ផ្តើមពីផ្ទះថ្មី រហូតដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ ធ្វើឱ្យទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរនៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ កាន់តែមានភាពផ្លាស់ថ្មី។ ការវិវឌ្ឍន៍ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ គិតគូររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តាមរយៈកម្មវិធីនិងគោលនយោបាយជនជាតិ។

អ្នកមីងឡឹមធីហៀង (ទី៣រាប់ពីស្តាំ) ឈានឡើងចាកផុតពីភាពក្រីក្រ អាស្រ័យទម្រង់ចិញ្ចឹមគោផ្តើមពីប្រភពទុនធនាគារគោលយោបាយសង្គម។
បណ្តាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងភាពជាក់ស្តែង រួមនឹងឆន្ទៈឈានឡើងរបស់ប្រជាជន ឃុំធ្វឹងហ្វា កំពុងមានទិដ្ឋភាពថ្មីជាបណ្តើរៗ ជាមួយនឹងទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពរហូតដល់ផ្ទះសម្បែងសមរម្យ កាន់តែបញ្ជាក់ច្បាស់អំពីដំណើរការបន្ថយភាពក្រីក្រដោយចីរភាពរបស់ភូមិភាគ។
ដប់ឆ្នាំមុន អាស្រ័យទទួលបានប្រភពទុនឧបត្ថម្ភ៣០លានដុង គ្រួសារអ្នកមីងឡឹមធីហៀង នៅឃុំធ្វឹងហ្វា មានលក្ខណៈពង្រីកការផលិត។ នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមគោ អ្នកមីងហៀង ចែករំលែក៖ “ពីមុន ជីវភាពគ្រួសារខ្ញុំពឹងលើផ្ទៃដី ៥០០ ម៉ែត្រការ៉េ និងទៅធ្វើការឈ្នួល ប៉ុន្តែចាប់តាំងពីបានឧបត្ថម្ភបុលទុន ខ្ញុំទិញគោបង្កាត់ស៊ីន ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ។ ទម្រង់នេះ បានផ្តល់ ប្រាក់ចំណូលដល់គ្រួសារខ្ញុំប្រមាណ ៤០ លានដុងក្នុងមួយឆ្នាំ។ ចាប់តាំងពីការចិញ្ចឹមមកទល់បច្ចុប្បន្ន ក្រោយពីលក់ជាច្រើនលើក ឥឡូវនេះ គ្រួសារនៅចិញ្ចឹមជាបន្តនិងពង្រីកហ្វូងឡើងដល់៩ក្បាល ក្នុងនោះ ក៏មានគោមេ ត្រៀមកើតកូន៣ក្បាល រួមចំណែកបង្កមុខ របររកស៊ីលំនឹងសម្រាប់គ្រួសារ។ អាស្រ័យហេតុនេះ ជីវភាពគ្រួសារខ្ញុំបានកែលម្អជាសន្សឹមៗ”។
ជាច្រើនឆ្នាំកន្លង ផ្តើមពីគោលនយោបាយសុខុមាលភាពសង្គម មានដូចអំណោយប្រកបដោយមនោសញ្ចេតនា ផ្ទះមហាសាមគ្គី ។ល។ បានក្លាយជាទីបង្អែក ជួយប្រជាជនឈានឡើង។ រឿងរ៉ាវរបស់គ្រួសារបងស្រីថាច់ធីកេវ នៅឃុំធ្វឹងហ្វា គ្មានដីផលិត ជីវភាពពឹងទៅលើធ្វើការឈ្មួលទាំងស្រុង។ ប្តីប្រពន្ធគាត់ត្រូវធ្វើគ្រប់ការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនិងចិញ្ចឹមកូន២នាក់រៀនសូត្រ។ ផ្ទះទ្រុឌទ្រោម ប៉ុន្តែគ្មានលទ្ធភាពជួសជុល អាស្រ័យបានរដ្ឋអំណាច រណសិរ្ស និងអង្គការមហាជននានាចលនាសប្បុរសជនឧបត្ថម្ភសង់ផ្ទះ ឥឡូវ គ្រួសារគាត់មានផ្ទះ សម្បែងរឹងមាំ លំនឹងជីវភាព។ បងស្រីកេវ បានឱ្យដឹងដោយក្តីរំភើប៖ “បានរដ្ឋអំណាចនិងសប្បុរសជនឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ជួយឱ្យគ្រួសារខ្ញុំស្ងប់ចិត្ត កូនៗមានកន្លែងស្នាក់នៅត្រឹមត្រូវ។ ពីមុន ជីវភាពគ្រួសារជួបការលំបាក ផ្ទះទ្រុឌទ្រោម ដំបូលលេចរហុយ ប៉ុន្តែ ឥឡូវនេះគ្រប់យ៉ាងបានផ្លាស់ប្តូរ ធ្វើឱ្យគ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
“នៅពេលគោលនយោបាយគិតគូរដល់ជីវភាពជនរួមជាតិ បានអនុវត្តចំទិសដៅ ស្របទៅនឹងភាពជាក់ស្តែង ឃើញថាជីវភាពប្រជាជនមិនត្រឹមតែចាកផុតពីការលំបាកចំពោះមុខប៉ុណ្ណោះទេ ជាជំហានៗបង្កជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាព។ នោះក៏ជាសក្ខីភាពដ៏រស់រវើកសម្រាប់ប្រសិទ្ធភាពនៃគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការគិតគូរដល់ជីវភាពជនជាតិភាគតិច រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ” អ្នកស្រី ចូវង៉ុកហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា បានឱ្យ ដឹងដូច្នេះ៕
ថាញវ៉ាង-មុនី