ពង្រីកលទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ កំពុងផ្ដោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គិតគូរជីវភាព និងសុខភាពសិស្សអន្តេវាសិក។ ទន្ទឹមនឹងនោះ សាលាបានច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀន ជំរុញការផ្លាស់ប្ដូរឌីជីថល ត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សា ២០២៦-២០២៧។

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី។
បានបង្កើតឡើងតាំងពីឆ្នាំ ២០១២ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ជាកន្លែងសិក្សារៀនសូត្រ លត់ដំ និងសកម្មភាពរបស់សិស្សជនជាតិភាគតិច។ ដោយសារលក្ខណៈពិសេសនៃការសិក្សានិងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន កិច្ចការរៀបចំឆ្នាំសិក្សាថ្មីត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ។ ឆ្នាំសិក្សា ២០២៦–២០២៧ សាលាមានសិស្សសរុប ៤៦៩ រូប ក្នុងនោះមានសិស្សថ្មី ១៣៩ រូប និងកម្មាភិបាល បុគ្គលិក លោកគ្រូ អ្នកគ្រូ ជាង ៥០ រូប។ សាលាបានពិនិត្យ ជួសជុលបន្ទប់ស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធបម្រើជីវភាពក្នុងអន្តេវាសិកដ្ឋាន ដើម្បីធានាលក្ខណៈសិក្សា និងការរស់នៅប្រកបដោយសុវត្ថិភាព ងាយស្រួលជូនសិស្សចាប់ពីដើមឆ្នាំសិក្សា។ ចំពោះសិស្សថ្មី សាលារៀនបានផ្តល់ជូនកាតាប សៀវភៅសរសេរ សៀវភៅសិក្សា ប៊ិក ឯកសណ្ឋាន មុង ភួយ និងសម្ភារចាំបាច់ផ្សេងៗ តាមគោលនយោបាយឧបត្ថម្ភសិស្សអន្តេវាសិក។ នេះជាការរៀបចំជាក់ស្តែង ជួយសិស្សានុសិស្ស ពិសេសសិស្សឃ្លាតឆ្ងាយពីគ្រួសារលើកដំបូង ឆាប់លំនឹងជីវភាព និងស៊ាំនឹងបរិស្ថានថ្មី។
.jpg)
បណ្ណាល័យក៏បានរៀបចំសមរម្យ បង្កលក្ខណៈឱ្យសិស្សម្ចាស់ការស្រាវជ្រាវ
និងបង្កើនចំណេះដឹង។
លោកគ្រូ យឿងសាផន ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ បានឱ្យដឹង៖ “ការងារត្រៀមបម្រុងសម្រាប់ឆ្នាំសិក្សាថ្មី ត្រូវបានសាលាអនុវត្តយ៉ាងសកម្មនាពេលកន្លងមក ដោយធានាឱ្យមានគ្រប់លក្ខណសម្បត្តិដើម្បីសិស្សលំនឹងចិត្តសិក្សានិងសកម្មភាព។ ចំពោះសាលាអន្តេវាសិក ក្រៅពីភារកិច្ចបង្រៀន សាលារៀននៅទាំងទទួលការខុសត្រូវគិតគូរដល់ជីវភាព សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្អូនៗទៀតផង។ ផ្អែកលើមូលដ្ឋាននៃលទ្ធផលឆ្នាំសិក្សាកន្លង សាលាបន្តកំណត់ទិសដៅលើកកម្ពស់គុណភាព ព្រមទាំងច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀន ជំរុញការផ្លាស់ប្ដូរឌីជីថល និងអនុវត្ត AI សមស្របតាមមុខវិជ្ជា”។
ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធ ការងារគិតគូរដល់ជីវភាពសិស្សអន្តេវាសិក ត្រូវបានសាលាយកចិត្តទុកដាក់ពិសេសផងដែរ។ លោកគ្រូ លីថាញ់ដឿក ចាងហ្វាងរងសាលា បានចែករំលែក៖ “រៀបចំការហូបចុក ស្នាក់នៅ ថែទាំសុខភាព និងរក្សារបៀបរៀបរយជូនសិស្ស បានត្រៀមលក្ខណៈព្រមៗគ្នា។ សាលាតែងត្រួតពិនិត្យលក្ខខណ្ឌរបបអាហារ ធានាការជ្រើសរើស ចម្អិនម្ហូបអាហារត្រូវតាមសេចក្ដីកំណត់ និងសមស្របតាមអាហារូបត្ថម្ភសិស្ស។ ទន្ទឹមនឹងនោះ យើងខ្ញុំតាមដានស្ថានភាពសុខភាពសិស្ស អនុវត្តអនាម័យសាលារៀន បន្ទប់ស្នាក់នៅ បង្ការទប់ស្កាត់ជំងឺឆ្លង និងជួយអន្តរាគមន៍ទាន់ពេលវេលាពេលសិស្សមានបញ្ហាសុខភាព”។
ការរៀបចំឆ្នាំសិក្សាថ្មីរបស់សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ មានមូលដ្ឋានគ្រឹះពីលទ្ធផលសម្រេចបានក្នុងឆ្នាំសិក្សា ២០២៥–២០២៦។ យោងតាមរបាយការណ៍បូកសរុប គុណភាពសិក្សារបស់សិស្សបានខ្ជាប់។ កម្រិតវិទ្យាល័យ ក្នុងចំណោមសិស្ស ២០៦ រូប មាន ៦៣,១១% សម្រេចនិទ្ទេសល្អ និង ៣៦,៤១% និទ្ទេសបង្គួរ។ កម្រិតអនុវិទ្យាល័យ ក្នុងចំណោមសិស្ស ២៦០ រូប មាន ២១,៩២% សម្រេចនិទ្ទេសល្អ និង ៥២,៣១% និទ្ទេសបង្គួរ។ តាមរយៈនោះ ឆ្នាំសិក្សាថ្មី សាលាបានកំណត់បន្តលើកកម្ពស់គុណភាពអប់រំ យកចិត្តទុកដាក់ផ្ទាល់ដល់សិស្សម្នាក់ៗ។ បង្កើនការបំប៉នសិស្សខ្សោយ និងលើកកម្ពស់សមត្ថភាពសិស្សពូកែ។ ភារកិច្ចមួយក្នុងចំណោមភារកិច្ចដែលសាលារៀនបន្តលើកកម្ពស់ក្នុងឆ្នាំសិក្សាថ្មី គឺច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀនភ្ជាប់នឹងការផ្លាស់ប្ដូរឌីជីថល។ បណ្តាក្រុមវិជ្ជាឯកទេសកែលម្អការប្រជុំជីវភាពតាមទិសដៅ “សិក្សាស្រាវជ្រាវមេរៀន” ផ្តោតលើការដោះស្រាយខ្លឹមសារលំបាកៗក្នុងកម្មវិធីសិក្សា។ ជាមួយគ្នានោះ ការគ្រប់គ្រងសំណុំឯកសារ និងសៀវភៅវិជ្ជាឯកទេសនៅលើបរិស្ថានអេឡិចត្រូនិក ក៏បានអនុវត្តព្រមៗគ្នា។ សាលាអនុវត្តការចុះហត្ថលេខាឌីជីថល និងសិក្ខាគារិកឌីជីថលតាមដំណើរការ; ប្រព័ន្ធគ្រប់គ្រងពិន្ទុ និងសំណុំឯកសារវិជ្ជាឯកទេសអេឡិចត្រូនិកក៏បានដំណើរការ និងធ្វើបច្ចុប្បន្នភាពទិន្នន័យទៅក្នុងប្រព័ន្ធរួមរបស់ផ្នែកអប់រំ។ សិស្សានុសិស្សក៏បានពង្រឹងជំនាញសុវត្ថិភាពព័ត៌មាន និងការទាញយកឯកសារឌីជីថលសម្រាប់ស្វ័យសិក្សា។ ជាពិសេស បញ្ញាសិប្បនិម្មិត(AI) នឹងត្រូវបញ្ចូលទៅក្នុងសកម្មភាពបង្រៀនជាបណ្តើរៗ ឱ្យសមស្របតាមមុខវិជ្ជានីមួយៗ រួមចំណែកជួយដល់គ្រូបង្រៀនក្នុងការស្វែងរកប្រភពឯកសារបង្រៀន រៀបចំមេរៀន និងបង្កលក្ខណៈឱ្យសិស្សទទួលបានបច្ចេកវិទ្យាថ្មីប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ។

រូបភាពសិស្សបានបង្ហាញពីអារម្មណ៍រីករាយ ខណៈពេលទទួលបានកាបូបថ្មីមុនថ្ងៃបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧។
ទន្ទឹមនឹងនោះ សាលាបន្តបង្កើនសកម្មភាពឆ្លងបទពិសោធន៍ អប់រំ STEM ស្រាវជ្រាវវិទ្យាសាស្ត្រ និងតម្រង់ទិសវិជ្ជាជីវៈ លើកទឹកចិត្តសិស្សឱ្យអនុវត្តចំណេះដឹងទៅក្នុងការអនុវត្តជាក់ស្តែង អភិវឌ្ឍសមត្ថភាពច្នៃប្រតិដ្ឋ និងការដោះស្រាយបញ្ហា។ ប្អូនឡឹមហ្វាងញ៉ឹង សិស្សថ្នាក់ទី ៩A១ បានឱ្យដឹង៖ “ប្អូនសប្បាយចិត្តណាស់នៅពេលត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី។ នៅកន្លែងសាលារៀន ក្រៅពីបានលោកគ្រូ អ្នកគ្រូ បង្រៀនចំណេះដឹង ពួកប្អូននៅទាំងបានណែនាំពីវិធីស្វ័យសិក្សា ការរស់នៅ និងការថែទាំខ្លួនឯងទៀតផង។ ប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អថែមទៀត ជាពិសេសមុខវិជ្ជាដែលនៅខ្សោយ ព្រមទាំងខ្នះខ្នែងចូលរួមសកម្មភាពសាលា និងរួមជាមួយមិត្តភក្តិរក្សារបៀបរៀបរយក្នុងអន្តេវាសិកដ្ឋាន”។
ដោយមានការរៀបចំរៀបរយ និងព្រមៗគ្នា ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈហូបចុក ស្នាក់នៅ ការថែទាំសុខភាព រហូតដល់ការច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀន សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ បានត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ផ្អែកលើមូលដ្ឋានលទ្ធផលដែលសម្រេចបាន សាលានឹងបន្តខិតខំកសាងបរិស្ថានអប់រំប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល និងទំនើប ដើម្បីឱ្យសិស្សជនជាតិភាគតិចម្នាក់ៗមានលក្ខណៈបន្ថែមទៀតក្នុងការសិក្សារៀនសូត្រ លត់ដំ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕
ហុងទើ - ថាច់ធី