម្បីគ្រួសារមានលក្ខណៈអភិវឌ្ឍការចិញ្ចឹមសត្វ និងបង្កើនប្រាក់ចំណូល។ ខ្ញុំនឹងខិតខំថែទាំឱ្យបានល្អ ជាជំហានៗពង្រីកហ្វូងក្របី ដើម្បីកែលម្អជីវភាពនិងឈានឡើងចាកភាពក្រីក្រ”។
តាមប្រសាសន៍លោក ត្រឹងខាក់ទ្រុង នាយករងមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ការអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច ចាំបាច់ត្រូវធានាឱ្យចំមុខសញ្ញា ត្រូវតាមតម្រូវការ និងស្របតាមលក្ខណៈជាក់ស្តែងនៃភូមិភាគនីមួយៗ។ ក្នុងនោះ ជំនួយផ្ទះនិងការបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត បង្កលក្ខណៈជួយប្រជាជនលំនឹងជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
ការផ្ដល់ឱកាសសមស្រប បង្កទីបង្អែកត្រឹមត្រូវ រួមដំណើរជាយូរអង្វែងជាមួយប្រជាជន គឺជាមូលដ្ឋានគ្រឹះដើម្បីការងារបន្ថយភាពក្រីក្រសម្រេចបានប្រសិទ្ធភាពចីរភាព។ ផ្តើមពីការជំនួយដំបូង គ្រួសារជនជាតិភាគតិចជាច្រើនបានពង្រីកកម្លាំងផ្ទាល់ខ្លួន លំនឹងជីវភាព ឈានឡើងធ្វើមានដោយស្របច្បាប់ និងរួមចំណែកកសាងស្រុកកំណើតកាន់តែរីកចម្រើន៕
ហុងទើ-ត្រឹងរ៉ូន