អ្នកចូលរួមធានារ៉ាប់រងសុខាភិបាលអាចផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូងក្នុងរយៈពេល១៥ថ្ងៃដំបូងនៃត្រីមាសនីមួយៗ ដើម្បីឱ្យស្របតាមកន្លែងស្នាក់នៅនិងធ្វើការ។
.webp)
ពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល នៅមន្ទីរពេទ្យពហុព្យាបាលមណ្ឌលគូជី ទីក្រុងហូជីមិញ។
ធារ៉ាប់រងសង្គមវៀតណាម ទើបមានសេចក្តីប្រកាសណែនាំប្រជាជនអំពីការ ផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យ ព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូងដែលថ្មីបំផុត។
ជាក់ស្តែង អ្នកចូលរួមធានារ៉ាបរងសុខាភិបាល អាចផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូងក្នុងរយៈពេល ១៥ ថ្ងៃដំបូងនៃត្រីមាសនីមួយៗ ដើម្បីឱ្យស្របតាមកន្លែងស្នាក់នៅ ធ្វើការ និងសិក្សា។ ក៏ប៉ុន្តែត្រូវកត់សម្គាល់ថា កន្លែងពិនិត្យព្យាបាលជំងឺដែលបានជ្រើសរើសត្រូវតែស្របតាមបទបញ្ញត្តិនិងលទ្ធភាពទទួល របស់គ្រឹះស្ថានពិនិត្យ ព្យាបាល។
ពេលវេលានិងលក្ខខណ្ឌជ្រើសរើសកន្លែងពិនិត្យ ព្យាបាលជំងឺប្រើប័ណ្ណសុខាភិបាលដំបូង
ពេលវេលាអនុវត្ត៖ អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល បានផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យព្យាបាល ជំងឺដំបូងក្នុងរយៈពេល១៥ថ្ងៃដំបូងនៃត្រីមាសនីមួយៗ គឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥នៃខែទី១, ៤, ៧ និងខែទី១០ ជារៀងរាល់ឆ្នាំ។
ចំពោះការជ្រើសរើសកន្លែងចុះឈ្មោះពិនិត្យព្យា បាលជំងឺដំបូង៖ អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល អាចជ្រើសរើសគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថាន ពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ដែលចំណុះថ្នាក់ពិនិត្យព្យាបាលជំងឺដំបូងនៅជិតកន្លែងស្នាក់នៅ ធ្វើការសិក្សានិងស្របតាមលទ្ធភាព ទទួលរបស់គ្រឹះស្ថានពិនិត្យ ព្យាបាលនោះ។
ចំពោះគ្រឹះស្ថានពិនិត្យព្យាបាលជំងឺថ្នាក់មូលដ្ឋាន និងថ្នាក់ជំនាញខ្ពស់៖ ការចុះឈ្មោះពិនិត្យ ព្យាបាលជំងឺប្រើប័ណ្ណសុខាភិបាលដំបូងបានអនុវត្តតាមលំដាប់ អាទិភាពចំពោះមុខសញ្ញាកំណត់ត្រង់កថាខណ្ឌទី២ កថាខណ្ឌទី៣ មាត្រា៧ តាមសារាចរលេខ០១/ ២០២៥/TT-BYT។
ចំពោះលទ្ធភាពទទួល៖ គ្រឹះស្ថានពិនិត្យព្យាបាលជំងឺនៅមានលទ្ធភាពទទួលតាមចំនួនប័ណ្ណធានារ៉ាប់រងដែលបានផ្តល់ជូន។ ចំនួនប័ណ្ណដែលបានផ្តល់ជូនផ្អែកលើតម្រូវការ លទ្ធភាពទទួលរបស់គ្រឹះស្ថាន និងលក្ខណៈជាក់ស្តែងនៅភូមិភាគ។
សំណុំឯកសារនិងវិធីសាស្ត្រអនុវត្ត
កម្មករដែលចូលរួមធានារ៉ាប់រងសង្គមចាប់បង្ខំ ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងនិកម្មភាព៖ បំពេញលិខិតប្រកាសចុះឈ្មោះ កែសម្រួលព័ត៌មាន ចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល (តាមគំរូបែបបទ TK1-TS)។
វិធីដាក់សំណុំឯកសារ៖
ដាក់ដោយផ្ទាល់នៅអង្គភាពធានារ៉ាប់រងសង្គមតាមបទបញ្ញត្តិ។
ផ្ញើសំណុំឯកសារទៅអង្គភាពធានារ៉ាប់រងសង្គម តាមរយៈសេវាកម្មប្រៃសណីយ៍។
អនុវត្តតាមប្រព័ន្ធអនឡាញនៅច្រកសេវាកម្មរដ្ឋធានារ៉ាប់រងសង្គមវៀតណាម៖ dichvucong.baohiemxahoi.gov.vn
ជំហាននៃការផ្លាស់ប្តូរកន្លែងពិនិត្យ ព្យាបាលជំងឺដំបូងតាមប្រព័ន្ធអនឡាញ
ចំពោះករណីអនុវត្តតាមប្រព័ន្ធអនឡាញនៅច្រកសេវាកម្មរដ្ឋធានារ៉ាប់រងសង្គមវៀតណាម អ្នកចូលរួមអាចប្រតិបត្តិការតាមការណែនាំនៅលើប្រព័ន្ធ៖
ជំហានទី១៖ ចូលទៅច្រកសេវាកម្មរដ្ឋធានារ៉ាប់រងសង្គមវៀតណាម តាមអាសយដ្ឋាន dichvucong. baohiemxahoi.gov.vn និងចូលប្រព័ន្ធតាមវិធីសាស្ត្រដែលប្រព័ន្ធគាំទ្រ។
ជំហានទី២៖ ជ្រើសរើសបែបបទ “ផ្តល់ឡើងវិញ ប្តូរប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយសារផ្លាស់ប្តូរពេលវេលាគ្រប់៥ឆ្នាំជាប់គ្នា កន្លែងពិនិត្យព្យាបាលជំងឺដំបូង” - លេខកូដ ៦១២b។
ជំហានទី៣៖ បញ្ចូលកន្លែងពិនិត្យព្យាបាលជំងឺដំបូងថ្មីតាមបញ្ជីគ្រឹះស្ថានពិនិត្យព្យាបាលជំងឺដែលបង្ហាញនៅលើប្រព័ន្ធ។
ជំហានទី៤៖ ពិនិត្យព័ត៌មាន ផ្ញើសំណុំឯកសារនិងតាមដានលទ្ធផលនៅលើប្រព័ន្ធ។
សម្គាល់៖ អ្នកចូលរួមគប្បីធ្វើបែបបទឱ្យត្រូវតាមពេលវេលាកំណត់; ជ្រើសរើសគ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺស្របតាមកន្លែងស្នាក់នៅ ធ្វើការឬសិក្សានិងលទ្ធភាពទទួលរបស់គ្រឹះស្ថានពិនិត្យ ព្យាបាល។ ពេលត្រូវការជំនួយ អ្នកចូលរួមទាក់ទងមកស្ថាប័នធានារ៉ាប់រងសង្គម ឬមជ្ឈមណ្ឌលទូរស័ព្ទថែទាំអតិថិជនរបស់ធានារ៉ាប់រងសង្គមវៀតណាម លេខ ១៩ ០០ ៩០៦៨៕
យោងតាម៖ thanhnien.vn - សុផន