នៅព្រឹកថ្ងៃទី២ ខែកញ្ញា នៅអាគារប្រជុំជីវភាពសហគមន៍ភូមិណាំកាំង សមាគមអតីតយុទ្ធជនឃុំឡាយហ្វា បានសហការជាមួយគណៈ ផ្នែក អង្គការសមាគមឃុំនិងសាខាបក្សភូមិណាំកាំង ចាត់តាំងពិធីរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ជាអ្នកវប្បធម៌ឆ្នើមពិភពលោក អគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជាតិវៀតណាម។
អញ្ជើញចូលរួមពិធីនេះមានសមមិត្ត ត្រឹងហ្វាងលិញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានគណៈត្រួតពិនិត្យ; ផាងវ៉ាំងត្វឹង អនុលេខា ប្រធានគណៈកម្មាធិការប្រជាជនឃុំ; ថាច់ភឿកតាយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ព្រមទាំងថ្នាក់ដឹកនាំគណៈ ផ្នែក អង្គការសមាគម តំណាងគណៈការងាររណសិរ្សនៃភូមិនានានៅលើភូមិឋាននិងប្រជាជនភូមិណាំកាំង។


ទិដ្ឋភាពពិធីរំលឹកវិញ្ញាណក្ខន្ធនៅអាគារសកម្មភាពសហគមន៍ភូមិណាំកាំង។
ក្នុងបរិយាកាសគោរពដ៏ខ្ពង់ខ្ពស់នេះ សមមិត្តថ្នាក់ដឹកនាំ អ្នកតំណាង និងប្រជាជនភូមិណាំកាំងបានអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គមគ្គុទេសក៍ជាទីគោរពរបស់ប្រជាជាតិ - លោកបានលះបង់ពេញមួយជីវិតដើម្បីបុព្វហេតុតស៊ូប្រយុទ្ធដណ្តើមឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។
នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ កម្មាភិបាល បក្ខជននិងប្រជាជនឃុំឡាយហ្វានិយាយរួម និងភូមិណាំកាំងនិយាយដោយឡែក បានប្តេជ្ញាចិត្តបន្តពង្រីកស្មារតីបដិវត្តន៍ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងការសាមគ្គី ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ; ខិតខំអនុវត្តជោគជ័យភារកិច្ចនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម យោធា ការពារជាតិ; រក្សារឹងមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ តាមរយៈនោះ រួមចំណែកកសាងបក្ខភាគនិងប្រព័ន្ធនយោបាយឃុំកាន់តែស្អាតស្អំ រឹងមាំ; កសាងឃុំឡាយហ្វាក្លាយជាភូមិឋានអារ្យធម៌ សម្បូរសប្បាយ ស្រស់ស្អាត ពោរពេញដោយមនោសញ្ចេតនា ឆ្លើយតបតម្រូវការអភិវឌ្ឍក្នុងដំណាក់កាលថ្មី៕
ថាញហ៊ុង -ត្រឹងរ៉ូន