27/08/2026 - 05:25

អភិ​រក្ស​អក្សរ​ខ្មែរ​ផ្តើម​ពី​ការ​បើក​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​ 

រៀង​រាល់​រដូវ​វិស្សម​កាល​ វត្ត​ពោ​ធិ​ចូឡា​មណី​ព្រះ​ចេតិយ​ ស្ថិត​នៅ​ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ បាន​រក្សា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​ទាក់​ទាញ​សិស្សា​នុសិស្ស​រាប់​រយ​នាក់​ចូល​រៀន​ រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ អក្សរ​សាស្ត្រ​និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ ទន្ទឹម​នឹង​ការ​បើក​ថ្នាក់​ វត្ត​នៅ​ទាំង​បង្ក​លក្ខ​ណៈឱ្យ​ព្រះ​សង្ឃ​និមន្ត​ទៅ​សិក្សា​សា​លា​ចំ​ណេះ​ទូ​ទៅ​ជា​ជំ​ហាន​ៗបង្កើន​ចំ​ណេះ​ដឹង​ ដើម្បី​បម្រើ​ការ​បួស​រៀន​និង​ប្រតិ​​បត្តិ​ពុទ្ធ​សាសនា​បាន​ល្អ​។

ក្រៅ​ពី​ម៉ោង​រៀន​អក្សរ​ លោក​គ្រូ​ក៏​បាន​ណែ​នាំ​ប្អូន​ៗស្វែង​យល់​ពី​ទំនៀម​ទម្លាប់​និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ធ្លា​សា​លា​។

ព្រះ​តេជ​ព្រះ​គុណ​ គឹម​ស៊ើង​ ទទួល​បន្ទុក​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​វត្ត​ពោ​ធិ​ចូឡា​មណី​ព្រះ​ចេតិយ​ មាន​ថេរ​ដីកា​៖ រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វិស្សម​កាល​ វត្ត​បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្នាំ​នេះ​ ចំ​នួន​សិស្ស​និង​សម​ណ​សិស្ស​ចូល​រៀន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ វត្ត​បាន​បើក​ថ្នាក់​បង្រៀន​ អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ ១០ បន្ទប់​ ដោយ​មាន​សិស្ស​ចូល​រៀន​ ២៥៧ នាក់​ ក្រៅ​ពី​នោះ​ វត្ត​ក៏​បាន​បើក​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ​ចំ​នួន​ ៤ ថ្នាក់​ ឆ្នាំ​ ទី​១ ទី​២ ទី​៣ និង​ទី​៤ ដោយ​មាន​សិស្ស​១៣៤អង្គ​និង​រូប​។ សរុប​សិស្ស​កំ​ពុង​សិក្សា​ក្នុង​វត្ត​មាន​ ៣៩១ អង្គ​និង​រូប​។ ការ​ចាត់​តាំង​បើក​ថ្នាក់​រៀន​ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗ មា​នលក្ខណៈ​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ចេះ​អាន​ ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​រក្សា​ភា​សា​និង​អក្សរ​សាស្ត្រ​ខ្មែរ​។ ទន្ទឹម​នឹង​ការ​រៀន​អក្សរ​ ប្អូន​ៗនៅ​ទាំង​បាន​លោក​គ្រូ​ណែ​នាំ​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់ ​និង​វប្ប​ ធម៌​ប្រ​ពៃ​ណី​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។

តាម​ថេរ​ដីកា​របស់​ព្រះ​ឧបជ្ឈា​យ៍គឹម​ភ័ណ​ ព្រះ​ចៅ​អធិការ​វត្ត​ពោ​ធិ​ចូឡា​មណី​ព្រះ​ចេតិយ​ វត្ត​កំ​ណត់​ច្បាស់​ការ​អប់​រំ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជា​ភារ​ កិច្ច​មួយ​ដ៏​សំ​ខាន់។ ហេ​តុ​នេះ​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​រដូវ​វិស្សម​កាល​ និង​ថ្នាក់​ពុទ្ធិក​សិក្សា​សម្រាប់​សម​ណ​សិស្ស​និង​សិស្ស​ ពិ​សេស​គឺ​កូន​ចៅ​មា​មីង​ក្នុង​ភូមិ​ស្រុក​។ ចំ​ពោះ​កូន​ចៅ​ក្នុង​ភូមិ​ស្រុក​គ្មាន​លក្ខ​ណៈទៅ​រៀន​ឆ្ងាយ​ផ្ទះ​ វត្ត​បង្ក​លក្ខ​ណៈដើម្បី​ប្អូន​ៗបាន​ចូល​រៀន​អក្សរ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​បង្ក​លក្ខ​ណៈដល់​ព្រះ​សង្ឃ​បួស​ថ្មី​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​វិទ្យា​ល័យ ​និង​វិទ្យា​ល័យ​សា​លា​សា​កល​។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​ព្រះ​សង្ឃ​លើក​កម្ពស់​កម្រិត​វិជ្ជា​ បង្កើន​ចំ​ណេះ​ដឹង​សម្រាប់​បម្រើ​ការ​ងារ​សាសនា​ និង​សង្គម​បាន​ល្អ​។

ការ​បន្ត​រក្សា​បើក​ថ្នាក់​រៀន​នៅ​ក្នុង​វត្ត​ មិន​ត្រឹម​តែ​បង្ក​បរិស្ថាន​សិក្សា​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រដូវ​វិស្សម​កាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ អក្សរ​សាស្ត្រ​និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​។ ផ្តើម​ពី​ថ្នាក់​រៀន​ទាំង​នេះ​ ប្អូន​ៗមាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ប្រើ​ប្រាស់​ភា​សា​កំ​ណើត​យល់​ច្បាស់​ពី​វប្ប​ធម៌​ខ្មែរ​ បន្ត​ជួយ​រក្សា​តម្លៃ​វប្ប​ធម៌​ដ៏​ផូរផង់​របស់​សហ​គម​ន៍ខ្មែរ​៕        

                                           ទីទុយ​-មុនី​

ចែករំលែកអត្ថបទ