15/06/2020 - 14:23

អត្ថប្រយោជន៍ចំពោះសុខភាពនៃជីរបន្លា

តាមអ្នកឯកទេសផ្នែកអាហារូបត្ថម្ភឱ្យដឹងថា ស្លឹកជីរបន្លាស្រស់ គឺជា”ឱសថ”អាចព្យាបាលបានជំងឺជាច្រើន។

 

១. ព្យាបាលប្រភេទជំងឺឆ្លង។ តាមការសិក្សាស្រាវជ្រាវមួយ បានចុះផ្សាយលើទស្សនាវដ្ដី វិទ្យាសាស្រ្តឱសថ DARU ជីរបន្លាមានសមាសធាតុប្រឆាំងនឹងមេរោគ ប្រឆាំងការរលាក ជួយប្រឆាំងនឹងប្រភេទមេរោគជាច្រើន ដែលជាប្រភេទវីរុសនិងផ្សិត។

២.  គ្រប់គ្រងជំងឺទឹកនោមផ្អែម។ ជីរបន្លា មានសមាសធាតុមួយ ប្រឆាំងអុកស៊ីតកម្ម ព្រមទាំងមានបរិមាណវីតាមីន C ខ្ពស់ ហើយក៏ជាសារធាតុមួយប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់អច្ចន្តិភាព បណ្តាលឱ្យគ្រោះថ្នាក់។

៣. ល្អចំពោះបេះដូង។ ជីរបន្លា គឺជាឱសថផ្ទុកបរិមាណជាតិ ដែក ប្រូតេអ៊ីន កាល់ស្យូម វីតាមីន (A, B និង C) និង carotene។ ទាំងនេះសុទ្ធតែជាធាតុផ្សំជួយគ្រប់គ្រងអាការៈសម្ពាធឈាម- មានប្រយោជន៍ជួយឱ្យសុខភាពបេះដូងមាំមួន។

៤. បង្ការទប់ស្កាត់ជំងឺចុះខ្សោយសរសៃវិញ្ញាណ។ ដោយសារផ្ទុកនូវសមាសធាតុប្រឆាំងការរលាក ហេតុនោះជីរបន្លាអាចបង្ការទប់ស្កាត់មានប្រសិទ្ធភាពជំងឺចុះខ្សោយសរសៃវិញ្ញាណ ដូចជា Alzheimer និង Parkinson។

៥.ព្យាបាលស្អុយមាត់។ ក្លិនក្រអូបនៃជីរបន្លា អាចព្យាបាលការស្អុយមាត់យ៉ាងមានប្រសិទ្ធ ភាព។ ស្លឹកជីរបន្លាស្រស់នៅទាំងផ្ទុកក្លរ៉ូភីល មានឥទ្ធិពលបំបាត់ក្លិន ម្ល៉ោះហើយទំពាជីរបន្លាស្រស់អាចជួយបន្សាបធាតុផ្សំស្ពាន់ធ័រ ដែលជាមូលហេតុចម្បងបណ្ដាល ឱ្យក្លិនស្អុយមាត់។

៦. ជម្នះបញ្ហានៅក្រពេញទឹកកាម និងផ្លូវបង្ហូរទឹកនោម។ ក្នុងវេជ្ជសាស្រ្តអ៊ឺរ៉ុប ជីរបន្លាមានអត្ថប្រយោជន៍ដល់ផ្លូវបង្ហូរទឹកនោម ជួយបង្ការនិងព្យាបាលជំងឺជាច្រើនដូច រលាកប្លោកនោម រលាកផ្លូវបង្ហូរទឹកនោម និងពិបាកនោម ក៏ដូចជាជំនួយព្យាបាលជំងឺរលាក ក្រពេញទឹកកាម រុំរ៉ៃ។

៧. ព្យាបាលជំងឺហឺត។ ជីរបន្លា គឺជាសមាសធាតុមិនអាចខ្វះបាននៅក្នុងប្រភេទតែព្យាបាលជំងឺហឺតរបស់ប្រជាជននៅតំបន់ Caribbe រួមជាមួយនឹងឱសថផ្សេងៗទៀតដូចគ្រាប់ម្រេច ស្លឹកគ្រៃ គ្រាប់ចន្ទន៍គ្រឹស្នា និងម្រះព្រៅ។

៨. កាត់បន្ថយការឈឺចាប់ និងគ្រុនក្ដៅ។ សមាសធាតុ Trime thylbenzaldehydes នៅក្នុងជីរបន្លា គឺមានសារធាតុមួយជួយកាត់បន្ថយការឈឺចាប់បានយ៉ាងលឿន អាចធ្វើឱ្យធូរស្រាលការឈឺរុំរ៉ៃ ដូចឈឺត្រចៀក ឈឺក្បាល ឈឺអាងត្រគាក ឈឺសាច់ដុំ និងសន្លាក់។

 ៩. បង្ការទប់ស្កាត់បញ្ហាប្រព័ន្ធរំលាយអាហារ។ បរិមាណ carotenoid, lutein និង phenolic នៅក្នុងជីរបន្លា អាចជួយលំនឹងដំណើរការប្រព័ន្ធរំលាយអាហារ និងបង្ការទប់ស្កាត់អាការៈវិបត្តិប្រព័ន្ធរំលាយអាហារផ្សេងៗទៀត ផ្តើមពីនោះរក្សាសុខភាព ប្រព័ន្ធរំលាយអាហារបានល្អ។

១០. ព្យាបាលជំងឺហើម។ តាមការសិក្សាស្រាវជ្រាវមួយសមាសធាតុ stigmasterol, beta-sitosterol, brassicasterol និងសមាសធាតុ terpenic នៅក្នុងជីរបន្លា ជួយកាត់បន្ថយស្ថានភាពហើមនៃរាងកាយ៕

យោង៖ Boldsky-វិមាន     

Chia sẻ bài viết