(អ.ឡ) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា) លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំគណៈប្រតិភូអញ្ជើញទៅដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។
គណៈប្រតិភូស្មឹងស្មាធិ៍មួយនាទីដើម្បីគោរពរំលឹកគុណដ៏ធំធេងរបស់វីរយុទ្ធជនពលីជាកងទ័ពស្ម័គ្រចិត្តវៀតណាម បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីខឿនឯករាជ្យ សេរីភាពរបស់ប្រទេសមិត្តកម្ពុជា។


គណៈប្រតិភូនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ អញ្ជើញទៅដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។ រូបថត៖ថាច់ថាវ
វិមានមិត្តភាពកម្ពុជា-វៀតណាម បានកសាងឡើងនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រ វប្បធម៌ដ៏ឆ្នើម ជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជាតិទាំង២។ សំណង់នេះ អាស្រ័យរដ្ឋាភិបាលប្រទេសទាំង២សហការកសាង ដើម្បីគោរពដឹងគុណដល់យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមបានបំពេញភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ ជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ សំណង់នេះមានអត្ថន័យប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ រួមចំណែកអប់រំដល់ជំនាន់យុវវ័យអំពីប្រវេណីមិត្តភាពរវាងប្រទេសទាំង២៕
សារ៉ាស-ថាច់ថាវ-មុនី