01/09/2026 - 09:09

បក្ខ​ជន​ខ្មែរ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ 

ក្នុង​ដំ​ណើរកា​រក​សាង​ភូមិ​ស្រុក​ បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ថាញ​ទុង​ ខេត្ត​កាម៉ាវ​ កំ​ពុង​ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ យល់​ពី​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​។ តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​ ពួក​គាត់​បាន​រួម​ចំ​ណែក​នាំ​យក​គោល​ការណ៍​ សេច​ក្តី​សម្រេច​របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​ ចលនា​ជន​រួម​ជាតិ​ អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

 មាន​អាយុ​បក្ស​ ជាង​ ៤០ ឆ្នាំ​លោក​ត្រឹង​ហុង​គ្វឹង​ នៅ​តែ​ស្វែង​យល់​ពី​បច្ចេក​ទេស​ជួយ​មា​មីង​ចិញ្ចឹម​បង្គា​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។

ឃុំថាញ​ទុង​ មាន​អត្រា​ប្រ​ជា​ជន​ជាង​ ១០% ជា​ជន​ជាតិ​ភាគ​តិច​។ ដោយ​កំ​ណត់​ច្បាស់​ ការ​អភិវឌ្ឍ​និង​ពង្រីក​តួ​នា​ទី​របស់​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ជា​ភារ​កិច្ច​សំ​ខាន់​ បក្ខ​ភាគ​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​កសាង​កង​ជួរ​បក្ខ​ជន​ដែល​មាន​ទាំង​សមត្ថ​ ភាព​ ទាំង​មាន​ការ​យល់​ដឹង​អំ​ពី​ទំនៀម​ទម្លាប់​ និង​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ។ លោក​វ៉​ថាញ​ទ្វឹង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ​ទុង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ បក្ខ​ភាគ​ឃុំ​មាន​បក្ខ​ជន​ ៦៣៩ រូប​ ក្នុង​នោះ​ ២៦ រូប​ជា​ជន​ជាតិ​ភាគ​តិច​។ បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​ស្ពាន​តភ្ជាប់​យ៉ាង​សកម្ម​ក្នុង​ការ​នាំយក​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​មក​ដល់​ប្រ​ជា​ជន​ ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច។ តាម​រយៈនោះ​ រួម​ចំ​ណែក​ពង្រឹង​ក្តី​ជំនឿ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស បង្កើន​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ”។

នៅ​ភូមិ​ហ៊ីប​ហ្វា​តី មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត ២០% តួ​នា​ទី​របស់​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​កាន់​តែ​បាន​បង្ហាញ​ច្បាស់។ មាន​អាយុ​បក្ស​ជាង ៤០ ឆ្នាំ លោក​ត្រឹង​ហុង​គ្វឹង អតីត​ចាង​ហ្វាង​សា​លា ទោះ​បី​ជា​ចូល​និវត្តន៍​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រ​ជុំ​សាខា​បក្ស រួម​ជា​មួយ​ភូមិ​ភាគ​ចលនា​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច កសាង​ភូមិ ស្រុក។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​ក្នុង​ការ​ផលិត លោក​គ្វឹង ចលនា​ប្រ​ជា​ជន​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ទម្រង់​ចិញ្ចឹម​បង្គា ក្តាម គួប​ផ្សំ​ជា​មួយ​គ្រំ។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ជា​ច្រើន​បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ប្រាក់​ចំ​ណូល​មធ្យម​ប្រ​មាណ ១០០ លាន​ដុង​/ហិក​តា​/ឆ្នាំ។ លោក​គ្វឹង ចែក​រំលែក៖ “ឱ្យ​តែ​នៅ​មាន​កម្លាំង​គឺ​នៅ​តែ​លះ​បង់ រួម​ចំ​ណែក​ដើម្បី​ចលនា​មា​មីង​ប្រ​កប​របរ​ ធ្វើ​ការ​ផលិត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង”។

មិន​ត្រឹម​តែ​ជា​បក្ខ​ជន​វ័យ​ចាស់​មាន​បទ​ពិ​សោធន៍ សម្បូរ​បែប​ប៉ុណ្ណោះ​ទេ កង​ជួរ​កម្មា​ភិ​បាល​វ័យ​ក្មេង​ជន​ជាតិ​ភាគ​តិច​នៅ​ថាញ​ទុង ក៏​កំ​ពុង​ពង្រីក​ស្មារតី ទទួល​ខុស​ត្រូវ សកម្ម​និង​ច្នៃ​ប្រ​តិដ្ឋ។ សម​មិត្ត​ ង្វៀង​ឡង​ថាវ កម្មា​ភិបាល​ខ្មែរ​មួយ​រូប​បម្រើ​ការ​ងារ​នៅ​គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ​ទុង គឺ​ជា​គំ​រូ​ម្នាក់។ ក្រោយ​ពី​ឃុំ​ង៉ុក​ចាញ់ បាន​រួម​បញ្ចូល​ជា​មួយ​ឃុំ​ថាញ​ទុង សម​មិត្ត​ថាវ ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ទទួល​ខុស​ត្រូវ​លើ​វិស័យ​ថ្មីៗ​ជា​ច្រើន​។ ចំ​ពោះ​បរិមាណ​ការ​ងារ​ដ៏​ធំ​ធេង​ ថាវ បាន​ម្ចាស់​ការ​ស្រាវ​ជ្រាវ​ឯក​សារ​សិក្សា​បទ​ពិ​សោធន៍​ពី​សហ​ការី​ដើម្បី​សម្រេច​ភារ​កិច្ច។ សម​មិត្ត​ថាវ​ ចែក​រំ​លែក៖ “ការ​ងារ​ច្រើន ដូច្នេះ​ខ្ញុំ​ខិត​ខំ​ស្រាវ​ជ្រាវ​ឯក​សារ​រៀន​សូត្រ​ពី​បង​ៗជំ​នាន់​មុន និង​ស្វែង​រក​ព័ត៌​មាន​បន្ថែម​ ដើម្បី​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់”។

នៅ​ឆ្នាំ ២០២៥ បង​ស្រី​បាន​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស​ដល់​ជន​ជាតិ​ភាគ​តិច ទន្ទឹម​នឹង​នោះ ចូល​រួមក​សាង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ “ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ពង្រីក​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច នៅ​ក្នុង​បក្ខ​ភាគ​ឃុំ​ថាញ​ទុង”។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ជន​រួម​ជាតិ បង្ក​ប្រ​ភព​អភិ​វឌ្ឍន៍​បក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ប្រ​ជា​ជន​យល់​ដឹង​ត្រឹម​ត្រូវ និង​យល់​ដឹង​គ្រប់​សព្វ​អំ​ពី​គោ​លន​យោ​បាយ ម្ចាស់​ការ​ច្រាន​ចោល​នូវ​ព័ត៌​មាន​មិន​ពិត ការ​ពារ​ស្ថិរ​ភា​ពន​យោ​បាយ​នៅ​ភូមិ​ភាគ​។

ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​ទាំង​នោះ បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​នៅ​ថាញ​ទុង កំ​ពុង​បញ្ជាក់​នូវ​តួ​នា​ទី​ឈាន​មុខ ធ្វើ​ជា​គំ​រូ ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​នឹង​ប្រ​ជា​ជន។ ម្នាក់​ៗមាន​វិធី​ធ្វើ​រៀង​ៗខ្លួន ប៉ុន្តែ​មាន​ទិស​ដៅ​រួម​តែ​មួយ៖ ចលនា​ជន​រួម​ជាតិ​សាម​គ្គី​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ព្រួត​ដៃ​គ្នា​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ និង​ស៊ី​វិល័យ៕

                                   យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ