នាព្រឹកថ្ងៃទី ១៥ ខែតុលា គណៈកម្មាធិការប្រជាជនឃុំឡុងភូ សហការជាមួយមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង មន្ទីរពេទ្យពហុព្យាបាលតំបន់ឡុងភូ ទីក្រុងកឹងធើ ចាត់តាំងពិធីបើកយុទ្ធនាការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសម្រាំងសុខភាពដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជននៅលើភូមិឋានឃុំ។
គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពសម្រាំងដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជនលើភូមិឋានឃុំ។
ចាប់ពីឆ្នាំ ២០២៦ ប្រជាជនសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ១០០%។ ព្រមជាមួយនោះ ភូមិភាគបានអនុវត្តការពិនិត្យសុខភាពដោយឥតគិតថ្លៃ រួមចំណែកជួយប្រជាជនម្ចាស់ការបង្ការជំងឺ ឆាប់រកឃើញនិងព្យាបាលជំងឺផ្សេងៗបានទាន់ពេល។
ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនជាច្រើននៅឃុំមីហឿង ទីក្រុងកឹងធើ មានក្តីរីករាយយ៉ាងខ្លាំងដោយបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ពិនិត្យសុខភាពទូទៅ និងពិនិត្យសម្រាំងរកជំងឺដោយឥតគិតថ្លៃ។
- អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ង្វៀងធីង៉ុកឌីប ទើបចុះហត្ថលេខាដាក់ឱ្យប្រើសេចក្តីសម្រេចលេខ ៥២៣៤/UBND-KGVX ស្តីពីការបន្តជំរុញការរួមបញ្ចូល ធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក គណនីសុខុមាលភាពសង្គម និងលិខិតស្នាមផ្សេងៗលើកម្មវិធី VNeID។
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា សហការជាមួយសាលាមត្តេយ្យតូយង៉ុក បានចាត់តាំងពិនិត្យសុខភាពដល់កុមារមានអាយុពី ២៥ ខែ ដល់ ៦ ឆ្នាំ ដែលកំពុងសិក្សានៅសាលា។
គាំទ្រយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពជូនប្រជាជន និងកម្មវិធីពិនិត្យភ្នែកដោយឥតគិតថ្លៃ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅវត្តអូរក្តារ ភូមិអូរក្តារ ឃុំហ៊ឹងមី ខេត្តវិញឡុង កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកសាយហ្គង - ត្រាវិញ សហការជាមួយភូមិភាគ ចាត់តាំងពិនិត្យសុខភាព ពិនិត្យភ្នែក និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនព្រះសង្ឃ ព្រមទាំងមាមីងខ្មែរលើភូមិឋាន។
រស់នៅសាមញ្ញ ស្មោះត្រង់នឹងមិត្តរួមអាជីព ខ្នះខ្នែងក្នុងការងារ តែងលើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ ថែទាំអ្នកជំងឺដោយអស់ពីចិត្ត។ល។ ទាំងនេះ គឺជាការបញ្ជាក់របស់កងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចំពោះវេជ្ជបណ្ឌិត ថាយឌឹកសី នាយករងដំណាក់សុខាភិបាលសង្កាត់វិញភឿក ទីក្រុងកឹងធើ។
ដើម្បីឆ្ពោះដល់គោលដៅប្រជាជនគ្រប់រូបសុទ្ធតែបានខិតជិតសេវាកម្មសុខាភិបាលមានគុណភាព និងម្ចាស់ការគ្រប់គ្រងសុខភាពខ្លួនឯង បណ្តាដំណាក់សុខាភិបាលនៅលើភូមិឋានទីក្រុងកឹងធើ បានសហការជាមួយបណ្តាសុខាភិបាលទីក្រុង ចាត់តាំងការចេញទ័ពពិនិត្យសុខភាពតាមកាលកំណត់ ដោយឥតគិតថ្លៃ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិចជូនដល់ប្រជាជននាឆ្នាំ ២០២៦។
យោងតាមនាយកដ្ឋានបង្ការជំងឺ(ក្រសួងសុខាភិបាល) ការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងក្នុងសាលារៀន ត្រូវបានអនុវត្តយ៉ាងសកម្ម ខ្ជាប់ខ្ជួន ដោយមានកិច្ចសហការរវាងផ្នែកសុខាភិបាល ផ្នែកអប់រំ សាលារៀននិងគ្រួសារ។ក្នុងនោះ ឆាប់ប្រទះឃើញជំងឺ អនាម័យបរិស្ថាននិងអនុវត្តវិធានការបង្ការជំងឺនៅសាលារៀនមានតួនាទីសំខាន់ណាស់។
រយៈពេលជាច្រើនឆ្នាំកន្លង បន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ នៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង បានរក្សាការពិនិត្យ និងផ្ដល់ថ្នាំស្រុកដោយឥតគិតថ្លៃជូនប្រជាជន។ ក្នុងមួយថ្ងៃៗ ទីនេះទទួលប្រជាជនរាប់រយនាក់មកពិនិត្យ និងយកថ្នាំ; ប្រភពថ្នាំសំខាន់គឺបានមកពីមាមីងក្នុងនិងក្រៅខេត្តផ្គត់ផ្គង់ បង្ហាញពីស្មារតីចែករំលែក ជួយគ្នាទៅវិញទៅមកថែទាំសុខភាព។
- ក្រសួងសុខាភិបាល ទើបប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ២៦៩៦/QĐ-BYT ផ្តល់សច្ចាប័នដល់មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ក្លាយជាមន្ទីរពេទ្យស្នូលជាផ្លូវការក្នុងក្របខណ្ឌនៃគម្រោង “អភិវឌ្ឍប្រព័ន្ធមន្ទីរពេទ្យរណប ដំណាក់កាល ២០២៦-២០៣០”។
ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជន ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃ និងបង្កើត សៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅលើភូមិឋាន។
ដើម្បីពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់យុវវ័យផ្នែកវេជ្ជសាស្រ្តក្នុងការថែទាំ ការពារ និងលើកកម្ពស់សុខភាពប្រជាជន សម្ព័ន្ធយុវជននៃមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង ទីក្រុងកឹងធើ ទើបចាត់តាំងកម្មវិធីពិនិត្យជំងឺ ពិគ្រោះសុខភាពដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅឃុំថើយអាងហោយ។
ប៉ុន្មានឆ្នាំកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវយន្តការនិងគោលនយោបាយជាច្រើន ដោយបានផ្តល់ប្រភពធនធានមិនតិចទេ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។
សារលិខិតលេខ ៥៧៦៦/BYT-BH របស់ក្រសួងសុខាភិបាល ផ្ញើមន្ទីរសុខាភិបាលខេត្ត ទីក្រុង និងមូលដ្ឋានពិនិត្យ ព្យាបាលជំងឺទូទាំងប្រទេស ដើម្បីរឹតបន្តឹងក្រឹត្យវិន័យ ធានាផលប្រយោជន៍ខ្ពស់បំផុតដល់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល។
ជាមួយនឹងសារ “កែវភ្នែក គឺជាភាពជឿជាក់” ហេតុនោះ ភូមិភាគជាច្រើននៅតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ បានអនុវត្តកម្មវិធីពិនិត្យ ពិគ្រោះនិងផ្តល់ជូនឱសថដល់ប្រជាជនដោយឥតគិតថ្លៃ។
មុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧ អំណោយជាក់ស្តែងជាច្រើនបានប្រគល់ជូនសិស្សានុសិស្សមានស្ថានភាពលំបាក និងកុមារកំព្រានៅទីក្រុងកឹងធើ។ សកម្មភាពនេះជួយឱ្យប្អូនៗមានលក្ខណៈត្រៀមបម្រុងសៀវភៅ ឧបករណ៍សិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ចែករំលែក បង្កកម្លាំងចលករ ជួយប្អូនៗមានទំនុកចិត្តទៅកាន់សាលា ខិតខំរៀនសូត្រ និងពុះពារឈានឡើងក្នុងជីវភាព។
អនុវត្តយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពជូនប្រជាជន នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ដំណាក់សុខាភិបាលឃុំតឹបស៊ើង ខេត្តវិញឡុង បានចាត់តាំងពិនិត្យសុខភាពដល់ព្រះសង្ឃនៅវត្តចុងព្រៃ។ នេះជាសកម្មភាពដើម្បីម្ចាស់ការឆាប់ប្រទះឃើញបញ្ហាសុខភាពបានទាន់ពេលវេលា រួមចំណែកថែទាំសុខភាពប្រជាជន ពិសេសគឺជនជាតិខ្មែរនៅលើភូមិឋាន។
មិនត្រឹមតែខ្នះខ្នែងចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ប៉ុណ្ណោះទេ សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ នៅទាំងពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តក្នុងការថែទាំសុខភាពប្រជាជន។ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅដំណាក់សុខាភិបាលឃុំឡាយហ្វា