នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា គណៈកម្មាធិការប្រជាជនសង្កាត់បានចាត់តាំងកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តភារកិច្ច ខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅភារកិច្ច ខែកញ្ញា ឆ្នាំ២០២៦។
អញ្ជើញចូលរួមនិងចង្អុលការក្នុងកិច្ចប្រជុំមានលោកត្រឹងទ្រីវ៉ឹង អនុលេខាគណះកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់; ចូលរួមនៅមានលោក ត្រឹងមិញគឿង សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់; បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៏ គណះប្រតិបត្តិការ; ថ្នាក់ដឹកនាំគណៈ ផ្នែកសង្កាត់ ប្រធានគណៈប្រជាជននៃ១៣មណ្ឌលនៅលើភូមិឋានសង្កាត់។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
តាមរបាយការណ៍ ក្នុងខែសីហា ឆ្នាំ២០២៦ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅលើភូមិឋានសង្កាត់ខាញ់ហ្វាបន្តរក្សាស្ថិរភាព។ កិច្ចចង្អុលការ ដឹកនាំត្រូវបានផ្តោត ច្បាមតាមភារកិច្ចសំខាន់ៗនិងល្បឿននៃការអនុវត្តភាគកម្រិតឆ្នាំ២០២៦; សកម្មភាពផលិត ធ្វើអាជីវកម្មបានរក្សា កិច្ចការគ្រប់គ្រងរដ្ឋលើវិស័យនានាបន្តបានពង្រឹង។ វិស័យកសិកម្ម ជលផលបន្តជាវិស័យមុខព្រួញ។ ក្នុងខែ ផ្ទៃដីចិញ្ចឹមជលផលសម្រេចជាង ១.៦៦៥ហិកតា បង្កើនផ្ទៃដីចិញ្ចឹមសរុបចាប់ពីដើមឆ្នាំដល់ជាង ១០.២១២ហិកតា សម្រេច ៩៨,២%ភាគកម្រិតនៃសេចក្តីសម្រេចចិត្ត។ បរិមាណជលផលសរុបក្នុងខែសម្រេចជាង ៩.៥២៤តោន បង្កើនទិន្នផលបូកសរុបដល់ជាង ៤៤.២៥៥តោន សម្រេច ៩០,៣២%ភាគកម្រិត។ ការដាំដំណាំរួមផ្សំបន្តរក្សាបានលទ្ធផលវិជ្ជមាន ដោយមានផ្ទៃដីដាំសរុបចាប់ពីដើមឆ្នាំសម្រេច២០៩ហិកតា លើសភាគកម្រិតតាមសេចក្តីសម្រេចចិត្ត; បរិមាណប្រមូលផលសម្រេច ៤.១២៥តោន។
សកម្មភាពឧស្សាហពាណិជ្ជកម្ម សេវាកម្មបន្តមានស្ថិរភាព។ តម្លៃផលិតឧស្សាហកម្ម ឧស្សាហកម្មខ្នាតតូចនិងសិប្បកម្មក្នុងខែប៉ាន់ស្មានសម្រេច ៤៥ពាន់លានដុង បង្កើនលទ្ធផលបូកសរុបដល់ ៤៤២ពាន់លានដុង។ ចំណូលលក់រាយទំនិញនិងសេវាកម្មសរុបសម្រេចប្រមាណ១៣០ពាន់លានដុង បង្កើនលទ្ធផលបូកសរុបដល់ ១.២០២ពាន់លានដុង។ សកម្មភាពទេសចរណ៍បន្តបានរក្សា ក្នុងខែភូមិភាគទទួលភ្ញៀវបាន ១៣០លើកនាក់ បង្កើនចំនួនភ្ញៀវមកទស្សនាចាប់ពីដើមឆ្នាំដល់ ២១.៧៥០លើកនាក់ ចំណូលប៉ាន់ស្មានសម្រេច ៨៧០លានដុង។ ការងារវិនិយោគកសាងបានយកចិត្តទុកដាក់អនុវត្ត។ សង្កាត់ខាញ់ហ្វាបានអនុវត្តបែបបទវិនិយោគកសាងផ្លូវគមនាគមន៍ជនបទចំនួន ០៦សំណង់ ដោយថវិកាសរុបជាង ២១,៣ពាន់លានដុង; ទន្ទឹមនឹងនោះ បានបង្កើនកម្រិត ជួសជុលសាលារៀនចំនួន ០៦ទីតាំង ដោយថវិកាជាង ៣,១៤ពាន់លានដុង។ ជាពិសេស ការស្តារប្រឡាយធារាសាស្ត្របាន ១៦/១៦ខ្សែ សម្រេច១០០%ផែនការ រួមចំណែកបម្រើការផលិតនិងចិញ្ចឹមជលផលនៅលើភូមិឋាន។
កិច្ចការកែទម្រង់រដ្ឋបាលនិងការផ្លាស់ប្តូរឌីជីថលបន្តមានការវិវត្តវិជ្ជមាន។ ក្នុងខែ សង្កាត់ទទួលបានសំណុំបែបបទរដ្ឋបាលចំនួន១.៤០៣ ដោយឡែកសំណុំឯកសារនៅលើប្រព័ន្ធដោះស្រាយបែបបទរដ្ឋបាលទីក្រុង ១០០%សំណុំឯកសារបានទទួលតាមរយៈសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ។ កិច្ចការធ្វើឌីជីថលកម្មឯកសារ ទាញយកផលមូលដ្ឋានទិន្នន័យចំនួនប្រជាជននិងអនុវត្តគម្រោង ០៦បន្តបានយកចិត្តទុកដាក់។ សង្កាត់ក៏បានបង្កើត Zalo Official Account (OA) ជាជំហានៗកសាងប្រព័ន្ធព័ត៌មានជាផ្លូវការ ដើម្បីបង្កើនការទំនាក់ទំនងជាមួយប្រជាជននៅលើបរិស្ថានឌីជីថល។
ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វាក៏បានប្រកាសសេចក្តីសម្រេចអំពីការងារកម្មាភិបាល ក្នុងនោះមានសេចក្តីសម្រេចតែងតាំងអនុប្រធានគណៈប្រជាជនមណ្ឌលនានានៅលើភូមិឋានសង្កាត់។ ការពង្រឹងកងជួរកម្មាភិបាលគណៈប្រជាជនមណ្ឌលនានា សំដៅធានាកិច្ចចង្អុលការ ដឹកនាំបានរលូន លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋនៅមូលដ្ឋាន ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

លោកត្រឹងទ្រីវ៉ឹង អនុលេខាគណះកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វានិងលោកលីថាញហាយ សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកសាងបក្ស ប្រគល់សេចក្តីសម្រេចតែងតាំងអនុប្រធានគណៈប្រជាជនមណ្ឌលនានា។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកត្រឹងទ្រីវ៉ឹង អនុលេខាគណះកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលផ្នែក អង្គភាពនិងមណ្ឌលនានាសម្រេចបានក្នុងខែសីហា; ព្រមទាំងសំណូមពរក្នុងពេលខាងមុខបន្តពង្រីកស្មារតីទទួលខុសត្រូវ ម្ចាស់ការ ម៉ឹងម៉ាត់ក្នុងការអនុវត្តភារកិច្ច ផ្តោតលើការជម្នះនូវភាពអន់ថយ ភាពនៅមានកម្រិត ជាពិសេសភាគកម្រិតដែលសម្រេចបាននៅទាប។ សំណូមពរផ្នែក អង្គភាពនានាផ្តោតលើការជំរុញល្បឿនអនុវត្តនិងផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ; ពង្រឹងការគ្រប់គ្រងលើការប្រមូល ទប់ស្កាត់ការបាត់បង់ថវិកា; ដោះស្រាយការលំបាក ការរាំងស្ទះក្នុងការសំណង ជំនួយ រំដោះដីធ្លី ពិសេសចំពោះគម្រោងថាមពលវាយោអគ្គិសនី។ ទន្ទឹមនឹងនោះ បន្តតាមដានយ៉ាងជិតស្និទ្ធស្ថានភាពផលិត ជំងឺលើដំណាំ សត្វចិញ្ចឹម ជលផល; លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសហករណ៍និងអភិវឌ្ឍបណ្តាផលិតផលមានសក្តានុពលចូលរួមកម្មវិធី OCOP។
ចំណុចសំខាន់ក្នុងពេលខាងមុខ សង្កាត់ខាញ់ហ្វាបន្តជំរុញការកែទម្រង់រដ្ឋបាលនិងការផ្លាស់ប្តូរឌីជីថលភ្ជាប់ជាមួយគម្រោង ០៦ បង្កលក្ខណៈជាអតិបរមាដើម្បីប្រជាជនកៀកជិតសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ។ ស្របជាមួយនោះ លើវិស័យវប្បធម៌-សង្គម ភូមិភាគនឹងផ្តោតលើការរក្សាស្ថិរភាពសកម្មភាពគ្រឹះស្ថានអប់រំ ដើម្បីត្រៀមឱ្យបានល្អសម្រាប់ឆ្នាំសិក្សាថ្មី; ទន្ទឹមនឹងនោះអនុវត្តព្រមៗគ្នានូវវិធានការទប់ស្កាត់ជំងឺរាតត្បាត ធានាសុខុមាភាពសង្គមនិងថែទាំសុខភាពជូនប្រជាជន។ ចំពោះការងារការពារជាតិ-សន្តិសុខ កងកម្លាំងសមត្ថកិច្ចគប្បីម្ចាស់ការក្តាប់ស្ថានភាព រកឃើញនិងដោះស្រាយឱ្យបានដាច់ស្រេចនូវករណី រឿងរ៉ាវដែលកើតឡើងនៅថ្នាក់មូលដ្ឋាន៕
ថាញហ៊ុង - សុផន