មិនត្រឹមតែផ្តល់ព័ត៌មានជ្រើសរើសពលករ ពិធីដោះដូរការងារធ្វើនៅឃុំឡុងភូ ទីក្រុងកឹងធើ នៅទាំងបើកឱកាសបន្ថែមជូនពលករ ពិសេសគឺមាមីងជនរួមជាតិខ្មែរ បានបង្ខិតជិតនឹងការងារសមស្រប រៀនមុខរបរ និងស្វែងរកទិសដៅថ្មី ដើម្បីលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាព។
តាមប្រសាសន៍លោក ហូក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ការបង្កិការងារធ្វើនិងបង្កើនប្រាក់ចំណូលជូនប្រជាជន គឺមានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ក្នុងពិធីដោះដូរការងារធ្វើ ឃុំបានសហការជាមួយមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ ព្រមទាំងបណ្តាអាជីវកម្ម អង្គភាពជ្រើសរើសពលករ បណ្តុះបណ្តាលមុខរបរ ដូចជា៖ ក្រុមហ៊ុនភាគហ៊ុនប្រភពពលកម្មសាយហ្គងយ៉ាទ្រី ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្គត់ផ្គង់ប្រភពពលកម្ម ENIX (មជ្ឈមណ្ឌលភាគខាងត្បូង) ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ÊSUHAI សាលាមធ្យមសិក្សាបំណិនជំនាញជប៉ុន ក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណ ហាយទ្រី ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិញដាំង... ផ្តល់ព័ត៌មានអំពីតម្រូវការជ្រើសរើសពលករ បណ្តុះបណ្តាលមុខរបរ និងទីផ្សារពលកម្មនៅក្នុងនិងក្រៅប្រទេស។ តាមរយៈនោះ ពលករមានលក្ខណៈស្វែងយល់និងជ្រើសរើសបានមុខរបរសមស្របនឹងសមត្ថភាព តម្រូវការ ព្រមទាំងស្ថានភាពគ្រួសារ។

តំណាងមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ ប្រឹក្សាការងារជូនពលករ។
ក្នុងពិធីដោះដូរការងារធ្វើ បានទាក់ទាញពលករនិងសិស្សានុសិស្សជាង ៣៤០ នាក់ចូលរួម។ នៅទីនេះ ប្រជាជនបានដោះដូរយោបល់ផ្ទាល់ជាមួយអាជីវកម្មអំពីមុខរបរ មុខតំណែងការងារ លក្ខខណ្ឌធ្វើការ ប្រាក់ចំណូល និងគោលនយោបាយពាក់ព័ន្ធនានា។ បងស្រី ថាច់ធីស្វឹង នៅឃុំឡុងភូ ឱ្យដឹង៖ “ពេលបានពិគ្រោះ ទើបខ្ញុំដឹងថាបណ្តាក្រុមហ៊ុនកំពុងមានតម្រូវការជ្រើសរើសពលករជាច្រើន ជាមួយនឹងមុខតំណែងការងារផ្សេងៗគ្នា។ ក្រោយពិធីដោះដូរការងារធ្វើ ខ្ញុំនឹងទៅសុំការងារនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិញដាំង ការងារសមស្របនឹងសមត្ថភាព ប្រាក់ចំណូលបង្គួរ ហើយថែមទាំងនៅជិតផ្ទះ ងាយស្រួលដល់ការថែព្រោះទាំគ្រួសារ”។
មិនត្រឹមតែឧទ្ទេសនាមការងារក្នុងប្រទេស ពិធីដោះដូរការងារធ្វើនៅទាំងផ្តល់ព័ត៌មានអំពីឱកាសទៅធ្វើការនៅបរទេសតាមកិច្ចសន្យា ព្រមទាំងគោលនយោបាយឧបត្ថម្ភ និងបុលទុនអាទិភាពសម្រាប់ពលករ សិស្សានុសិស្សនិងនិស្សិតដែលចូលរួមបណ្តាកម្មវិធីសមស្រប។ នេះជាព័ត៌មានជាក់ស្តែង ពិសេសចំពោះពលករវ័យក្មេងកំពុងស្វែងរកការងារធ្វើ និងតម្រង់ទិសមុខរបរយូរអង្វែង។ ប្អូនហូមិញល្វឹង សិស្សសាលាវិទ្យាល័យ លឿងឌិញកួ នៅឃុំឡុងភូ បានចែករំលែក៖ “ពេលចូលរួមពិធីដោះដូរការងារធ្វើ ទើបខ្ញុំដឹងថា ក្រោយពេលប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ ក្រៅពីសិក្សាមហាសកលវិទ្យាល័យ នៅមានឱកាសរៀនមុខរបរជាច្រើន និងទៅធ្វើការនៅបរទេស។ ទទួលបានការពិគ្រោះផ្ទាល់ ប្អូនយល់ច្បាស់ថែមទៀតអំពីបណ្តាជម្រើស ដូច្នេះក្រោយពេលប្រឡងជាប់សញ្ញាបត្រ ប្អូននឹងរៀនមធ្យមសិក្សាវិជ្ជាជីវៈ និងរៀនភាសាជប៉ុន ដើម្បីចូលរួមកម្មវិធីទៅធ្វើការនៅបរទេស។ ប្អូនក៏បានដឹងថារដ្ឋមានគោលនយោបាយអាទិភាពចំពោះជនជាតិភាគតិច”។

តំណាងសាលាមធ្យមសិក្សាបំណិនជំនាញជប៉ុន ប្រឹក្សាមុខរបរនិងទៅធ្វើការនៅបរទេស។
យោងតាមព័ត៌មាននៅពិធីដោះដូរការងារធ្វើ ទីផ្សារជប៉ុនមានតម្រូវការជ្រើសរើសពលករប្រមាណ ១៥៨ នាក់ ផ្តោតលើបណ្ដាផ្នែកផលិត កែច្នៃម៉ាស៊ីន សំណង់ តុបតែងលម្អក្នុងផ្ទះ ចម្អិនម្ហុបអាហារ កែច្នៃមេកានិច វេចខ្ចប់គ្រឿងបន្លាស់ អនាម័យឧស្សាហកម្ម និងថ្នាំលាបក្នុងផ្ទះ-ក្រៅផ្ទះ... ពលករមានកម្រិតវប្បធម៌ចាប់ពីថ្នាក់ទី ៩ ឡើងទៅ អាយុចាប់ពី ១៨ ដល់ ៤៨ ឆ្នាំ អាចស្វែងយល់បណ្តាលិខិតដាក់ពាក្យ ដោយមានកម្រិតប្រាក់ចំណូលប្រមាណពី២០ ដល់ ២៥ លានដុងក្នុងមួយខែ។ ទន្ទឹមនឹងនោះ ទីផ្សារសហព័ន្ធរុស្ស៊ីក៏មានតម្រូវការជ្រើសរើសពលករប្រមាណ ៨០ នាក់ ក្នុងវិស័យកាត់ដេរ។ លោកយឿងក្វាងង៉ុក នាយករងសាលាមធ្យមសិក្សាបំណិនជំនាញជប៉ុន បានឱ្យដឹង៖ សាលាបានចងសម្ព័ន្ធជាមួយបណ្តាក្រុមហ៊ុននៅជប៉ុន ដើម្បីបណ្តុះបណ្តាលមុខរបរផង ឧទ្ទេសនាមការងារធ្វើផង។ ចំពោះសិក្ខាកាមរៀនមុខរបរនៅមជ្ឈមណ្ឌល ពេលប្រឡងជាប់សញ្ញាបត្រ គឺធានា ១០០% មានការងារធ្វើ។ មជ្ឈមណ្ឌលនឹងធ្វើជាស្ពានតភ្ជាប់រវាងការបណ្តុះបណ្តាល និងការងារធ្វើ ឧបត្ថម្ភអ្នករៀនមានទិសដៅច្បាស់លាស់ក្រោយប្រឡងជាប់។ ចំណែកលោក ត្រឹងអាញទូ ការិយាល័យទីផ្សារពលកម្ម មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានឱ្យដឹង៖ អង្គភាពតែងរួមដំណើរ និងឧបត្ថម្ភពលករស្វែងយល់ ជ្រើសរើសទីផ្សារសមស្រប ព្រមទាំងផ្តល់ព័ត៌មានអំពីសិទ្ធិផលប្រយោជន៍ និងបណ្តាគោលនយោបាយឧបត្ថម្ភ។ បច្ចុប្បន្ន ទីផ្សារពលកម្មជាច្រើន ដូចជា៖ កូរ៉េខាងត្បូង សហព័ន្ធរុស្ស៊ី អាល្លឺម៉ង់ ជប៉ុន... កំពុងមានតម្រូវការជ្រើសរើសពលករក្នុងមុខរបរជាច្រើន។ ពិសេស ក្រោយពេលបញ្ចប់កិច្ចសន្យា ហើយវិលត្រឡប់មកប្រទេសវិញ ពលករនៅតែបានមជ្ឈមណ្ឌលឧបត្ថម្ភឧទ្ទេសនាមការងារធ្វើតាមគោលបំណង។
ផ្ដើមពីពិធីដោះដូរការងារធ្វើ ពលករនៅលើភូមិឋានឃុំឡុងភូ មិនត្រឹមតែទទួលបានព័ត៌មានអំពីបណ្តាមុខតំណែងការងារកំពុងជ្រើសរើសប៉ុណ្ណោះទេ នៅទាំងមានឱកាសរៀនមុខរបរ ស្វែងរកការងារធ្វើសមស្របនៅក្នុងនិងក្រៅប្រទេស។ នេះក៏ជាលក្ខខណ្ឌជួយឱ្យប្រជាជន ពិសេសគឺមាមីងជនរួមជាតិខ្មែរ មានឱកាសបន្ថែមជម្រើសមុខរបរ ការងារធ្វើសមស្រប ដើម្បីបង្កើនប្រាក់ចំណូល លំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រជាបណ្តើរៗ និងកសាងជីវភាពសម្បូរធូរធារដោយចីរភាព៕
យ្វីអាញ - ថាច់ធី