គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងកឹងធើ ប្រមូលចំណូលថវិការដ្ឋបាន ១៧.៦០១ ពាន់លានដុង សម្រេច ៦៥,៥% នៃគ្រោងថវិកាមជ្ឈិមប្រគល់ជូន។ ក្នុងនោះ ចំណូលក្នុងប្រទេសសម្រេច ១៦.៥៩២ ពាន់លានដុងស្មើនឹង ៦៣,៣% នៃគ្រោងថវិកា; ការប្រមូលចំណូលគយសម្រេច ១.០០៨ ពាន់លានដុង ស្មើនឹង ១៥២,៥% នៃគ្រោងថវិកា។
ដើម្បីបន្តពង្រីកនូវលទ្ធផលដែលសម្រេចបាន និងរក្សាល្បឿនកំណើនសេដ្ឋកិច្ច ភារកិច្ចស្នូលក្នុងបណ្តាខែចុងឆ្នាំគឺបន្តពង្រឹងកិច្ចការគ្រប់គ្រងការប្រមូលថវិការដ្ឋ។ ទីក្រុងតម្រូវឱ្យកម្លាំងពន្ធដារគយ និងអង្គភាពពាក់ព័ន្ធចាត់តាំងអនុវត្តព្រមៗគ្នា និងប្តូរផ្តាច់រាល់ដំណោះស្រាយវិជ្ជាជីវៈ ដើម្បីធានាគោលការណ៍ប្រមូលឱ្យត្រូវប្រមូលឱ្យគ្រប់និងឱ្យទាន់ពេលវេលាគ្រប់ប្រភេទពន្ធនិងកម្រៃតាមសេចក្ដីកំណត់នៃច្បាប់។ ទន្ទឹមនឹងនោះ ត្រូវម្ចាស់ការពិនិត្យឡើងវិញ ផ្តោតលើការទាញយកផល បានល្អ និងមានប្រសិទ្ធភាពនូវប្រភពចំណូលថ្មី និងវិស័យនានាដែលមានសក្ដានុពលខ្លាំង សំដៅបង្កប្រភពកម្លាំងរឹងមាំសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ៕
ត្វៀកទ្រិញ - ថាច់ធី