18/08/2026 - 22:07

ម្ចាស់​ការ​កម្ចាត់​ដង្កូវ​ទឹក​ – ព្រួត​ដៃ​បង្ការ​ ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ 

ចំ​ពោះ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​និន្នាការ​កើន​ឡើង​ ផ្នែក​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ និង​ភូមិ​ភាគ​នា​នា​កំ​ពុង​ពង្រឹង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​កម្ចាត់​ដង្កូវ​ទឹក​ វិនិច្ឆ័យ​សសម្បុក​រោគ​ឆ្លង​កើត​ឡើង​ និង​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​បង្ការ​ជំងឺ​ក្នុង​សហ​គម​ន៍។

បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ - Zika
បង្អែកលើសហគមន៍។

តាម​ផ្នែក​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ ចាប់​ពី​ដើម​ឆ្នាំ​២០២៦មក​ដល់​ពេល​នេះ​ ទូ​ទាំង​ទី​ក្រុង​កឹង​ធើ​បាន​កត់​សម្គាល់​ជំងឺ​គ្រុន​ឈាម​ចំ​នួន​៣.០៣៨ករ​ណី​ ប្រ​ទះ​ឃើញ​ និង​វិនិច្ឆ័យ​សម្បុក​រោគ​ចំ​នួន​១.២៨៥ មាន​អ្នក​ជំងឺ​ធ្ងន់​ចំ​នួន​២៥២ករ​ណី​ និង​គ្មាន​ករ​ណី​ស្លាប់​។ ចំ​ពោះ​ការ​ប្រែ​ប្រួល​នៃ​រោគ​ឆ្លង​រាល​ដាល​ ផ្នែក​សុខា​ភិបាល​ក្រុង​បន្ត​បង្កើន​ការ​ត្រួត​ពិ​និត្យ​ និង​វិនិច្ឆ័យ​សម្បុក​រោគ​ឆ្លង​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​វិធាន​ការ​បង្ការ​ជំងឺ​នៅ​ក្នុង​គ្រួ​សារ​ និង​សហ​គម​ន៍។ នៅ​ឃុំ​ត្រឹង​ដេ ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​ក៏​កំ​ពុង​មាន​និន្នាការ​កើន​ឡើង​ដែរ​។ គិត​ដល់​ខែក​ក្កដា​ ឆ្នាំ​២០២៦ ទូ​ទាំង​ឃុំ​បាន​កត់​សម្គាល់​ជំងឺ​គ្រុន​ឈាម​ចំ​នួន​៦៥ករ​ណី​ និង​សម្បុក​រោគ​ឆ្លង​ចំ​នួន​៣០ ​ផ្ទុក​ជំងឺ​កើន​ឡើង​២៩ករ​ណី​ និង​សម្បុក​ឆ្លង​រោគ​កើន​ឡើង​ចំ​នួន​១០ បើ​ប្រៀប​នឹង​ឆ្នាំ​២០២៥។ នេះ​ជា​មូល​ហេ​តុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេ​តុ​ ដើម្បី​ភូមិ​ភាគ​បង្កើន​អនុ​វត្ត​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុឌ​ឈាម​ - Zika បង្អែក​លើ​សហ​គម​ន៍។ យុទ្ធ​នា​ការ​នេះ​នឹង​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​សី​ហា​ ឆ្នាំ​២០២៦ នៅ​តាម​ភូមិ​ទាំង​១៣ ក្នុង​ឃុំ​ ដោយ​មាន​ការ​ចូល​រួម​របស់​កង​កម្លាំង​សុខា​ភិបាល​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ប្រ​ជា​ជន​។ កម្លាំង​ទាំង​នេះ​ចុះ​ទៅ​ដល់​ផ្ទាល់​គ្រួ​សារ​ ដើម្បី​ផ្សព្វ​ផ្សាយ​ ត្រួត​ពិ​និត្យ​ និង​វិនិច្ឆ័យ​តំ​បន់​ដែល​មាន​ហា​និភ័យ​កើត​ដង្កូវ​ទឹក​; ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ប្រ​មូល​កាក​សំ​ណល់​ អនា​ម័យឧប​ករណ៍​តម្កល់​ទឹក​ និង​លែង​ត្រី​ប្រាំ​ពីរ​ពណ៌​នៅ​កន្លែង​ដែល​សម​ស្រប​ រួម​ចំ​ណែក​កាត់​បន្ថយ​កន្លែង​កើត​មូស​ចម្លង​ជំងឺ​។

កម្មា​ភិបាល​ ត្រួត​ពិ​និត្យ​ និង​ណែ​នាំ​ប្រ​ជា​ជន​ម្ចាស់​ការ​កម្ចាត់​ដង្កូវ​ទឹក​នៅ​តាម​គ្រួ​សារ​។

លោក​ស្រី​ ផាម​ង៉ុក​ប៊ីច នា​យិកាដំ​ណាក់​សុខា​ភិបាល​ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ក្នុង​អំ​ឡុង​ពេល​បើក​យុទ្ធ​នា​ការ​ យើង​ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រួ​សារ​នីមួយៗ​ ដើម្បី​ឃោស​នា​ ចលនា​មា​មីង​ពិ​និត្យ​មើល​ឧប​ករណ៍​តម្កល់​ទឹក​នៅ​ក្នុង​និង​ជុំ​វិញ​ផ្ទះ​ ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​កន្លែង​មាន​ដង្កូវ​ទឹក​។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ យើង​ខ្ញុំ​សង្ឃឹម​ថា​ប្រ​ជា​ជន​យល់​ពី​ការ​កម្ចាត់​ដង្កូវ​ទឹក​មិន​ត្រឹម​តែ​អនុ​វត្ត​ក្នុង​ពេល​បើក​យុទ្ធ​នា​ការ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​រក្សា​ជា​ប្រ​ចាំ​ បំ​ផុត​គឺ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ភ្លៀង​”។

ចំ​ណុច​សំ​ខាន់​ក្នុង​យុទ្ធ​នា​ការ​នេះ​គឺ​លើក​កម្ពស់​ស្មារតី​ ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​ជំងឺ​។ ពី​ព្រោះ​របស់​របរ​ប្រើ​ប្រាស់​ជុំ​វិញ​ផ្ទះ​ដូច​ជា​ ពាង​ ខាប់​ ក្រ​ឡ​ សំ​បក​កង់​ លលាដ​ដូង​ ឬ​វត្ថុ​ដែល​មាន​លទ្ធ​ភាព​អាច​ដក់​ទឹក​ ក៏​អាច​ក្លាយ​ជា​កន្លែង​កើត​ដង្កូវ​ទឹក​ ប្រ​សិន​បើ​មិន​បាន​ពិ​និត្យ​ និង​វិនិច្ឆ័យ​ជា​ប្រ​ចាំ​។ លោក​ ឡឹម​សន​ នៅ​ភូមិ​បឹង​ព្រលិត​ ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ពេល​បាន​កម្មា​ភិបាល​ពេទ្យ​ផ្សព្វ​ផ្សាយ​  និង​ណែ​នាំ​ ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំ​ពី​ឧប​ករណ៍​នៅ​ជុំ​វិញ​ផ្ទះ​បើ​ទុក​ឱ្យ​ដក់​ទឹក​ នឹង​ក្លាយ​ជា​កន្លែង​កើត​មូស​។ គ្រួ​សារ​ខ្ញុំ​តែង​ពិ​និត្យ​មើល​ឧប​ករណ៍​តម្កល់​ទឹក​ដូច​ពាង​ ខាប់​ ក្រ​ឡ​ ដប​ និង​ឧប​ករណ៍​ដែល​អាច​ស្តុក​ទឹក​ បើ​មាន​ដង្កូវ​ទឹក​ក៏​កម្ចាត់​ភ្លាម​។ ខ្ញុំ​តែង​ក្រើន​រំលឹក​សមា​ជិក​ក្នុង​គ្រួ​សារ​រួម​អនុ​វត្ត​ ដើម្បី​បង្ការ​ជំងឺ​ដល់​គ្រួ​សារ​ និង​គ្រប់​គ្នា​នៅ​ជុំ​វិញ​”។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​ ផ្នែក​សុខា​ភិបាល​ផ្តល់​អនុ​សាសន៍​ ប្រ​ជា​ជន​គប្បី​ពិ​និត្យ​ឧប​ករណ៍​តម្កល់​ទឹក​ជា​ប្រ​ចាំ​នៅ​ក្នុង​និង​ជុំ​វិញ​ផ្ទះ​; បិទ​គម្រប​ឧប​ករណ៍​តម្កល់​ទឹក​ឱ្យ​ជិត​ អនា​ម័យឧប​ករណ៍​ដែល​មាន​ហា​និភ័យ​កើត​ដង្កូវ​ទឹក​; ទន្ទឹម​នឹង​នោះ​ ប្រ​មូល​ និង​ចោល​កាក​សំ​ណល់​ដែល​អាច​ផ្ទុក​ទឹក​។ ពេល​ប្រ​ទះ​ឃើញ​ដង្កូវ​ទឹក​ គប្បី​កម្ចាត់​ភ្លាម​ មិន​ទុក​ឱ្យ​កើត​មូស​ចម្លង​ជំងឺ​។ តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​II ផាម​ភូ​ទ្រឿង​យ៉ាង​ នា​យក​រង​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​សង្គម​ មិន​ដោយ​ឡែក​ផ្នែក​សុខា​ភិបាល​ប៉ុណ្ណោះ​ទេ​។ ភូមិ​ភាគ​នា​នា​ គប្បី​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​អនា​ម័យបរិស្ថាន​ កម្ចាត់​ដង្កូវ​ទឹក​ និង​មូស​យ៉ាង​ម៉ឺង​ម៉ាត់​; ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ និង​ផ្លាស់​ប្តូរ​អា​កប្ប​កិរិយា​របស់​ប្រ​ជា​ជន​បន្តិច​ម្តង​ៗក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​។ គ្រួ​សារ​នីមួយៗ​គប្បី​ម្ចាស់​ការ​ពិ​និត្យ​មើល​ និង​វិនិច្ឆ័យ​សម្ភារៈ​ប្រើ​ប្រាស់​ដែល​អាច​ស្តុក​ទឹក​ មិន​ទុក​ឱ្យ​កើត​មាន​ដង្កូវ​ទឹក​; ទន្ទឹម​នឹង​នោះ​រក្សា​អនា​ម័យបរិស្ថាន​ រួម​ចំ​ណែក​កាត់​បន្ថយ​កន្លែង​កើត​មូស​ចម្លង​ជំងឺ​។ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ ដើម្បី​គ្រប់​គ្រង​ហា​និភ័យ​ជំងឺ​គ្រុន​ឈាម​ផ្តើម​ពី​សហ​គម​ន៍។ មិន​ត្រឹម​តែ​ប្រ​មូល​ផ្តុំ​នៅ​តាម​គ្រួ​សារ​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ការ​ងារ​ឃោស​នា​ ចលនា​នៅ​ទាំង​បាន​អនុ​វត្ត​នៅ​តាម​ស្ថា​ប័ន​ សា​លា​រៀន​ និង​តំ​បន់​តាំង​ទី​លំ​នៅ​ ដើម្បី​បង្ក​ការ​ឯក​ភាព​ និង​កៀរ​គរ​កម្លាំង​ទូ​ទាំង​សហ​គម​ន៍ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​។ ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ផ្នែក​សុខា​ភិបាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ប្រ​ជា​ជន​គ្រប់​រូប​។ ពេល​គ្រួ​សារ​នីមួយៗ​ម្ចាស់​ការ​កម្ចាត់​បាន​កន្លែង​កើត​មូស​ រក្សា​បរិស្ថាន​រស់​នៅ​ស្អាត​ មិន​ទុក​ឱ្យ​ឧប​ករណ៍​តម្កល់​ទឹក​ក្លាយ​ជា​កន្លែង​កើត​ដង្កូវ​ទឹក​ ហា​និភ័យ​កើត​រោគ​ និង​ឆ្លង​រាល​ដាល​បាន​កាត់​បន្ថយ​។

ម្ចាស់​ការ​កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​គ្រួ​សារ​នីមួយៗ​ គឺ​ជា​មធ្យោ​បាយ​ជាក់​ស្តែង​ដើម្បី​ការ​ពារ​សុខ​ភាព​ខ្លួន​ឯង​ គ្រួ​សារ​ និង​សហ​គម​ន៍។ ប្រ​ជា​ជន​គ្រប់​រូប​គួរ​តែ​រួម​គ្នា​ពិ​និត្យ​មើល​ និង​វិនិច្ឆ័យ​កន្លែង​កើត​ដង្កូវ​ទឹក​ជា​ប្រ​ចាំ​ រួម​ចំ​ណែក​កសាង​បរិយាកាស​រស់​នៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ និង​គ្មាន​ជំងឺ​គ្រុន​ឈាម​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ