16/10/2018 - 10:35

ក្រុង​កឹង​ធើៈ អនុ​វត្ត​​ដោយ​ប្រ​សិទ្ធ​ភាព បណ្តា​គោល​ន​យោ​បាយ​ជន​ជាតិ

   ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​២៧​ជន​ជាតិ រស់​នៅ​សាម​គ្គី​ជិត​ស្និទ្ធ​ក្នុង​សហ​គមន៍​។ រយៈ​ពេល​កន្លង ក្រុង​កឹង​ធើ បាន​បញ្ជ្រា​ប​ស៊ី​ជម្រៅ​និង​ដោះ​ស្រាយ​បាន​ទាន់​ពេល​បណ្តា​គោល​ន​យោ​បាយ​ស្តី​ពី​ជន​ជាតិ​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ និង​អនុ​វត្ត​សម្រេច​បាន​សមិទ្ធិ​ផល​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។

  ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធិ​សំ​រោង (ខ័ណ្ឌ​អូរ​ម៉ូង​) នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០១៨។

អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៧៤/​២០០៨/QĐ-TTg សេច​ក្តី​សម្រេច​ចិត្ត​លេខ​២៩​/២០១៣​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ស្តី​ពី​ដោះ​ស្រាយ​ដី​​សង់​ផ្ទះ ដី​បង្ក​បង្កើន​ផល​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ មាន​ជីវ​ភាព​ក្រ​លំ​បាក​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដំ​ណាក់​កាល​ឆ្នាំ​២០០៨​-២០១០ និង​ដំ​ណាក់​កាល​២០១៣​-២០១៥ រ​ហូត​ដល់​ឆ្នាំ​២០១៧ ក្រុង​កឹង​ធើ បាន​ជំ​នួយ​ប្រ​ជា​ជន​ចំ​នួន​១.០៥៤​គ្រួ​សារ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ស​រុប​ជាង​១៣,១​ពាន់​លាន​ដុង​។ ពិ​សេស ក្រុង​កឹង​ធើ បាន​ក​សាង​មណ្ឌល​តាំង​ទី​នៅ​ចំ​នួន​៣ ជូន​ជន​រួម​ជាតិ​​ភាគ​តិ​ច​នៅ​ស្រុក​កើ-ដ វិញ​ថាញ់​ និង​ខ័ណ្ឌ​អូរ​ម៉ូង ស​រុប​ផ្ទៃ​ដី​ជាង​៣១,៨​ពាន់​ម៉ែត្រ​កា​រ៉េ ដោយ​មាន​ដី​ធា​រ​ផ្ទះ​ចំ​នួន​២៣៨ធារ ថ​វិ​កា​​អ​នុ​វត្ត​ជាង​២៩,៧​ពាន់​លាន​ដុង​។ ក្រៅ​ពី​នេះ ក្រុង​កឹង​ធើ ក៏​បាន​រៀប​ចំ​ឲ្យ​ប្រ​ជា​ជន​ចូល​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​តាំង​ទី​លំ​នៅ​ខាង​លើ​ចំ​នួន​១២៥​គ្រួ​សារ​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ ក្រុង​រៀប​ចំ​ស​កម្ម​ភាព​ជា​រឿយ​ៗ ក​សាង​ទម្រង់​ឧបត្ថម្ភ​បង្ក​បង្កើន​ផល​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​រួ​ម​ចំ​ណែក​កាត់​បន្ថយ​បាន​ច្រើន​អត្រា​គ្រួ​សារ​​​ក្រី​ក្រ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។ ដើម​​ឆ្នាំ​២០១៧ ទូ​ទាំង​ក្រុង​កឹង​ធើ មាន​ជន​ជាតិ​​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​១.១៤៦​គ្រួ​សារ​ មក​ទល់​ពេល​នេះ នៅ​ត្រឹម​តែ​៧៨៥​គ្រួ​សារ​​ប៉ុណ្ណោះ​។ល។ ដល់​ឆ្នាំ​២០២០ ក្រុង​កឹង​ធើ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​១០០​% មាន​ដី​សង់​ផ្ទះ​ មាន​ផ្ទះ​សម្បែង​​លំ​នឹង​ គ្មាន​គ្រួ​សារ​ណា​មួយ​រស់​នៅ​ផ្ទះ​បណ្តោះ​អា​សន្ន​ទៀត​; អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​តុល្យ​ភាព​នឹង​អត្រា​គ្រួ​សារ​ក្រី​ក្រ​រួម​របស់​ក្រុង​ (នៅ​ត្រឹម​២,៦៤​% កាត់​បន្ថយ​១,៥​%/ឆ្នាំ​) ឬ​នៅ​៦,៤៤​% (កាត់​បន្ថយ​៤​%​/ឆ្នាំ)​។

ប៉ុន្មាន​ឆ្នាំក​ន្លង ក្រុង​កឹង​ធើ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ពង្រីក​វប្ប​ធម៌​ជូន​ជន​រួម​ជាតិ​ភាគ​តិច បង្ក​លក្ខណ​សម្បត្តិ​  ឧបត្ថម្ភ​ស្តារ​ឡើង​វិញ​​និង​រក្សា​រាល់​ប្រ​ភេទ​ទម្រង់​វប្បធម៌​សិល្បៈ ដូច​៖ ល្ខោន​យូ​កេ រ​បាំ ភ្លេង​ពិ​ណ​ពាទ្យ​ ប្រ​ណាំង​ទូក​-ង​។ល។ របស់​ជន​រួម​ជាតិ​ខ្មែរ; ឡក​ម៉ុង​សាយ​ ចម្រៀង​ទីវ​របស់​ជន​ជាតិ​ចិន​។ល។ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​ ដូូ​ច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា អក​អំ​បុក​។ល។ រ​បស់​ជន​រួម​ជាតិ​ខ្មែរ​ ចាប់​ពី​ក្រុង​រ​ហូត​ដល់​ខ័ណ្ឌ​ ស្រុក​ ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ តែង​មាន​រៀប​ចំ​ពិ​ធី​ជួប​ជុំ; បង្កើត​ជា​ក្រុម​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​។ល។

តាម​ប្រ​សាសន៍ លោក​ង្វៀន​សិន​ញឹក អនុ​ប្រ​ធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​​ភាគ​តិច​ក្រុង​កឹង​ធើ បង្ក​បាន​ក្តី​សោម​ន​ស្ស មាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំ​ណាក់​ជន​រួម​ជាតិ​ទៅ​លើ​គោល​មា​គ៌ា គោល​ន​យោ​បាយ​ច្បាប់​​របស់​បក្ស​និង​រដ្ឋ​។ ទន្ទឹម​នឹង​នោះ ដាស់​ភ្ញោក​បាន​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ រួម​ចំ​ណែក​កសាង​ធ្លុង​ម​ហា​សាម​គ្គី​ជន​ជាតិ លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ល។ លទ្ធ​ផល​សម្រេច​បាន គឺ​ជា​កត្តា​វិជ្ជ​មាន​មាន​ភាព​ងាយ​ស្រួល​និង​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​​ក្រុង​កឹង​ធើ​៕

ហាត្រេវ-​លី​សៀ

 

 

Chia sẻ bài viết