08/09/2026 - 05:35

ថវិកា​ ១២,៦ ពាន់​លាន​ដុង​ អនុ​វត្ត​គម្រោង​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ 

- គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ទើប​ដាក់​ចេញ​ផែន​ការ​អនុ​វត្ត​គម្រោង​ “ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ជូន​ប្រ​ជា​ជន​ និង​លើក​កម្ពស់​សមត្ថ​ភាព​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​សម្រាប់​សហ​គម​ន៍នៅ​ទី​ក្រុង​កឹង​ធើ​” ដំ​ណាក់​កាល​ ២០២៦-២០២៨ ដោយ​ថវិកា​សរុប​ ១២,៦ ពាន់​លាន​ដុង​។ គម្រោង​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​អង្គ​ការ​ Merry Year International (MYI) នៃ​សា​ធារ​ណ​រដ្ឋ​កូរ៉េ​។

គម្រោង​បាន​អនុ​វត្ត​នៅ​ឃុំ​វិញ​វៀន​ និង​ឃុំ​លឿង​តឹម ដែល​ជា​តំ​បន់​រង​ផល​ប៉ះ​ពាល់​នៃ​ការ​ជ្រៀប​ចូល​ទឹក​ប្រៃ​ និង​គ្រោះ​រាំង​ស្ងួត​។ សមា​សភាព​ចូល​រួម ​រួម​មាន​៖ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ ក្រុម​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ គ្រួ​សារ​ផលិត​ ជួញ​ដូរ​ គ្រួ​សារ​ប្រ​កប​មុខ​របរ​ត្បាញ​បន្ទោះ​ ត្បាញ​កំ​ប្លោក​ និង​របរ​សិប្ប​-ឧស្សាហ​កម្ម​ ព្រម​ទាំង​ករ​ណី​ទាំង​ឡាយ​ដែល​ត្រូវ​ការ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​តាម​ការ​ស្នើ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ សកម្ម​ភាព​ឧបត្ថម្ភ​សំ​ខាន់​ៗ រួម​មាន​៖ កែ​លម្អ​ និង​ដំ​ឡើង​ស្ថានីយ​វាស់​កម្រិត​ប្រៃ​ និង​គុណ​ភាព​ទឹក​; បំ​ពាក់​ឧប​ករណ៍​បម្រើ​ការ​វាស់​ស្ទង់​និង​គ្រប់​គ្រង​ប្រ​ភព​ទឹក​; ថែ​ទាំ​ និង​ជួស​ជុល​ហេ​ដ្ឋារចនា​សម្ព័ន្ធ​; កែ​លម្អ​និង​លើក​កម្ពស់​គុណ​ភាព​ ទំ​នប់​ និង​ទ្វារ​បិទ​ទឹក​; បង្កើត​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​សារ​គមនាគមន៍​បម្រើ​ការ​បង្ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ប្រៃ​។

តាម​ផែន​ការ​ គម្រោង​នឹង​កសាង​និង​ពង្រីក​ជា​បណ្តើ​រៗនូវ​ទម្រង់​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ ផ្សារ​ភ្ជាប់​នឹង​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ និង​ឈ្មួញ​ប្រ​មូល​ទិញ​ផលិត​ផល​ ដោយ​ទិស​ដៅ​បង្កើន​ប្រាក់​ចំ​ណេញ​យ៉ាង​តិច​ ១០% បើ​ធៀប​នឹង​វិធី​សាស្ត្រ​បង្ក​បង្កើន​ផល​តាម​បែប​ប្រ​ពៃ​ណី​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់​ភារ​កិច្ច​ជូន​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ធ្វើ​ជា​អធិប​តី​ សហ​ការ​ជា​មួយ​ស្ថា​ប័ន​ អង្គ​ភាពពាក់​ព័ន្ធ​ ប្រឹក្សា​យោបល់​រៀប​ចំ​អនុ​វត្ត​ផែន​ការ​; តាម​ដាន​ល្បឿន​ ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​ និង​រាយ​ការណ៍​លទ្ធ​ផល​អនុ​វត្ត​តាម​សេច​ក្ដី​កំ​ណត់​៕

                                                             កៀង​ក្វឹក​ - ថា​ច់ធី​

ចែករំលែកអត្ថបទ