សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សាខាវាលរាបទន្លេគឺវឡុង សហការជាមួយស្ថានទូតកាណាដាប្រចាំនៅវៀតណាមនិង Impact Investment Exchange ដែលជាអង្គភាពឈានមុខនៃចលនាវិនិយោគបង្កើតឥទ្ធិពលសកល បានចាត់តាំងសិក្ខាសាលាជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កសិកម្មបញ្ចេញឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុង។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។
លោកង្វៀងភឿងឡាម នាយក VCCI សាខាវាលរាបទន្លេគឺវឡុង សង្កត់ធ្ងន់៖ “ក្នុងបរិការណ៍បច្ចុប្បន្ន តម្រូវការនានាស្ដីពី ESG ស្នាមជើងកាបូន ការស្រាវជ្រាវប្រភពដើម និងបទដ្ឋាន Net Zero បានក្លាយជានិន្នាការដ៏សំខាន់។ យើងមានទិសដៅនិងយុទ្ធសាស្ត្រច្បាស់លាស់ ហើយបញ្ហាលំបាកគឺស្ថិតនៅត្រង់ដំណាក់កាលអនុវត្តជាក់ស្តែង។ នោះគឺតើត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាយគោលដៅទាំងនោះឱ្យក្លាយជាការពិត ថាតើសមត្ថភាពនិងធនធាន ដើម្បីអនុវត្តបានមកពីណា។ នៅពេលនិយាយអំពីហិរញ្ញវត្ថុ គឺមិនមែនសំដៅលើចំនួនលុយច្រើននោះទេ ប៉ុន្តែហិរញ្ញវត្ថុដែលបម្រើដល់ការផ្លាស់ប្តូរពណ៌បៃតងត្រូវសមស្រប សន្សំសំចៃ បំផុត និងនាំមកនូវប្រសិទ្ធភាពល្អបំផុត។ សិក្ខាសាលានៅថ្ងៃនេះ បានប្រមូលផ្ដុំនូវអ្នកជំនាញ អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួមគ្នាពិភាក្សា បំផុសគំនិតនិងស្វែងរកដំណោះស្រាយ ដើម្បីធ្វើឱ្យមានភាពសមស្រប រវាងទិសដៅនិងសមត្ថភាពអនុវត្ត ឆ្ពោះទៅរកកសិកម្មបញ្ចេញ ឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុងប្រកបដោយប្រសិទ្ធភាពនិងចីរភាព”។

អាជីវកម្មជួបប្ដូរយោបល់ និងភ្ជាប់ទំនាក់ទំនងក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា។
បទអន្តរាគមន៍នានានៅក្នុងសិក្ខាសាលា ផ្តោតជាសំខាន់លើខ្លឹមសារ៖ ស្ថានភាពជាក់ស្ដែង ឱកាសនិងបញ្ហាប្រឈមក្នុងការអនុវត្តកសិកម្មបញ្ចេញឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុង ព្រមទាំងគំនិតច្នៃប្រតិដ្ឋវិនិយោគជះឥទ្ធិពលសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កសិកម្មបញ្ចេញឧស្ម័នទាប។
តំណាងអាជីវកម្មវិនិយោគបង្កើតឥទ្ធិពលមួយចំនួន បានចែករំលែកអំពីដំណើររឿងនៃការអនុវត្តគំរូស្រូវកាត់បន្ថយការបញ្ចេញឧស្ម័ន និងការទទួលបានហិរញ្ញវត្ថុប្រកបដោយចីរភាព; ឱកាសបញ្ហាប្រឈមនិងតម្រូវការក្នុងការទទួលបានហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យឈើហូបផ្លែ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរពណ៌បៃតងនៅវាលរាបទន្លេគឺវឡុង។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ ក៏មានការប្រព្រឹត្តឡើងវគ្គពិភាក្សាស្តីពី “ការកសាងប្រព័ន្ធជីវស្ថាន ហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កសិកម្មបញ្ចេញឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុង” ផងដែរ៕
មីថាញ - ថាច់ធី