ពេលសូរទូងស្គរបើកបវេសនាកាលបានបន្លឺឡើង ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ដោយក្តីរំពឹងការបេជ្ញាចិត្តនិងស្មារតីផ្លាស់ថ្មី ដើម្បីគ្រូនិងសិស្សនៅតាមសាលាជនជាតិអន្តេវាសិកទីក្រុងកឹងធើ សម្រេចបានសមិទ្ធផលជាច្រើន។ នេះជាឱកាសដើម្បីសាលាបន្តអំណះអំណាង លើកកម្ពស់គុណភាពអប់រំ ក្លាយជាអាសយដ្ឋានអប់រំគួរជាទីទុកចិត្តរបស់កូនចៅខ្មែរនៅភូមិភាគ។

ម៉ោងរៀនរបស់សិស្សនៅសាលាជនជាតិអន្តេវាសិកលិតហូយធឿង។
ក្នុងក្តីសោមនស្សរីករាយអំណរឆ្នាំសិក្សាថ្មី តាំងចិត្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សមូហភាពគ្រូបង្រៀននិងសិស្សសាលាជនជាតិអន្តេវាសិកលិតហូយធឿង សុទ្ធតែមានក្តីរំពឹងទុកនិងកំណត់ទិសដៅច្បាស់លាស់ ចាត់ទុកប្រការនោះ ជាកម្លាំងជំរុញដើម្បីសម្រេចបានសមិទ្ធផលល្អបំផុត។ ប្អូនហឿដាវហុងញៀង រៀនថ្នាក់ទី៩A១ ឱ្យដឹង៖ “ទិសដៅរបស់ប្អូនក្នុងឆ្នាំសិក្សានេះគឺសម្រេចបានលទ្ធផលល្អក្នុងការសិក្សា ដើម្បីសម្រេចបានទិសដៅនោះ ក្រៅពីរៀនសូត្រដោយហ្មត់ចត់ និងស្តាប់លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀន ប្អូននឹងស្រាវជ្រាវចំណេះដឹងដែលមានប្រយោជន៍ពីខាងក្រៅបន្ថែមទៀត”។ ឆ្នាំសិក្សា ២០២៦ -២០២៧ សាលាជនជាតិអន្តេវាសិកលិតហូយធឿង ទទួលសិស្ស ២៧៥ នាក់ និងមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៣១ នាក់។ “ដើម្បីសម្រេចបានស្នាដៃល្អក្នុងឆ្នាំសិក្សានេះ សាលាបន្តលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ កសាងបរិស្ថានអប់រំដោយកំណត់យកសិស្សជាមជ្ឈមណ្ឌល។ សកម្មផ្លាស់ថ្មីកម្មវិធីសិក្សាគ្រប់ មុខវិជ្ជា និងបង្កើនប្រសិទ្ធភាពសកម្មភាពក្រុមមុខវិជ្ជា ឯកទេស។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងទៅលើវិធានការ លើកកម្ពស់គុណភាពរៀនសូត្ររបស់សិស្ស; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថល និងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនដើម្បីឆ្លើយតបនឹងតម្រូវការរបស់ផ្នែកអប់រំ” - លោកគ្រូត្រឹងសុង ចាងហ្វាងសាលា បានឱ្យដឹងដូច្នេះ។
ជាសាលាមានសិស្សជនជាតិខ្មែរជាង៩៥% ហេតុនោះច្រើនឆ្នាំកន្លង សាលាជនជាតិអន្តេវាសិកថាញ់ភូ ឃុំញូយ៉ា តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច យកចិត្តទុកដាក់វិនិយោគកសាងសាលារៀនរឹងមាំ សមរម្យ កងជួរគ្រូបង្រៀនអស់ពីចិត្ត ច្នៃប្រតិដ្ឋ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស បានរួមចំណែកលើកកម្ពស់សមិទ្ធផលដល់សាលា ជាបន្តបន្ទាប់ជាច្រើនឆ្នាំកន្លង។ តាមប្រសាសន៍ លោកគ្រូ យឿងសាផល ចាងហ្វាងសាលាឆ្នាំសិក្សា ២០២៥-២០២៦ អត្រាសិស្សកម្រិតអនុវិទ្យាល័យ បានសម្រេចនិទ្ទេសគ្រាន់បើ និងល្អជិត ៨០% និងអត្រាសិស្សកម្រិតវិទ្យាល័យសម្រេចនិទ្ទេសគ្រាន់បើ និងល្អជាង ៩០%។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ឆ្នាំសិក្សាថ្មីសាលានឹងបន្តផ្លាស់ថ្មីសកម្ម ភាពជំនាញដោយផ្តោតលើ “ស្រាវជ្រាវមេរៀន” ពង្រីកលក្ខឋានរបស់ទម្រង់ “សាលារៀនរីករាយ” បង្កើតបរិស្ថានគរុកោសល្យ “រៀនដោយគ្មានសម្ពាធ” ឈាន ដល់ការអភិវឌ្ឍគុណសម្បត្តិនិងសមត្ថភាពគ្រប់ជ្រុងជ្រោយរបស់សិស្ស...។
ដោយវិធានការជាក់ស្តែងជាច្រើន ជឿជាក់ថាសាលាជនជាតិអន្តេវាសិកលិតហូយធឿង និងសាលាជនជាតិអន្តេវាសិកថាញ់ភូ សន្សឹមៗលើកកម្ពស់នូវគុណ ភាពអប់រំគ្រប់ជ្រុងជ្រោយ អនុវត្តភារកិច្ចឆ្នាំសិក្សាថ្មីសម្រេចជោគជ័យ រួមចំណែកកសាងប្រព័ន្ធអប់រំទំនើប ឆ្លើយតបនឹងក្តីរំពឹងទុករបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងកឹងធើ៕
ថាញវ៉ាង - វិមាន