19/08/2026 - 22:26

"កាហ្វេ​កសិ​ករ​" – ត​ភ្ជាប់​ និង​រួម​ដំ​ណើរ​ជា​មួយ​កសិ​ករ​ 

ដោយ​មាន​គោល​បំ​ណង​បង្ក​បរិយាកាស​ជិត​ស្និទ្ធ​ ដើម្បី​កសិ​ករ​ចែក​រំលែក​បទ​ពិសោធន៍​ ដោះ​ស្រាយ​ការ​លំ​បាក​ និង​ត​ភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួ​យស​មា​គម​កសិ​ករ​ឃុំ​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា​ បង្កើត​ទម្រង់​ “កាហ្វេ​កសិ​ករ​” នៅ​ភូមិ​បឹង​ភ្នៀត រួម​ដំ​ណើរ​ជា​មួយ​កសិ​ករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កសិ​កម្ម​។

“កាហ្វេ​កសិ​ករ​” បង្ក​បរិយាកាស​ជិត​ស្និទ្ធ​ដើម្បី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សហ​ករណ៍​ អា​ជីវ​កម្ម​ និង​កសិ​ករ​ជួប​ជុំ​គ្នា​ដោះ​ដូរ​ និង​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​ផលិត​។

ទម្រង់​ “កាហ្វេ​កសិ​ករ​” បាន​ចាត់​តាំង​ឡើង​ ២ ដង​ក្នុង​មួយ​ខែ​តាម​កាល​កំ​ណត់​ បង្ក​បរិយាកាស​រុះ​រាយ​ ស្និទ្ធ​ស្នាល​ ដើម្បី​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ជួប​សំ​ណេះ​សំ​ណាល​ និង​ស្តាប់​ការ​ចែក​រំលែក​របស់​មា​មីង​ដោយ​ផ្ទាល់​អំ​ពី​ស្ថាន​ភាព​ផលិត​ស្រូវ​រដូវ​ដើម​ឆ្នាំ​ ភាព​ងាយ​ស្រួល​ និង​ការ​លំ​បាក​ ក៏​ដូច​ជា​ទិស​ដៅ​ផលិត​ក្នុង​ពេល​ខាង​មុខ​។ ក្នុង​ពេល​ជំ​នួប​នេះ​ កសិ​ករ​អាច​ដោះ​ដូរ​យោបល់​ផ្ទាល់​អំ​ពី​បញ្ហា​ដែល​ចាប់​អា​រម្មណ៍​ក្នុង​ដំ​ណើរ​ការ​បង្ក​បង្កើន​ផល​ ចាប់​ពី​បច្ចេក​ទេស​ថែ​ទាំ​ របៀប​បង្ការ​សត្វ​ល្អិត​ និង​ជំងឺ​ រហូត​ដល់​ការ​ចង​សម្ព័ន្ធ​ផលិត​ និង​ជួញ​ដូរ​កសិ​ផល​។ បច្ចុប្បន្ន​ នៅ​ក្នុង​ឃុំ​មាន​សហ​ករណ៍​ចំ​នួន​ ២ គឺ​៖ សហ​ករណ៍​កសិ​កម្ម​ភូមិ​ ១ – បឹង​ភ្នៀត និង​សហ​ករណ៍​កសិ​កម្ម​បឹង​ភ្នៀត បាន​ចូល​រួម​ក្នុង​ទម្រង់​ផលិត​ស្រូវ​តាម​បែប​សរី​រា​ង្គ លើ​ផ្ទៃ​ដី​សរុប​ជាង​ ៦០ ហិក​តា​។ នេះ​បាន​ចាត់​ទុក​ជា​ទិស​ដៅ​សម​ស្រប​ ដើម្បី​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ផលិត​ជា​បណ្តើ​រៗ បង្កើន​គុណ​ភាព​កសិ​ផល​ បន្ថយ​ការ​ចំ​ណាយ​ និង​បង្កើន​តម្លៃ​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​តែ​មួយ​។

ទម្រង់​ផលិត​ស្រូវ​តាម​បែប​សរី​រា​ង្គ បាន​កសិ​ករ​ភូមិ​បឹង​ភ្នៀតអនុ​វត្ត​។

លោក​ ផាម​វុាំងថឹក នា​យក​សហ​ករណ៍​កសិ​កម្ម​បឹង​ភ្នៀត ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ស្រូវ​របស់​សហ​ករណ៍​កំ​ពុង​លូត​លាស់​ល្អ​។ មា​មីង​កំ​ពុង​ផ្តុំ​កម្លាំង​បង្ការ​ជំងឺ​ឆេះ​ស្លឹក​ ហើយ​ជំ​ហាន​ដំ​បូង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​។ ពេល​ខាង​មុខ​ ស្រូវ​នឹង​ចូល​ដល់​ដំ​ណាក់​កាល​សំ​ខាន់​ គប្បី​ម្ចាស់​ការ​ការ​ពារ​ជំងឺ​រលាក​កួរ​ស្រូវ​។ ដោយ​សារ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សមា​គម​កសិ​ករ​ និង​អា​ជីវ​កម្ម​យក​ចិត្ត​ទុក​ដាក់​ ពិ​គ្រោះ​និង​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​បាន​ទាន់​ពេល​ ទន្ទឹម​នឹង​នោះ​មា​មីង​ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ការ​ថែ​ទាំ​ បង្ការ​កម្ចាត់​សត្វ​ល្អិត​និង​ជំងឺ​ រួម​ចំ​ណែក​ជួយ​ឱ្យ​ស្រូវ​លូត​លាស់​ និង​លូត​លាស់​ល្អ​”។

ទន្ទឹម​នឹង​ផលិត​ស្រូវ​ កសិ​ករ​ក៏​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ដំ​ណាំ​ដាំ​ដុះ​ក្រោយ​ពី​រដូវ​កាល​។ លោក​ គឹម​វ៉​ កសិ​ករ​នៅ​ភូមិ​បឹង​ភ្នៀត ឱ្យ​ដឹង​៖ “ក្រៅ​ពី​ផលិត​ស្រូវ​ ២ រដូវ​ មា​មីង​កំ​ពុង​ស្វែង​យល់​ទម្រង់​ដាំ​ខ្ទឹម​ស្លឹក​ក្រោយ​ពី​រដូវ​ស្រូវ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​។ អា​ជីវ​កម្ម​មួយ​ចំ​នួន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​សន្យា​ឧបត្ថម្ភ​ច្រក​ចេញ​ បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ដើម្បី​កសិ​ករ​មោះ​មុត​បង្វែរ​ផលិត​”។

កសិ​ករ​ដោះ​ដូរ​អំ​ពី​ស្ថាន​ភាព​ផលិត​ស្រូវ​នៅ​លើ​ភូមិ​ឋាន​។

ផ្តើម​ពី​ការ​ចែក​រំលែក​ និង​ដោះ​ដូរ​យោបល់​របស់​កសិ​ករ​ តំ​ណាង​ស្ថា​ប័ន​ឯក​ទេស​ និង​អា​ជីវ​កម្ម​បាន​ដោះ​ដូរ​ និង​ឆ្លើយ​បំ​ភ្លឺ​អំ​ពី​បញ្ហា​ដែល​ទាក់​ទង​ដល់​ខ្សែ​សង្វាក់​ផលិត​ស្រូវ​តាម​បែប​សរី​រា​ង្គ បច្ចេក​ទេស​បង្ក​បង្កើន​ផល​ ដាំ​បន្លែ​បង្ការ​ ចិញ្ចឹម​សត្វ​ស្លាប​ ផលិត​កសិ​ផល​ជ្រះ​ និង​ចង​សម្ព័ន្ធ​ម៉ៅ​ទិញ​ផលិត​ផល​។ ព័ត៌​មាន​ទាំង​នេះ​ជួយ​ឱ្យ​កសិ​ករ​មាន​មូល​ដ្ឋាន​ជ្រើស​រើស​នូវ​ទម្រង់​ដែល​សម​ស្រប​ សន្សឹម​ៗបង្វែរ​ពី​ផលិត​ទម្រង់​តូច​ រាត់​រាយ​ មក​ផលិត​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ទី​ផ្សារ​។

ជាក់​ស្តែង​ ចំ​ពោះ​ផល​ប៉ះ​ពាល់​កាន់​តែ​ច្បាស់​របស់​អា​កាស​ធា​តុ​ និង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ ថ្លៃ​សម្ភារៈ​កសិ​កម្ម​កើន​ខ្ពស់​ និង​ភាព​ខ្វះ​ចន្លោះ​ពី​ទម្លាប់​បង្ក​បង្កើន​ផល​តាម​បែប​ប្រ​ពៃ​ណី​ កសិ​ករ​គប្បី​ផ្លាស់​ប្តូរ​គំ​និត​បន្តិច​ម្តង​ៗ បង្វែរ​ពី​ផលិត​កសិ​កម្ម​មក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កសិ​កម្ម​តាម​ទិស​ដៅ​បៃ​តង​ និង​ចីរ​ភាព​។ ក្នុង​នោះ​ ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ចូល​រួម​សហ​ករណ៍​ ពង្រឹង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ និង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​កសិ​ផល​តាម​បែប​សរី​រា​ង្គ បាន​ចាត់​ទុក​ជា​វិធាន​ការ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​បន្ថយ​ការ​ចំ​ណាយ​ បង្កើន​តម្លៃ​ និង​ប្រ​សិទ្ធ​ភាព​ផលិត​។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វុាំងហ្វៀង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ ភូមិ​ភាគ​ប្តេជ្ញា​ជា​មួយ​នឹង​គម្រោង​អភិវឌ្ឍ​កសិ​កម្ម​តាម​បែប​សរី​រា​ង្គ ហើយ​កំ​ណត់​នេះ​ជា​ទិស​ដៅ​គប្បី​បាន​អនុ​វត្ត​ជា​សន្សឹម​ៗ សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈជាក់​ស្តែង​។ ដើម្បី​គម្រោង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ ត្រូវ​ការ​រួម​ដំ​ណើរ​របស់​រដ្ឋ​អំ​ណាច​  សហ​ករណ៍​ អា​ជីវ​កម្ម​ និង​កសិ​ករ​។ “រដូវ​កាល​នេះ​កំ​ពុង​បាន​អនុ​វត្ត​ ហើយ​ជំ​ហាន​ដំ​បូង​សម្រេច​បាន​ប្រ​មា​ណ​ ៥០% នៃ​លទ្ធ​ផល​ដែល​បាន​ដាក់​ចេញ​។ ចាប់​ពី​នេះ​រហូត​ដល់​ពេល​ប្រ​មូល​ផល​ ភូមិ​ភាគ​នឹង​បន្ត​តាម​ដាន​ វាយ​តម្លៃ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ដើម្បី​មាន​មូល​ដ្ឋាន​កែ​តម្រូវ​ ធ្វើ​ឱ្យ​សុក្រឹត​ និង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ពង្រីក​ទម្រង់​។ ក្នុង​ដំ​ណើរ​ការ​ផលិត​ មា​មីង​គប្បី​ដោះ​ដូរ​ជា​មួ​យស​ហ​ករណ៍​ជា​ប្រ​ចាំ​ ផ្តល់​ព័ត៌​មាន​អំ​ពី​ភាព​ងាយ​ស្រួល​ និង​ការ​លំ​បាក​ ដើម្បី​យើង​ខ្ញុំ​ក្តោ​បក្តាប់​ និង​មាន​ទិស​ដៅ​ឧបត្ថម្ភ​ ដោះ​ស្រាយ​បាន​ទាន់​ពេល​” លោក​ ង្វៀង​វុាំងហ្វៀង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

តាម​រយៈ​ទម្រង់​នេះ​ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ ផ្នែក​ឯក​ទេស​ និង​អា​ជីវ​កម្ម​ មា​នប​ណ្តា​ញមួយ​បន្ថែម​ដើម្បី​ទទួល​យក​យោបល់​ពី​មូល​ដ្ឋាន​ដោយ​ផ្ទាល់​; ទន្ទឹម​នឹង​នោះ​ កសិ​ករ​មាន​ឱ​កាស​កៀក​ជិត​ព័ត៌​មាន​ មាន​ចំ​ណេះ​ដឹង​ថ្មី​ និង​ស្វែង​រក​ឱ​កាស​សហ​ការ​។ ឆ្លង​តាម​រយៈ​នោះ​ “កាហ្វេ​កសិ​ករ​” មិន​ត្រឹម​តែ​ជា​កន្លែង​ចែក​រំលែក​បទ​ពិសោធន៍​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​រវាង​កសិ​ករ​ជា​មួ​យស​ហ​ករណ៍​ អា​ជីវ​កម្ម​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទៀត​ផង​។

ជា​មួយ​នឹង​របៀប​ធ្វើ​ជិត​ដិត​ប្រ​ជា​ជន​ កៀក​នឹង​ភាព​ជាក់​ស្តែង​ “កាហ្វេ​កសិ​ករ​” បាន​រំ​ពឹង​ទុក​ថា​នឹង​បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ ដើម្បី​កសិ​ករ​លីវ​ទូ​មោះ​មុត​ផ្លាស់​ថ្មី​គំ​និត​ បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​ កសាង​ទម្រង់​កសិ​កម្ម​ដោយ​ចីរ​ភាព​ សន្សឹម​ៗបង្កើន​ប្រាក់​ចំ​ណូល​ និង​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ