14/08/2026 - 06:13

ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្ទីរ​ពេទ្យ​ចំ​ណាត់​ថ្នាក់​លេខ​១ និង​ថ្នាក់​ឯក​ទេស មាន​វេជ្ជ​បណ្ឌិត​កម្រិត​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជាង ៦០% 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២១-NQ/TU របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង អំ​ពី​ការ​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល​និង​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិ​បាល​មាន​គុណ​ភាព​ខ្ពស់​ដល់​ឆ្នាំ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៣៥។ ទិស​ដៅ​ស្នូល ជា​ជំ​ហានៗ ជំ​រុញ​កឹង​ធើ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ឯក​ទេស​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

តាម​ផែន​ការ​ដល់​ឆ្នាំ​២០៣០ ទី​ក្រុង​ខិត​ខំ​សម្រេច​អត្រា​វេជ្ជ​បណ្ឌិត ១៩ នាក់ គិលា​នុ​បដ្ឋា​យិកា ៣៣ នាក់ លើ​ប្រ​ជា​ជន​មួយ​ម៉ឺន​នាក់ មាន​វេជ្ជ​បណ្ឌិត​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ចំ​ណាត់​ថ្នាក់​លេខ​១​និង​ថ្នាក់​ឯក​ទេស មាន​កម្រិត​វិជ្ជា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជាង​៦០% បណ្តុះ​បណ្តាល​បណ្ឌិត​និង​កម្រិត​វិជ្ជា​ប្រ​ហាក់​ប្រ​ហែល​ពី​៣០​-៥០​នាក់ មាន​កម្មា​ភិ​បាល​សុខា​ភិបាល​បង្ការ​សម្រេច​កម្រិត​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​យ៉ាង​តិច​បំ​ផុត ៥០%។

អំ​ពី​គុណ​ភាព​សេ​វា​កម្ម មន្ទីរ​ពេទ្យ​ថ្នាក់​ឯក​ទេស ១០០% នឹង​បាន​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ថ្មី ឬ​បច្ចេក​ទេស​ប្រ​ភេទ​ពិ​សេស​តិច​បំ​ផុត​ចំ​នួន ១ វេជ្ជ​បណ្ឌិត​ខាង​វិស័យ​ឯក​ទេស សម្រេច​បទ​ដ្ឋាន​ភា​សា​បរ​ទេស​ផ្នែក​មុខ​ជំ​នាញ ១០០%។ នៅ​មន្ទីរ​ពេទ្យ​មូល​ដ្ឋាន ឃុំ សង្កាត់ ១០០% ផ្សព្វ​ផ្សាយ​ទម្រង់​វេជ្ជ​សាស្ត្រ​គ្រួ​សារ ផ្សារ​ភ្ជាប់​នឹង​សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​លើ​កម្ម​វិធី VNeID។ ផ្នែក​សុខា​ភិ​បាល ក៏​បាន​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ពេល​បុគ្គ​លិក​សុខា​ភិបាល​ទាំង ១០០% បាន​បំ​ប៉ន​ពី​ចំ​ណេះ​ដឹង​បញ្ញា​សិប្ប​និម្មិត និង​ដាក់​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​បណ្តុះ​បណ្តាល​តាម​អន​ឡាញ។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ទទួល​បន្ទុក​ដឹក​នាំ សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល វេជ្ជ​សាស្ត្រ​និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ដែល​ល្បីៗ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស បើក​ទូ​លាយ​ចង​សម្ព័ន្ធ​ក្នុង​ការ​បណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ អនុ​វត្ត​យន្ត​ការ​ដាក់​ពាក្យ​បណ្តុះ​បណ្តាល​តាម​អា​សយ​ដ្ឋាន ធ្វើ​សេ​នា​ធិ​ការ​ដាក់​ចេញ​គោល​នយោ​បាយ​ទាក់​ទាញ អនុ​គ្រោះ​និង​រក្សា​បញ្ញ​វន្ត ព្រម​ទាំង​សហ​ការ​ចង​សម្ព័ន្ធ​តំ​បន់ ដើម្បី​ផ្ទេរ​បច្ចេក​ទេស​កម្រិត​ខ្ពស់​ដល់​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

                                                              ធូ​សឿង-មុនី

ចែករំលែកអត្ថបទ