អនុវត្តកម្មវិធី “ធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ” អាស្រ័យមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមបំផុសចលនា សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើន ដើម្បីនាំយកចំណេះដឹងនិងបំណិនធ្វើឪពុកម្តាយឱ្យកាន់តែខិតជិតជាមួយគ្រួសារនានា។ តាមរយៈនោះ ជួយឱ្យឪពុកម្តាយយល់អំពីកូនៗ រួមដំណើរជាមួយកូនឱ្យមានភាពអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងធំដឹងក្តីឡើងដោយសុភមង្គល។

សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង បានចាត់តាំងការប្រជុំក្រុមនៃកម្មវិធីការធ្វើឪពុកម្តាយសម្រាប់អភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ។
កម្មវិធី “ធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ” ចំណុះគម្រោង “លើកកម្ពស់សមត្ថភាពរបស់សមាគមសហព័ន្ធនារីវៀតណាម ក្នុងការអប់រំធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ; ទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានភេទ” បានសមាគមសហព័ន្ធនារីសង្កាត់អនុវត្តយ៉ាងទូលំទូលាយដល់សមាជិកាទាំងអស់ ដោយខ្លឹមសារជាក់ស្តែងសម្រាប់ដំណើរការចិញ្ចឹមថែរក្សាកុមារ ចាប់តាំងពីតួនាទីធ្វើជាឪពុកម្តាយ ថែទាំ អាហារូបត្ថម្ភ រហូតដល់ការអភិវឌ្ឍបញ្ញា លេងកម្សាន្ត ការរួមដំណើរ ស្ងើចសរសើរ និងការកែតម្រូវឥរិយាបថ។ ខ្លឹមសារនីមួយៗបង្កលក្ខណៈឱ្យឪពុកម្តាយទទួលបានចំណេះដឹង ព្រមទាំងផ្លាស់ប្តូរនិងអនុវត្តជាក់ស្តែងដើម្បីថែទាំកុមារ មិនត្រឹមតែកាយសម្បទានិងបណ្តុះបញ្ញាប៉ុណ្ណោះទេ ថែមទាំងអារម្មណ៍និងបំណិនទៀតផង។ តាមរយៈនោះ ជួយឱ្យសមាជិកាជាច្រើនយល់បន្ថែមអំពីចិត្តសាស្ត្រ និងការអភិវឌ្ឍរបស់កុមារ។ បងស្រី លីធីញុង នៅមណ្ឌលដុងតៀង បានចែករំលែក៖ “បន្ទាប់ពីបានចូលរួមវគ្គសិក្សាតាមប្រធានបទនានា ខ្ញុំយល់កាន់តែច្បាស់អំពីចិត្តសាស្ត្រ និងតម្រូវការរបស់កូនៗ ជាពិសេសក្នុងវ័យជំទង់។ អាស្រ័យហេតុនេះ ម្តាយនិងកូនទាំង ៣ នាក់ជិតស្និទ្ធគ្នាជាង កូនៗមានអារម្មណ៍រួសរាយក្នុងការនិយាយដោះដូរ និងចែករំលែកជាមួយខ្ញុំជាង”។ តាមរយៈការចូលរួមប្រធានបទទាំងនេះ គ្រួសារជាច្រើនបានចំណាយពេលឱ្យកូនៗច្រើនជាងមុន យកចិត្តទុកដាក់លើអាហារជួបជុំគ្រួសារ ជជែកកម្សាន្ត និងកាត់បន្ថយការឱ្យកុមារប្រើប្រាស់ទូរស័ព្ទ។ ទោះបីជាការផ្លាស់ប្តូរតិចតួចក្តី ប៉ុន្តែប្រសិនបានរក្សាខ្ជាប់ជារៀងរាល់ថ្ងៃ នឹងជួយឱ្យកុមារយល់ច្បាស់អំពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់អំពីឪពុកម្តាយ។ ដូច្នេះ យើងខ្ញុំនឹងបន្តបញ្ចូលខ្លឹមសារកម្មវិធីនេះទៅក្នុងការប្រជុំសមាគម ដើម្បីឱ្យសាយភាយប្រសិទ្ធភាពជាងទៀតនាពេលខាងមុខ”។ បងស្រី លីធីភុង ប្រធានសាខាសមាគមសហព័ន្ធនារីមណ្ឌលដុងតៀង បានឱ្យដឹងដូច្នេះ។


ការប្រជុំបានណែនាំយ៉ាងយកចិត្តទុកដាក់ដល់ឪពុកម្តាយក្នុងការបង្កល្បែងកម្សាន្តសមស្របទៅតាមវ័យរបស់កូនៗ។
តាមប្រសាសន៍ លោកស្រី វ៉ូធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ការប្រជុំទាំងនេះមិនត្រឹមតែជួយឱ្យសមាជិការយល់បន្ថែមអំពីចិត្តសាស្ត្រ និងអភិវឌ្ឍរបស់កូនៗប៉ុណ្ណោះទេ ថែមទាំងមើលមកវិញនូវអាកប្បកិរិយារបស់ខ្លួនឯងដែលជាឪពុកម្តាយទៀតផង។ ក្នុងការអប់រំកូនៗ មិនស្ថិតលើការដែលឪពុកម្តាយនិយាយច្រើនប៉ុណ្ណានោះទេ គឺស្ថិតនៅលើរបៀបរស់នៅរបស់ឪពុកម្តាយ ព្រោះអាកប្បកិរិយា និងរបៀបរស់នៅរបស់ឪពុកម្តាយគឺជាគំរូរបស់កូនៗ។ នៅពេលពាក្យសម្តីដើរទន្ទឹមនឹងសកម្មភាព ការយកចិត្តទុកដាក់ត្រូវបានបង្ហាញចំពេល ព្រមទាំងការអភិវឌ្ឍរបស់កុមារត្រូវបានទទួលស្គាល់ ឪពុកម្តាយនឹងបង្កបានក្តីទំនុកចិត្តដើម្បីឱ្យកូនៗរុះរាយ និងងាយស្រួលចែករំលែកផង។
ចាប់តាំងពីកម្មវិធីបានអនុវត្តមក គឺបាននាំយកនូវចំណេះដឹងនិងបំណិនចិញ្ចឹមថែរក្សាកូនចូលទៅក្នុងជីវភាពគ្រួសារជាបណ្តើរៗ។ នាពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង នឹងបន្តរក្សា និងពង្រីកកម្មវិធីនេះ ដោយជួយឱ្យឪពុកម្តាយផ្លាស់ប្តូរពីការថែទាំកូនទៅជាកូនចេះយល់ចិត្ត យោគយល់និងរួមដំណើរជាមួយកូនៗ។ នៅពេលដែលគ្រួសារនីមួយៗបានក្លាយជាកន្លែងក្តីស្រឡាញ់ ការគោរព និងសុវត្ថិភាព នោះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឱ្យកុមារអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងធំដឹងក្តីឡើងក្នុងសុភមង្គល៕
ថាញវ៉ាង-ត្រឹងរ៉ូន