ចាប់ពីពូជសត្វបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ រហូតដល់ប្រភពទុនឥណទានគោលនយោបាយនិងការរួមដំណើររបស់សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់ថ្នាក់កំពុងបង្កកម្លាំងចិត្តបន្ថែម ដើម្បីឱ្យនារីហ៊ានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ សមាជិកាសមាគមជាច្រើនបានបំប្លែងប្រភពជំនួយទៅជារបរចិញ្ចឹមជីវិតជាក់ស្តែង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពនិងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

បងស្រី ថាច់កេវឡង កំពុងមើលថែហ្វូងពពែដែលបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រដោយចីរភាព។
នៅសង្កាត់ខាញ់ហ្វា ប្រភពឧបត្ថម្ភពីកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រដោយចីរភាព ឆ្នាំ២០២៤ បងស្រី ថាច់កេវឡង នៅមណ្ឌលផាមកេវ ទទួលបានការឧបត្ថម្ភពពែពូជចំនួន៦ក្បាល ដោយមានតម្លៃសរុប៣០លានដុង។ នេះជាប្រភពបង្កើតរបរចិញ្ចឹមជីវិតជាក់ស្តែង បង្កលក្ខណៈឱ្យគ្រួសារបងស្រីមានទិសដៅបន្ថែមអភិវឌ្ឍសេដ្ឋកិច្ចសមស្របនឹងលក្ខណះជាក់ស្តែង។ បន្ទាប់ពីទទួលពពែពូជ បងស្រីឡង ម្ចាស់ការមើលថែ រៀនសូត្របទពិសោធន៍ចិញ្ចឹមសត្វ ប្រើប្រាស់ប្រភពចំណីដែលមានស្រាប់នៅភូមិភាគ។
បច្ចុប្បន្ន សាច់ពពែមានតម្លៃប្រមាណ ៩០.០០០ ដុង/គីឡូក្រាម។ អាស្រ័យលើទម្ងន់ ពពែមួយក្បាលៗពេលលក់ចេញអាចនាំមកប្រាក់ចំណូលប្រមាណ ៣ លានដុង។ តាមបងស្រីឡង ការចិញ្ចឹមពពែមានភាពងាយស្រួល ដោយសារពពែងាយចិញ្ចឹម អាចប្រើប្រាស់ស្មៅ ស្លឹកឈើនិងអនុផលកសិកម្មមួយចំនួនធ្វើជាចំណី។ ប្រសិនបើមើលថែបានល្អ ហ្វូងពពែអាចបន្តពូជ ជួយឱ្យអ្នកចិញ្ចឹមបង្កើនចំនួនក្បាល បង្កប្រភពចំណូលមានស្ថិរភាពជាង។ បងស្រី ថាច់កេវឡង ចែករំលែក៖ "ទទួលបានការឧបត្ថម្ភពពែពូជ៦ក្បាល គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះមានលក្ខណៈបន្ថែមអភិវឌ្ឍសេដ្ឋកិច្ច។ ខ្ញុំខិតខំមើលថែហ្វូងពពែឱ្យបានល្អ រៀនសូត្របន្ថែមបទពិសោធន៍ដើម្បីឱ្យពពែធំធាត់ បន្តពូជនិងបង្កើនចំនួនក្បាល។ អាស្រ័យប្រភពឧបត្ថម្ភពីដំបូង គ្រួសារមានកម្លាំងចិត្តបន្ថែមក្នុងការរកទទួលទាន ជាជំហានៗលំនឹងជីវភាព។"
.jpg)
ផ្តើមពីប្រភពទុនធនាគារគោលនយោបាយសង្គមបានជំរុញឱ្យបងស្រី ស៊ើងធីយៀងអភិវឌ្ឍទម្រង់ចិញ្ចឹមជ្រូកសាច់ លំនឹងជីវភាពគ្រួសារ។
រួមនឹងការឧបត្ថម្ភរបរចិញ្ចឹមជីវិត ប្រភពទុនឥណទានគោលនយោបាយក៏កំពុងក្លាយជាចំណុចទ្រទ្រង់សំខាន់ជួយឱ្យសមាជិកានារីនៅលើភូមិឋានទីក្រុងកឹងធើហ៊ានវិនិយោគក្នុងការផលិតនិងលើកកម្ពស់ប្រាក់ចំណូល។ នៅសង្កាត់វិញភឿក បងស្រីស៊ើងធីយៀង នៅមណ្ឌលតឹងណាម ជាសមាជិកម្នាក់ដែលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីប្រភពទុនឥណទាន។
បងស្រីយៀង បានធនាគារគោលនយោបាយសង្គមឱ្យបុលទឹកប្រាក់២០លានដុង ដើម្បីវិនិយោគអភិវឌ្ឍការផលិត។ ផ្តើមពីប្រភពទុននេះ បងស្រីជ្រើសរើសទម្រង់ចិញ្ចឹមជ្រូកសាច់ សមស្របនឹងលក្ខណៈចិញ្ចឹមរបស់គ្រួសារ។ បច្ចុប្បន្ន បងស្រីកំពុងចិញ្ចឹមជ្រូកសាច់ចំនួន ៥ ក្បាល។ នៅល្បាស់ចិញ្ចឹមកន្លង ជ្រូកមានទម្ងន់ប្រមាណ ១០០ គីឡូក្រាម/ក្បាល លក់ក្នុងតម្លៃ ៦៥.០០០ ដុង/គីឡូក្រាម នាំមកប្រភពចំណូលប្រមាណ ៦,៥ លានដុង/ក្បាល។ បន្ទាប់ពីទូទាត់ចំណាយរួច ក៏ផ្តល់ប្រាក់ចំណេញបង្គួរសម្រាប់គ្រួសារ ដើម្បីវិនិយោគឡើងវិញសម្រាប់ល្បាស់ចិញ្ចឹមបន្ទាប់ៗទៀត។
បងស្រី ស៊ើងធីយៀងឱ្យដឹង៖ "មានប្រភពទុនបុល ខ្ញុំមានលក្ខណៈវិនិយោគលើទម្រង់ចិញ្ចឹមជ្រូក។ ក្នុងពេលនោះ ខ្ញុំថែមទាំងបានចូលរួមថ្នាក់ហ្វឹកហាត់ ដូច្នេះដឹងបន្ថែមអំពីរបៀបថែទាំ ការពារជំងឺសម្រាប់ជ្រូក ប្រើប្រាស់ចំណីឱ្យសមស្រប។ ខ្ញុំខិតខំប្រកបរបររកទទួលទានឱ្យមានប្រសិទ្ធភាព ប្រើប្រាស់ទុនឱ្យចំគោលបំណងដើម្បីមានចំណូលបន្ថែមនិងលំនឹងជីវភាពគ្រួសារ។"
តាមលោកស្រី ង្វៀងធីធ្វីលិញ - ប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ ការឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចដែលសមាគមគ្រប់ថ្នាក់ផ្តោតការអនុវត្ត។ សមាគមកំណត់ថា ការឧបត្ថម្ភត្រូវឆ្ពោះដល់ការលើកកម្ពស់សមត្ថភាពម្ចាស់ការខាងសេដ្ឋកិច្ចរបស់នារី ជួយឱ្យបងប្អូននារីមិនត្រឹមតែកៀកជិតប្រភពទុនប៉ុណ្ណោះទេ ថែមទាំងដឹងរបៀបប្រើប្រាស់ដើមទុនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតរបរចិញ្ចឹមជីវិតជាយូរអង្វែង។ ក្នុងពេលខាងមុខ សមាគមសហព័ន្ធនារីទីក្រុង បន្តយកចិត្តទុកដាក់តភ្ជាប់ប្រភពធនធាននានា បង្កលក្ខណៈឱ្យសមាជិក ជាពិសេសគឺនារីនៅមានស្ថានភាពលំបាក បានកៀកជិតកម្មវិធីឧបត្ថម្ភ ប្រភពទុនឥណទានគោលនយោបាយនិងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចសមស្រប។ ក្រៅពីជំនួយឱ្យបុលទុន សមាគមក៏យកចិត្តទុកដាក់ហ្វឹកហាត់ ណែនាំបច្ចេកទេស តភ្ជាប់ទីផ្សារលក់ចេញនិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព តាមរយៈនោះជួយឱ្យនារីលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពនិងជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
ជាមួយទិសស្លោកឧបត្ថម្ភតាមតម្រូវការ រួមដំណើរក្នុងការផលិតនិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់ថ្នាក់កំពុងបង្កឱកាសបន្ថែមឱ្យនារីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ជីវភាពសមាជិក អនុវត្តល្អការងារបន្ថយក្រនិងបញ្ជាក់ពីតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
ហុងទើ - សុផន