ព្រឹកថ្ងៃទី ២៦ ខែសីហា ដើម្បីអំណរខួបអនុស្សាវរីយ៍ ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានសហការជាមួយគណៈគ្រប់គ្រងវិហារកៅដាយ និងមន្ទីរពេទ្យពហុព្យាបាលហ្វាងត្វឹង រៀបចំកម្មវិធីសុខុមាលភាពសង្គម គិតគូរដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានសង្កាត់។

ជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានសង្កាត់។
នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានជូនអំណោយចំនួន ៧០០ ចំណែកដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានសង្កាត់ ដោយថវិកាសរុបជាង ១២០ លានដុង។ អំណោយប្រកបដោយមនោសញ្ចេតនាទាំងនេះ មិនត្រឹមតែរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាជនក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមដៃគ្នារបស់រណសិរ្សមាតុភូមិ អង្គការសាសនា អង្គភាពរួមដំណើរ និងសប្បុរសជន ចំពោះការងារសង្គមនៅភូមិភាគផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកស្រី ង្វៀងធីហាំងនី អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមនារីសង្កាត់ភូឡើយ បានសង្កត់ធ្ងន់៖ ការងារគិតគូរជីវភាពរបស់ប្រជាជន ពិសេសគឺគ្រួសារដែលជួបការលំបាក គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដែលរណសិរ្សសង្កាត់យកចិត្តទុកដាក់អនុវត្ត។ អំណោយដែលបានចែកជូនទាំងនេះ ទោះបីជាតម្លៃមិនធំដុំក៏ដោយ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែក និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ កម្មវិធីនេះគឺជាសកម្មភាពជាក់ស្តែង បន្តលើកកម្ពស់តួនាទីចងសម្ព័ន្ធរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ក្នុងការកៀរគរប្រភពធនធានសង្គម ដើម្បីរួមគ្នាគិតគូរជូនប្រជាជន។ ព្រមទាំងផ្សព្វផ្សាយស្មារតីសាមគ្គី សប្បុរសធម៌ ទឹកចិត្តស្រឡាញ់រាប់អាន និងការរួមដំណើររបស់អង្គការសាសនានានាក្នុងសកម្មភាពដើម្បីសហគមន៍៕
យ្វីអាញ-វ៉ាន់តឹន