29/08/2026 - 10:29

ពិ​ធី​ប្រ​កាស​លទ្ធ​ផល​ខេ​មរ​ភា​សា​នៅ​វត្ត​កំ​ពង់​រាជ​បុប្ផា​ 

នា​រា​ត្រី​ទី​២៨​ ខែ​សី​ហា​ ឆ្នាំ​២០២៦​ វត្ត​កំ​ពង់​រាជ​បុប្ផា​(អង្គុលី​ខាង​ជើង​) ស្ថិត​នៅ​អនុ​សង្កាត់​អង្គុលី​ សង្កាត់​ដុង​ថា​ញ់​ ខេត្ត​វិញ​ឡុង​ បាន​ចាត់​តាំង​ពិ​ធី​ប្រ​កាស​លទ្ធ​ផល​ប្រឡង​ និង​បូក​សរុប​វគ្គ​សិក្សា​អក្សរ​ខ្មែរ​ នា​ឱ​កាស​វិស្សម​កាល​ ឆ្នាំ​២០២៦។

ប្អូន​ៗ​សិស្សា​នុសិស្ស​ថ្នាក់​ទី​១​ ទី​២​ និង​ទី​៣​ នៅ​វត្ត​កំ​ពង់​រាជ​បុប្ផា​ កំ​ពុង​អង្គុយ​រៀប​រយ​ ដើម្បី​រង់​ចាំ​ប្រ​កាស​លទ្ធ​ផល​។

ឆ្លង​កាត់​រយៈ​ពេល​ជិត​ ៣​ ខែ​ ខិត​ខំ​សិក្សា​ ក្រោម​ការ​បង្រៀន​ផ្ទាល់​ពី​សំ​ណាក់​ព្រះ​សង្ឃ​ និង​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​ សិស្សា​នុសិស្ស​ចំ​នួន​ ៨៨​ រូប​ នៃ​ ៣​ ថ្នាក់​រៀន​ (ថ្នាក់​ទី​១​ ទី​២​ និង​ទី​៣​) ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​។​ ជាក់​ស្តែង​ដូច​ជា​ ថ្នាក់​ទី​១​ មាន​បេក្ខ​សិស្ស​ ៣៩​ រូប​ ប្រឡង​ ៣​ វិញ្ញាសា​ (អក្សរ​ផ្ចង់​ សរ​សេរ​តាម​អាន​អំ​ពី​តួ​ព្យព្ជនៈ​ និង​បំ​ពេញ​ឃ្លា​)។​ ថ្នាក់​ទី​២​ មាន​បេក្ខ​សិស្ស​ ៣៤​ រូប​ ប្រឡង​ ៤​ វិញ្ញាសា​ (អក្សរ​ផ្ចង់​ សរ​សេរ​តាម​អាន​ ឆ្លើយ​សំណួរ​មេ​រៀន​ និង​សូ​ត្រ​ធម៌​នមស្សការ​)។​ ថ្នាក់​ទី​៣​ មាន​បេក្ខ​សិស្ស​ ១៥​ រូប​ ប្រឡង​ ៤​ វិញ្ញាសា​ (សរ​សេរ​តាម​អាន​ ឆ្លើយ​សំណួរ​មេ​រៀន​ លេខ​ចំ​ណោទ​ និង​សូ​ត្រ​ធម៌​នមស្សការ​)។

នា​ឱ​កាស​នេះ​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​បាន​ប្រ​គល់​រង្វាន់​លើក​ទឹក​ចិត្ត​ រួម​មាន​៖ សៀវ​ភៅ​ ប៊ិក​ និង​វត្ថុ​អនុ​ស្សាវ​រី​យ៍ផ្សេង​ៗ ជូន​ដល់​សិស្ស​ដែល​ទទួល​បាន​លទ្ធ​ផល​សិក្សា​ល្អ​។ សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​នេះ​ បង្ក​ បរិយាកាស​រីក​រាយ​នា​ថ្ងៃ​វិស្សម​កាល​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ថែ​រក្សា​ អភិ​រក្ស​អក្សរ​សាស្ត្រ​និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​៕

ថា​ច់ ធី​

ចែករំលែកអត្ថបទ